ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យប្រញាប់ខ្លាំង ទើបឯកសារខុសអក្ខរាវិរុទ្ធ​ច្រើន​ រងការរិះគន់ខ្លាំង​ពីពលរដ្ឋ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​បាន​រិះ​គន់​យ៉ាង​ខ្លាំង​នៅ​ឯកសា​រ១​ច្បាប់ ​ដែល​សង្ស័យ​ចេញ​ដោយ​អាជ្ញាធរ​ឃុំ​អូរ​បី​ជាន់​ សរ​សេរ​​ខុស​អក្ខរាវិរុទ្ធ​ច្រើន​ កាលពី​ថ្ងៃ​ទី​១៩​ មីនា​ កន្លង​ទៅ​ថ្មី​ៗ​ ។ ​ក្នុង​ឯកសា​រនោះ…

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​បាន​រិះ​គន់​យ៉ាង​ខ្លាំង​នៅ​ឯកសា​រ១​ច្បាប់ ​ដែល​សង្ស័យ​ចេញ​ដោយ​អាជ្ញាធរ​ឃុំ​អូរ​បី​ជាន់​ សរ​សេរ​​ខុស​អក្ខរាវិរុទ្ធ​ច្រើន​ កាលពី​ថ្ងៃ​ទី​១៩​ មីនា​ កន្លង​ទៅ​ថ្មី​ៗ​ ។ ​ក្នុង​ឯកសា​រនោះ ​គឺជា​សេចក្តីជូនដំណឹង​ស្តី​ពី​ផ្អាក​ការ​សាងសង់​លោក​ហេង ​តឹង​ ។​

តាម​ពិត​ពាក្យ​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ឃ្លា​នេះ​ អ្នកស្រុក​លើក​ឡើង​ថា ​ពួក​គាត់​មិន​យល់​ពី​អត្ថន័យ​នោះ​ទេ ​ហើយ​លើក​ជា​សំណួរ​ថា​ តើ​លោក​ហេង ​តឹង​ ជា​វីរៈបុរស ​ឬ​ជា​ឥស្សរជន​ឆ្នើម​ឬ​យ៉ាងណា ​ទើបត្រូវ​គេ​សាងសង់? ក្រៅពី​នេះ​ក្នុង​សំ​ណេ​រហាក់​ខុស​ច្រើន​ និង​ខ្វះ​អត្ថន័យ​មួយ​ចំនួន​ទៀត​ផង​ ។​

តាម​ពិត​ឯកសារ​របស់​អាជ្ញាធរ​ឃុំ​អូរ​បី​ជាន់​១​ច្បាប់​នេះ ​តាម​ដឹង​គឺ​អាជ្ញាធរ​ចង់​សំដៅ​ឲ្យ​ឈ្មោះ​ហេង​ តឹង​ នៅ​ភូមិ​សិលា​ខ្មែរ​ផ្អាក​ការ​សាងសង់​សំណង់​លើ​ដី​ដែល​អាជ្ញាធរ​យល់​ថា​ ជា​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​ខណៈ​គ្រួសា​រឈ្មោះ​ហេង ​តឹង ​ត្រឹមតែ​ចាក់សាប​លើ​ដី​ដែល​ខ្លួន​រស់នៅ​តាំងពី​១៩៩៧ ​ដើម្បី​លំអបរិស្ថាន​តែ​ប៉ុណ្ណោះ​ ។​

អ្នកស្រុក​កំពុង​ងឿងឆ្ងល់​ថា​ ហេតុ​អ្វី​សំណង់​រឹង​មាំ​របស់គ្រួសារ​​មួយ​កំពុង​សាងសង់​ប៉ះពាល់​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​ និង​យក​បង្គោល​ខ្សែ​ភ្លើង​រៀប​ឥដ្ឋ​ធ្វើ​ផ្ទះ​ប្រឈម ​និង​ហានិភ័យ​ខ្លាំង​ស្ថិត​ក្នុងភូមិ​ខាងលើ​ដែរ​ បែ​រជា​អាជ្ញាធរ​មិន​ហាមឃាត់? ឬ​មួយ​អាជ្ញាធរ​មើល​ឃើញ​តែ​រឿង​កំប៉ិកកំប៉ុក ​ឯ​សំណង់​ធំ​ៗ​មាន​ផល​ប៉ះពាល់​មើល​មិនឃើញ?

​លោក​ហេង ​តឹង ​ដែល​ទទួល​បាន​ឯកសារ​ខាងលើ​ប្រាប់​តាម​ទូរសព្ទ​ថា​ ឯកសារ​នេះ​ លោក​ទទួល​បាន​ពី​ប្រជា​ការពារ​ភូមិ​ម្នាក់​នៅ​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២០​ មីនា​ ២០២១​ គេ​យកឱ្យ​ដល់​ផ្ទះ​ ។​ ដោយឡែក ​ម្ចាស់​សំណង់​រឹង​មាំ​ដែល​រង​កា​រិះគន់​ថា​កំពុង​សាង​សង់​ប៉ះពាល់​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​ និង​យក​បង្គោល​ខ្សែភ្លើង​រៀប​ឥដ្ឋ​ធ្វើ​ផ្ទះ ឈ្មោះ​សឿ​ម ចុន ​ប្រាប់​តាម​ទូរសព្ទ​ថា ​លោក​មិន​បានដឹង​ថា​ ការ​សាងសង់​នេះ​ខុស​អ្វី​ទេ? ហើយ​តាំងពី​ពេល​ចាប់ផ្តើម​សាងសង់​មក​ទល់​ពេល​នេះ​ ក៏​​មិន​ដែល​មាន​អាជ្ញាធរ​ឬ​មន្ត្រី​ណា​មក​ហាមឃាត់​ឬ​សួរនាំ​ឡើយ​ ។

ជុំវិញ​ករណី​នេះ​ លោក​យ៉ឹម ​ពៅ ​មេ​ភូមិ​សិលា​ខ្មែរ​ចុច​ទូរសព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​ ។​ ពាក់ព័ន្ធ​និង​ឯកសា​រដែល​រង​កា​ររិះ​គន់​ជុំ​ទិស ហើយ​សង្ស័យ​ថា​ មិន​បាន​ពិនិត្យ​ត្រឹមត្រូវ​មុន​ចុះហត្ថលេខា ​និង​ប្រថាប់ត្រា​លោក​និ​ត ​វុ​ទ្ធី​ ជាស្មៀនឃុំ​អូរ​បី​ជាន់ ​ប្រាប់​កោះ​សន្តិភាព​តាម​ទូរសព្ទ​ថា​ ខាង​លោក​បាន​បញ្ជូន​ឯកសា​រ១​ច្បាប់​ជូន​ឈ្មោះ​ហេង ​តឹង​ នៅ​ភូមិ​សិលា​ខ្មែរ​មែន ​ប៉ុន្តែ​ពេល​សាក​សួរ​រឿង​អក្ខរាវិរុទ្ធ​ខុស​ច្រើន ​បែរ​​ជា​លោក​លើក​ឡើង​ថា ​ប្រហែល​មាន​អ្នក​យក​ទៅ​ក្រ​ឡៃ​ទេ​ដឹង? ពិតជា​មិន​គួរ​ឱ្យ​ជឿ​សោះ​ ។

អត្ថបទសរសេរ ដោយ