ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! សត្វស្លាបជាង១ពាន់ក្បាល​ងា.ប់​​នៅ​តំបន់អភិរក្ស​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖​ ចាប់តាំងពីថ្ងៃទី១៧ មី​នា រហូតមកដល់ពេលនេះ សត្វស្លាបនៅទួលអភិរក្សពាន់តាឡីបឹងស្នេហ៍ បានងា.ប់ជាង១ពាន់ក្បាលហើយ ដែលនេះគឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ និងគួរអោយព្រួយបារម្ភ​ណាស់ ធ្វើអោយអាជ្ញាធរ…

ខេត្ត​ព្រៃវែង ៖​ ចាប់តាំងពីថ្ងៃទី១៧ មី​នា រហូតមកដល់ពេលនេះ សត្វស្លាបនៅទួលអភិរក្សពាន់តាឡីបឹងស្នេហ៍ បានងា.ប់ជាង១ពាន់ក្បាលហើយ ដែលនេះគឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ និងគួរអោយព្រួយបារម្ភ​ណាស់ ធ្វើអោយអាជ្ញាធរ និងមន្រ្តីជំនាញពាក់ពន្ធ័គ្រប់ស្ថាប័ន បាននាំគ្នាចុះទៅសិក្សាស្រាវជ្រាវ រកប្រភពមូលហេតុយ៉ាងយកចិត្តទុកដាក់បំផុត។ គួររំលឹកថា សត្វ​ស្លាប​រាប់រយ​ក្បាល​នៅ​តំបន់​អភិរក្ស​ងា​.​ប់​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ

ការចុះពិនិត្យនៅតំបន់អភិរក្សទួលពាន់តាឡីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ មី​នា ​ឆ្នាំ​២០២១ ក្រោមការដឹកនាំរបស់លោក ខៀវ វណ្ណិការ ប្រធាននាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង មន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ អាជ្ញាធរ និងតំណាងសហគមន៍ការពារសត្វស្លាប ទួលពន្ធ័តាឡី ផងដែរ។

លោក សឿន សៅវុទ្ធី មន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រៃវែងបានមានប្រសាសន៍ថា បន្ទាប់ពីត្រួតពិនិត្យនៅជុំវិញតំបន់អភិរក្ស​ទួលពាន់តាឡីនេះរួចមក គេបានរកឃើញសត្វស្លាបជាង១ពាន់ក្បាលដែលបានងា.ប់ ហើយក៏បានប្រមូលសត្វទាំងនោះ យកទៅដុតកម្ទេចចោលផងដែរ ដើម្បីការពារកុំអោយមានមេរោគឆ្លង។ ជាមួយគ្នានោះ គេបានរកឃើញថា មូលហេតុដែលសត្វទាំងនោះងា.ប់ គឺដោយសារតែពួកវា​ចុះទៅផឹកទឹកក្នុងបឹងស្នេហ៌ ហើយទឹកនៅ​ចំណុចដែលពួក​វាចុះ​ផឹកនោះ មានសារធាតុពុល ទើបធ្វើអោយសត្វទាំងនោះពុលងា.ប់បែបនេះ។

លោក សឿន សៅវុទ្ធី បានបន្តទៀតថា ដោយសារតែសត្វទាំងនោះមិនមែនជាសត្វចិញ្ចឹម ដូច្នេះវាធ្វើអោយយើងពិបាក ក្នុងការធ្វើការ៉ងតែន ( ចត្តាឡីស័ក ) ម៉្លោះ​ហើយវិធានការបន្ទាប់ គឺមានតែធ្វើការតាមដានវាបន្តទៀត ហើយការងារនេះគឺជាសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រៃវែង និងសហគមន៍ការពារសត្វស្លាបបឹងស្នេហ៍ នោះផ្ទាល់តែម្តង។

គួររំឮកថា ការប្រទះឃើញសត្វស្លាបងា.ប់នេះ គឺចាប់តាំងពីថ្ងៃទី១៧ មី​នា មកម៉្លេះ ហើយគិតមកដល់ពេលនេះ គេប្រមូលសត្វងា.ប់ទាំងនោះដុតកម្ទេចចោល បានជាង១ពាន់ក្បាលហើយ ហើយក្នុងចំណោមសត្វស្លាបដែលងា.ប់នោះ ភាគច្រើនជាប្រភេទសត្វចង្កៀលខ្យង ខណៈតំបន់អភិរក្ស​ទីទួលពាន់តាឡីនេះ មានសត្វស្លាបប្រមាណ៥០ប្រភេទ ធ្វើសំបុកពងកូន និងកើតកូន កើតចៅបានជាង១លានក្បាលមកហើយ ចាប់តាំងពីគេធ្វើការអភិរក្សទួលពាន់តាឡី ជិត១០ឆ្នាំមកនេះ លើផ្ទៃដី៨៣ហិកតា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ