ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិយមចាយប្រាក់ប្រទេសទាំងនេះ សូមមកដឹងពីហាងឆេងធៀបនឹងប្រាក់រៀលខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិកស្មើនឹង ៤០៤៨ រៀល ហើយ ១ អឺរ៉ូ ទិញចូល ៤៨៣០ រៀល លក់ចេញ ៤៨៧៨ រៀល ខណៈ ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៣០ រៀល  និងលក់ចេញ ៣១៦១ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១ យន់ចិន ទិញចូល ៦២២ រៀល លក់ចេញ ៦២៨ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២០ រៀល លក់ចេញ ៣៧៥៧ រៀល ខណៈដែល ១០០ វុនកូរ៉េ ទិញចូល ៣៥៩ រៀល និងលក់ចេញ ៣៦៣ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០២០ រៀល លក់ចេញ ៣០៥០ រៀល ខណៈ ១ បាតថៃ ទិញចូល ១៣១ រៀល លកក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ