ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មានថា កីឡាករ​ជម្រើសជាតិ​កម្ពុជា ដូច​ណាត់គ្នា​ដាក់​ថ្ងៃ​ខួបកំណើត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​លើ​ផេ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​ខែកុម្ភៈ និង​មីនា ឆ្នាំ​២០២១​នេះ គឺ​​កីឡាករ​ជម្រើសជាតិ​ដូច​បណ្ដាក់​គ្នា​ដាក់​ថ្ងៃ​ខួបកំណើត​តែ​ម្ដង ខណៈ​ដែល​កីឡាករ​ទាំងនោះ​ក៏​សុទ្ធតែ​ជា​កីឡាករ​ឆ្នើម និង​មាន​អ្នក​គាំទ្រ​​ច្រើន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​លើ​ផេ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​ខែកុម្ភៈ និង​មីនា ឆ្នាំ​២០២១​នេះ គឺ​​កីឡាករ​ជម្រើសជាតិ​ដូច​បណ្ដាក់​គ្នា​ដាក់​ថ្ងៃ​ខួបកំណើត​តែ​ម្ដង ខណៈ​ដែល​កីឡាករ​ទាំងនោះ​ក៏​សុទ្ធតែ​ជា​កីឡាករ​ឆ្នើម និង​មាន​អ្នក​គាំទ្រ​​ច្រើន ។ កីឡាករ​ដែល​មាន​ថ្ងៃកំណើត​បណ្ដាក់​គ្នា​ទាំងនោះ ក៏​បាន​បង្ហោះ​សារ​ជូនពរ​ខ្លួន​ឯង និង​ជូនពរ​អ្នកគាំទ្រ​នៅ​ក្នុង​អំឡុង​នៃ​ការ​រីក​​រាលដាល​ដោយ​ជំងឺ​កូ​វី​ដ​-១៩​នា​ពេល​នេះ​ផង​ដែរ​។

កីឡាករ​ដែល​ត្រូវ​បាន​ប្រកាស​ថា មាន​ថ្ងៃកំណើត​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ និង​ខែមីនា នោះ​រួម​មាន​ទាំង​កីឡាករ​ស៊េរី​ចាស់ និង​ស៊េរី​ថ្មី ដោយ
ពួក​គេ​ម្នាក់​ៗ គឺ​មិន​ត្រឹមតែ​ត្រូវ​បាន​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​បង្ហោះ​ជូនពរ​ប៉ុណ្ណោះ​ទេ តែ​ក្រឡេក​ទៅ​មើល​អាក់​ខោ​ន​ផ្ទាល់ខ្លួន ក៏​មាន​អ្នក​ជូនពរ​ជា​ហូរហែ​មិន​ដាច់ ស្ទើរ​ដូច​តារា​ល្បី​ម្នាក់​ផង​ដែរ ។ តួលេខ​កីឡាករ​បាល់ទាត់ ជម្រើសជាតិ​ដែល​មាន​ថ្ងៃកំណើត​ដូច​ដាក់​ថ្ងៃ​គ្នា​តាម​លំដាប់លំដោយ​នេះ គឺជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​គេ​មើលឃើញ​ថា កើត​ថ្ងៃ​ឡើង​ជាប់​ៗ​គ្នា ដែល​ក្នុង​ក្រុម​គឺ​ស្ទើរតែ​អាច​កំណត់​ធ្វើ​ក្នុង​ថ្ងៃ​ណាមួយ​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​។

កីឡាករ ស៊ា​ន សុ​ភ័​ក្ត្រា ដែល​ជា​កីឡាករ​ជម្រើសជាតិ​នៅ​ក្នុងឆ្នាំនេះ ត្រូវ​បាន​ប្រកាស​ថា មាន​ថ្ងៃកំណើត ថ្ងៃ​ទី​៥ កុម្ភៈ ដោយ​លោក​នៅ​ដើមឆ្នាំ​២០២១​នេះ គឺ​មាន​វ័យ​ឈាន​ចូល​២០​ឆ្នាំ​។ កីឡាករ សឿ​ត ណា​រ៉ា ដែល​ជា​កីឡាករ​ឆ្នើម​វ័យក្មេង​ក្នុង​ក្រុម​ជម្រើសជាតិ​មួយ​រូប​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ ក៏​ត្រូវ​បាន​សហព័ន្ធ​ប្រកាស​ផង​ដែរ​ថា មាន​ថ្ងៃកំណើត ថ្ងៃ​ទី​១៣ កុម្ភៈ​។

លោក​ត្រូវ​បាន​ប្រកាស​ថា មាន​អាយុ​ឈាន​ចូល​២០​ឆ្នាំ​ហើយ បន្ទាប់​ពី​លោក​ក៏​តស៊ូ​ច្រើ​ប​ដែរ​ជាមួយ​វិស័យ​បាល់ទាត់ តាំងពី​វ័យ​ជាង​១០​ឆ្នាំ​។ កីឡាករ​រៀមច្បង​មួយ​រូប គឺ គួ​ច សុ​កុម្ភៈ ដែល​ជា​កីឡាករ​ជម្រើសជាតិ និង​មាន​ស្នាដៃ​រាប់​មិន​អស់​នៅ​ក្នុង​វិស័យ​បាល់ទាត់ ក៏​ត្រូវ​បាន​ប្រកាស​ផង​ដែរ​ថា មាន​ថ្ងៃកំណើត​ថ្ងៃ​ទី១៥ កុម្ភៈ ដោយ​លោក​គិត​ត្រឹម​ថ្ងៃ​ដែល​បាន​ប្រកាស​គឺ​មាន​វ័យ​ឈាន​ចូល​៣៤​ឆ្នាំ​ហើយ ។ ការ​ប្រកាស​នេះ ក៏​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​ដឹង​ច្បាស់​ផង​ដែរ​ថា ហេតុផល​ដែល​លោក​មានឈ្មោះ​ថា កុម្ភៈ គឺ​ដោយសារ​តែ​លោក​កើត​នៅ​ក្នុង​ខែកុម្ភៈ​ហ្នឹងឯង​។ លោក​គឺជា​កីឡាករ​ក្នុង​ក្រុម​ជម្រើសជាតិ ក្រោយ​ការ​ព្យាបាល​របួស​ជើង ទទួល​បាន​ភាព​ជោគជ័យ​។ កីឡាករ​ជម្រើសជាតិ លោក ម៉ៅ ពិសិដ្ឋ ក៏​ត្រូវ​បាន​សហព័ន្ធ​ប្រកាស​ថា មាន​ថ្ងៃ​កំណើត​ថ្ងៃ​ទី​១៧ កុម្ភៈ ផង​ដែរ ។ លោក​ឈាន​ចូល​វ័យ​២១​ឆ្នាំ ដែល​អាច​ចាត់​ទុក​ថា​គឺជា​ធនធាន​នៅ​ក្មេង​នៅ​ក្នុង​វិស័យ​បាល់ទាត់ ក្រោយ​ពេល​បាន​សាង​ភាព​ល្បីល្បាញ ក្នុង​នាម​ជា​កីឡា​ករ​ជម្រើសជាតិ ។ កីឡាករ​ជម្រើសជាតិ​វ័យ​ក្មេង លោក ឆេ​ង ម៉េ​ង ដែល​ពាក់អាវ​លេខ​១៩ ក៏​ត្រូវ​បាន​ប្រកាស​ថា មាន​ថ្ងៃកំណើត​ថ្ងៃ​ទី​២៧ កុម្ភៈ ។ កីឡាករ​រូប​នេះ​បាន​រួម​ស្នាដៃ​ក្នុង​ក្រុម​ជម្រើសជាតិ​យូរ​ក្រែល​មក​ហើយ ដោយនៅ​ដើមឆ្នាំ​២០២១​នេះ គឺ​លោក​មាន​វ័យ​ឈាន​ចូល​២១​ឆ្នាំ​។

កីឡាករ សាន គឹ​ម​ហេង ដែល​លេង​ឱ្យ​ជម្រើសជាតិ U22 ក៏​ត្រូវ​បាន​ប្រកាស​ថា មាន​ថ្ងៃកំណើត​ថ្ងៃ​ទី​២ មីនា ។ លោក​ត្រូវ​បាន​ប្រកាស​ថា មាន​វ័យ​ឈាន​ចូល​២១​ឆ្នាំ​ហើយ​ដែល​នៅ​ក្នុង​វ័យ​នេះ ក៏​ចាត់​ទុក​ថា គឺជា​ធនធាន​ពេញកម្លាំង​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ ។ កីឡាករ កែវ សុខ​ផេង ដែល​អ្នកគាំទ្រ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ពាក់អាវ​លេខ​១៤ ក៏​ត្រូវ​បាន​សហព័ន្ធ​ប្រកាស​ថា មាន​ថ្ងៃកំណើត​ថ្ងៃ​ទី​៣ មីនា ហើយ​មក​ទល់​ពេល​នេះ គឺ​លោក​មាន​វ័យ​២៩​ឆ្នាំ​ហើយ ប្រហាក់ប្រហែល​នឹង​កីឡាករ ប្រាក់ មុន្នី​ឧត្តម ដែល​ជា​មិត្ត​រួម​អាជីព ។ កីឡាករ សា​រ៉េ​តគ្រី​យ៉ា ក៏​មាន​ថ្ងៃ​កំណើត​​ក្នុង​ខែមីនា​នេះ​ដែរ​។ លោក​ត្រូវ​បាន​ប្រកាស​ថា កើត​នៅ​ថ្ងៃ​ទី​៣ មីនា ដូច​គ្នា​នឹង កែវ សុខ​ផេង ប៉ុន្តែ​នៅ​ក្នុងឆ្នាំនេះ គឺ​លោក​ទើបតែ​មាន​វ័យ​២៥​ឆ្នាំ​ប៉ុណ្ណោះ​។ មិន​ខុស​គ្នា​ដែរ កីឡាករ​ជម្រើសជាតិ លោក អ៊ា​ន ពិសី ក៏​មាន​ថ្ងៃកំណើត ដូច​បណ្ដាក់​គ្នា​នឹង​មិត្ត​រួម​ក្រុម​។

នៅ​ក្នុងឆ្នាំនេះ លោក​ត្រូវ​បាន​ប្រកាស​ថា មាន​អាយុ​១៨​ឆ្នាំ​ឈាន​ចូល​១៩​ឆ្នាំ ដោយ​កីឡាករ​ដែល​មាន​លេខ​សម្គាល់​លើ​អាវ​លេខ​៧​ដូច​គ្នា​នឹង​ខ្សែប្រយុទ្ធ​ប្រាក់ មុន្នី​ឧត្តម រូប​នេះ ក៏​បង្ហាញ​ពី​ការ​រំភើបចិត្ត​មិន​តិច​ដែរ ដែល​ខែ​ដែល​លោក​ចាប់កំណើត ស្រាប់តែ​មាន​កីឡាករ​ជម្រើសជាតិ​រួម​អាជីព​ជាមួយ​លោក កើត​ច្រើន​ដែរ​បែប​នេះ​។

ដោយឡែក កាលពី​ថ្ងៃ​ទី​១៥ មីនា ក្នុង​ឆ្នាំ​២០២១ កន្លង​ទៅ កីឡាករ​មុខមាំ លោក អ៊​ន ចាន់​ប៉ូ​លី​ន ក៏​ត្រូវ​បាន​សហព័ន្ធ​ប្រកាស​ផង​ដែរថា គឺជា​ថ្ងៃកំណើត​របស់​លោក ។ លោក​មាន​វ័យ​២២​ឈាន​ចូល​២៣​ឆ្នាំ និង​ជា​កីឡាករ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​មិន​ចាញ់​មិត្ត​រួម​ក្រុម​ប៉ុន្មាន​​ទេ​ពាក់ព័ន្ធ​នឹង​ទម្រង់​លេង​លើ​តារាង​។

លោក​ច្រើន​ពាក់អាវ​លេខ​៨ ហើយ​នៅ​ក្នុង​វ័យ​២២​ឆ្នាំ​នេះ លោក​ក៏​មិន​បាន​ធ្វើ​ពិធី​អបអរ​ខួបកំណើត​អ្វី​ជា​ការ​ជួបជុំ​ឱ្យ​គេ​បានឃើញ​នោះ​ដែរ​។​វត្តមាន​កីឡាករ​ជម្រើសជាតិ​ច្រើន​រូប ត្រូវ​បាន​ប្រកាស​ថា មាន​ថ្ងៃកំណើត​ត្រឹមតែ​នៅ​ក្នុង​ខែកុម្ភៈ និង​មីនា នេះ បាន​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​មិន​តិច​ទេ ដោយ​អ្នកខ្លះ​យល់​ថា ពួក​គេ​មិន​ត្រឹមតែ​រួមសុខ​រួមទុក្ខ​ក្នុង​ក្រុម ក្នុង​នាម​ជា​កីឡាករ​ជម្រើសជាតិ​ប៉ុណ្ណោះ​ទេ តែ​ភាគច្រើន​នៃ​ពួក​គេ ក៏​មាន​ថ្ងៃកំណើត​ក្នុង​ខែ​រួម​គ្នា ដែល​ចាត់​ទុក​ថា គឺជា​និស្ស័យ​រួម​គ្នា​មួយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ