ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅទីបំផុត​ ដី​​«វត្ត​ទួល​ចារ​ង្សី​»មិន​អនុញ្ញាត​ឱ្យលក់​បាន​​ទេ!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ករណី​​ចង់​លក់​ដី​របស់​វត្ត​ «ទួល​ចារ​ង្សី​» ស្ថិត​នៅក្នុង​ភូមិ​ពាម​កំពង់​ក្រសាំង​ ឃុំ​ភ្នំ​លាប​ ស្រុក​ព្រំ​នេត្រ​ព្រះ​ ដែល​ធ្វើ​ឱ្យ​​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើងវត្ត​ស្ទើរ​៣​ភូមិ បានផ្ទុះប្រតិកម្ម​កាលពី​ថ្ងៃមុន ពេល​នេះ​បាន​បញ្ចប់​ហើយ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ករណី​​ចង់​លក់​ដី​របស់​វត្ត​ «ទួល​ចារ​ង្សី​» ស្ថិត​នៅក្នុង​ភូមិ​ពាម​កំពង់​ក្រសាំង​ ឃុំ​ភ្នំ​លាប​ ស្រុក​ព្រំ​នេត្រ​ព្រះ​ ដែល​ធ្វើ​ឱ្យ​​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើងវត្ត​ស្ទើរ​៣​ភូមិ បានផ្ទុះប្រតិកម្ម​កាលពី​ថ្ងៃមុន ពេល​នេះ​បាន​បញ្ចប់​ហើយ ​គឺ​ដីរបស់​វត្ត​ត្រូវ​រក្សា​ទុក​ដូច​ដើម​ ព្រោះជា​របស់​វត្ត​មិន​អនុញ្ញាត​ឱ្យ​លក់បាន​​ឡើយ​ ក្រោយ​​ព័ត៌មាន​​​ធ្វើកា​រ​ផ្សព្វផ្សាយ​ដឹង​ដល់​ថ្នាក់​លើ​ហើយ​នោះ​។​ គួររំលឹកថា៖ រឿង​ដី​វត្ត​​ធ្លាយ​ព័ត៌មាន​ថា​«គេ​ប្រុង​លក់ហើយ?»

លោក​ខៀវ ​សុនិមល​ អនុប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ប្រាប់​តាម​ទូរសព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​មីនា ​​នេះ​ថា​ កាលពី​ម្សិល​មិញ​ក្រុមការងារ​មន្ទីរ​ធម្មការ​,​ សមាគម​អាចារ្យ​ខេត្ត​ស្រុក​, ​ព្រះសង្ឃ​,​ គណៈកម្មការ​វត្ត​ទួល​ចារ​ង្សី​,​ អាជ្ញាធរ​និង​ពលរដ្ឋ​បាន​ជួប​ប្រជុំ​រក​ដំណោះស្រាយ​រឿងរ៉ាវ​ខាងលើ ​។​

ជា​លទ្ធផល ​លោក​អនុប្រធាន​មន្ទីរ​ប្រាប់​ថា​ ដី​ចំណុច​កើតហេតុ​ដែល​ជា​របស់​វត្ត​ គឺ​ឯកភាព​រក្សា​ទុក​ដូច​ដើម​ មិន​អនុញ្ញាត​ឱ្យ​លក់​ដូរបាន​​ឡើយ​។ ​ចំពោះ​អ្នក​សុំ​ខ្ចី​ដី​របស់​វត្ត​រស់នៅ​​គឺ​ត្រូវ​រុះរើ​ចេញ​ បើ​វត្ត​ត្រូវការ​អភិវឌ្ឍន៍​អ្វីមួយ ​ហើយ​ខាង​វត្ត​ត្រូវធ្វើ​បែបបទ​ទៅ​អាជ្ញាធរ​ភូមិ-​ឃុំ​ស្រុក​ឱ្យ​បាន​ត្រឹមត្រូវ​ ៕​ ដោយ​៖ មុត​ សា​រុន

អត្ថបទសរសេរ ដោយ