ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគេន​ស៊ីម៉ង់ត៍១០​តោន​ ​សម្រាប់​​កសាង​សាលាឆាន់នៅ​​វត្ត​សៀម​​បោយ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដោយ​មាន​ទឹកចិត្ត​ជ្រះថ្លា​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា លោក ថៃ វណ្ណ​ស៊ី អភិបាលស្រុក​ជើងព្រៃ និង​សហការី​បាន​​យក​ស៊ីម៉ង់ត៍​ចំនួន​១០​តោន​, ចានស្រាក់​, ទេយ្យទាន រួម​និង​បច្ច័យ​ជិត​១០​លាន​រៀល ទៅ​ប្រគេន​ព្រះ​ចៅអធិការ​វត្ត​បុ​ទុ​ម្ព ហៅ​វត្ត​សៀម​បោយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០១៥ ស្ថិត​នៅ​ភូមិ​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ សំរាប់​កសាង​សាលាឆាន់​។

លោក​វរសេនីយ៍ឯក ម៉ុ​ន មាគ៌ា ស្នងការ​រង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា ទោះបីជា​រូប​លោក​បាន​ទៅ​បំរើ​ការងារ​ឆ្ងាយ​ពី​ស្រុក​កំណើត ស្ថិត​នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ​យ៉ាងណា​ក្តី ក៏​រូប​តែងតែ​នឹកគិត​ដល់ទី​កន្លែង ដែល​បាន​ផ្តល់​កំណើត​កាលពី​កុមារ​ភាព និង​បាន​រៀនសូត្រ​រហូត​បាន​ទទួល​បាន​ចំណេះដឹង ហើយ​ថែម​ទាំង​ស្រឡាញ់​ព្រះពុទ្ធ​សាសនា​ថែម​ទៀត  ។

លោក​បន្ត​ទៀត​ថា នៅ​វត្ត​សៀម​បោយ បាន​កសាង​សាលាឆាន់​បាន​ប្រហែលជា​៦០​ភាគរយ ដោយ​មើលឃើញ​មានការ​ខ្វះខាត​នោះ ទើប​រូប​លោក​ចលនា​សប្បុរសជន​នៅ​ខេត្ត​ត្បូងឃ្មុំ  និង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​បច្ច័យ​ចំនួន​ជិត​១០​លាន​រៀល ស៊ីម៉ង់ត៍​១០​តោន  ព្រមទាំង​ចានស្រាក់​ចំនួន​៥០ មក​ប្រគេន​ជូន​ដល់​ព្រះ​ចៅអធិការ​វត្ត ដើម្បី​រួមចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ឱ្យ​កាន់​តែ​មាន​ជំនឿ​រឹង​មាំ  ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព