ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរមានហាងឆេងខ្ពស់ជាងប្រាក់យន់ចិន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ យន់ចិន ទិញចូលត្រឹមតែ ៦២១ រៀល និងលក់ចេញតែ ៦២៧ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៦២២ រៀល និងលក់ចេញរហូតដល់ទៅ ៦២៨ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៤៨ រៀល ហើយ ១ អឺរ៉ូ ទិញចូល ៤៧៩៤ រៀល លក់ចេញ ៤៨៤២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៧៩ រៀល លក់ចេញ ៣១១០ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២៧ រៀល លក់ចេញ ៣៧៦៤ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៥៧ រៀល លក់ចេញ ៣៦១ រៀល ។ ដោយឡែក ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០៧ រៀល លក់ចេញ ៣០៣៧ រៀល ខណៈ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ