ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ក្រីក្រ​​៨៥៧​គ្រួសារ ​ទទួល​អំ​ណោ​យ​​ពី​កាកបាទក្រហមកម្ពុជា

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ ​ពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ និង​ការងារ​បង្កបង្កើត​ផល​ជួប​គ្រោះ​រាំង​ស្ងួត​ចំនួន​៨៥៧​គ្រួសារ ​នៅ​ស្រុក​បាកាន​ និង​ស្រុក​កណ្ដៀង​ បាន​ទទួល​អំណោយ​មនុស្ស​ធម៌ពី​​កាកបាទក្រហមកម្ពុជា​

ខេត្តពោធិ៍សាត់​ ៖​ ​ពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ និង​ការងារ​បង្កបង្កើត​ផល​ជួប​គ្រោះ​រាំង​ស្ងួត​ចំនួន​៨៥៧​គ្រួសារ ​នៅ​ស្រុក​បាកាន​ និង​ស្រុក​កណ្ដៀង​ បាន​ទទួល​អំណោយ​មនុស្ស​ធម៌ពី​​កាកបាទក្រហមកម្ពុជា​ កាលពី​ថ្ងៃ​ទី​១២​ កញ្ញា ​​២០១៥ ​ដែល​បាន​ប្រារ​ព្វ​ធ្វើ​នៅ​វិទ្យាល័យ​អូរ​តា​ប៉ោង ​ក្រោម​អធិបតីភាព ​លោក ​អ៊ុយ សំអាត ​ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​តំណាង​​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​​មានការ​ចូលរួម​ពី​លោក​ ម៉ៅ ធនិន​ អភិបាល​ខេត្ត​​ និង​ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ ។

​លោក ​ម៉ៅ ធនិន​ បាន​​ជម្រាប​​ជូន​ថា ​រយៈពេល​​៨​ខែ​ ឆ្នាំ​២០១៥​នេះ​ ខេត្ត​បាន​នាំ​យក​អំណោយ​មនុស្ស​ធម៌​​សាខា​កាកបាទក្រហមកម្ពុជា ​ចែក​ជូន​ជន​រង​គ្រោះ​បាន​ចំនួន​៥.៤២៨​គ្រួសារ​ ក្នុង​នោះ​ ភ្លើង​ឆេះ​ផ្ទះ​៤៥​គ្រួសារ​ ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​១៨២​គ្រួសារ​ ​​ក្រីក្រ​ចាស់ជរា​ជន​ពិការ ​កុមារ​កំព្រា​ ផ្ទុកមេរោគ​អេ​ដស៍​ និង​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​ចំនួន​៥.១៩៧​គ្រួសារ ​។ ​ចំពោះ​ការងារ​សុខភាព​បាន​អប់រំ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​៥២១​នាក់​ ចុះ​សួរ​សុខ​ទុក​និង​នាំ​យក​សម្ភា​រៈ​ជូន​ស្ត្រី​សម្រាលកូន​នៅ​តាម​មណ្ឌល​សុខភាព​បាន​៣៤​នាក់ ​ព្រមទាំង​បាន​​​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់់​ដោយសារ​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ស្រុក​វាល​វែង​​​ចំនួន​៣០​លើក​ មាន​អ្នកចូលរួម​២.៦២៥​នាក់​ ក្នុង​នោះ​កុមារ​១.៤៣២​នាក់​ ។

​លោក ​អ៊ុយ សំអាត​ ថ្លែង​ថា ​កាកបាទក្រហមកម្ពុជា​ បាន​ផ្ដល់​អាទិភាព​ក្នុង​ការ​ផ្ដល់​អំណោយ​មនុស្ស​ធ៌​ម​ដល់​​​​ពលរដ្ឋ​រង​គ្រោះ​ធ្ងន់ធ្ងរ​មុនគេ​ តែ​ក៏មិន​ភ្លេច​អ្នក​លំបាក​ខ្វះខាត​និង​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ផ្សេង​ៗ​ដែរ ​។ ​ជាក់ស្ដែង​ ថ្ងៃនេះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន រ៉ា​នី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បាន​ឲ្យ​ក្រុមការងារ​នាំ​យក​អំណោយ​​មនុស្ស​ធម៌​មក​ផ្ដល់​ជូន​ពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ជន​ពិការ ​និង​ប៉ះពាល់​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុងស្រុក​បាកាន​ និង​ស្រុក​កណ្ដៀង​ចំនួន​៨៥៧​នាក់​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ​ពោល​គឺ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ទឹកដី​ខ្មែរ​ ហើយ​ទទួល​រង​គ្រោះ​ គឺ​សុទ្ធតែ​ទទួល​បាន​នូវ​ការ​ជួយ​ឧបត្ថម្ភ​ពី​កាកបាទក្រហម​ស្មើ​ៗ​គ្នា​គ្រប់​ក្រុម​គ្រួសារ​ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់នៅ​ដោយ​ឈរ​លើ​គោល​ការ​គ្រឹះ​ទាំង​០៧​ប្រការ​របស់​កាកបាទក្រហម​ ។

សូម​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​នា​ពេល​នេះ​ មាន​ចំនួន​៨៥៧​គ្រួសារ​ មក​ពី​ឃុំ​អូរ​តា​ប៉ោង ស្វាយដូនកែវ បឹង​បត់​កណ្ដោល បឹង​ខ្នារ តា​លោ មេទឹក​ស្រ​យក​បាកាន​ និង​មក​ពី​សង្កាត់​លលកស ​ក្រុង​ពោធិ៍សាត់​ ឃុំ​កោះ​ជុំ​ស្រុក​កណ្ដៀង​ ដោយ​ក្នុង​មួយ​គ្រួសារ​ៗទទួល​បាន​អង្ករ​៣០​គីឡូក្រាម​ ​មី​មួយ​កេស​ ​ត្រីខ​១០​កំប៉ុង​​ ​ឃី​ត​មួយ​កញ្ចប់​ ក្នុង​នោះ​ មាន ​សា​រុង​មួយ​​ ​ក្រមា​១​ ​ភួយ​១​ និង​មុង​១ ៕