ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៤​នាក់ ក្នុង​នោះ​កុមារ​២​នាក់​នៅ​ខណ្ឌដូនពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​៤​នាក់ ក្នុង​នោះ​ក៏​មាន​កុមារ​ចំនួន​២​ផង​ដែរ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មក​ទៅ​ព្យាបាល កាលពី​វេលា​ម៉ោង​0៩​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​៤​នាក់ ក្នុង​នោះ​ក៏​មាន​កុមារ​ចំនួន​២​ផង​ដែរ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មក​ទៅ​ព្យាបាល កាលពី​វេលា​ម៉ោង​0៩​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​។

លោក ម៉ុ​ក ច័ន្ទ​ករុណា អភិបាលរង បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ សម្របសម្រួល​ជូន​ក្រុម​គ្រូពេទ្យ ខាង​មន្ទីរពេទ្យ​ក្រុង ចុះ​យក​អ្នក​សង្ស័យ​ដែល​មាន​កូ​វី​ដ​១៩ ចំនួន​០៤​នាក់ ក្នុង​នោះ​មាន​ជា​ស្ត្រី​ចំនួន​០២​នាក់ និង​កុមារ​ដែល​មាន​អាយុ​ទើបតែ​២​ឆ្នាំ​ម្នាក់ និង​អាយុ​៨​ឆ្នាំ​ម្នាក់​ផង​ដែរ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ ស្ថិត​នៅផ្ទះ​លេខ​៩៤E៤ មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ដើម្បី​នាំ​យក​ទៅ​ធ្វើការ​ព្យាបាល​មន្ទីរសម្ភព​ក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ