ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ព្រះ​មេ​គណខេត្ត​មណ្ឌល​គិរី​ដែល​ត្រូវ​ចោរ​លួច​គាស់​ហិប​យក​លុយ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ​អតីត​ព្រះ​មេគណ​ខេត្តមណ្ឌលគិរី​ព្រះ​នាម បេ ខេ​ង គង់នៅ​ក្នុង​វត្តសែន​មនោ​រម្យ ដែល​ត្រូវ​បានចោរលួចគាស់ហិប​យក​បច្ច័យដែល​លោក​សន្សំទុក​កសាងព្រះ​ចេតិយ

ខេត្ត​មណ្ឌល​គិរី​ ៖ ​អតីត​ព្រះ​មេគណ​ខេត្តមណ្ឌលគិរី​ព្រះ​នាម បេ ខេ​ង  គង់នៅ​ក្នុង​វត្តសែន​មនោ​រម្យ ដែល​ត្រូវ​បានចោរលួចគាស់ហិប​យក​បច្ច័យដែល​លោក​សន្សំទុក​កសាងព្រះ​ចេតិយ​ និង​សម្រាប់​ប្រើប្រាស់ផ្ទាល់​ព្រះអង្គ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី១២ ​កញ្ញា ​បាន​ទទួល​ថវិកាឧ​ប​ត្ថ​ម​ពីសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជាចំនួន​៥​លាន​រៀល និង​ថវិកា​ឧប​ត្ថម្ភ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ចំនួន​២សែន​រៀល​។

បច្ច័យ​ទាំងនោះបាន​នាំ​ទៅ​ប្រគេន​ព្រះ​អង្គដោយ​គណៈកម្មការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា ក្នុង​នោះ​គណៈកម្មការ​សាខា​កាកបាទ​ក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក៏​បាន​នាំ​យក​ទឹកដោះគោ​ចំនួន១០​កំប៉ុង ស្ករស​ចំនួន​២គីឡូក្រាម អង្ករ​ចំនួន​៥០​គីឡូក្រាម​ ព្រមទាំង​បច្ច័យ២០​ម៉ឺន​រៀល ប្រគេន​លោកតាផង​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ​កញ្ញា ​​២០១៥ នៅ​កុដិ​របស់​លោកតា​ក្នុង​វត្ត​សែន​មនោ​រម្យភូមិ​ដើម​ស្រស់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​ ​​មានការ​ភ្ញាក់ផ្អើលថា​មាន​ចោរ​​លួចគាស់ហិប​ដាក់​បច្ច័យ​ដែល​ព្រះ​អង្គ​សន្សំទុក​​ចំនួន៥​លាន​រៀល សំរាប់​កសាងចេ​តី​យ ដែល​ថវិកានោះព្រះ​អង្គ​បាន​សន្សំ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។

លោកតា​ព្រះ​នាម បេ ខេ​ង អតីត​ព្រះ​ចៅអធិការ​វត្ត​ និង​ជា​អតីត​ព្រះ​មេគណខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន​លោកជា​ព្រះ​ឧបជ្ឈាយ៍​ខេត្ត លោកតា​មាន​ព្រះ​ជន្ម៩៤ព្រះ​វស្សា​៕