រាជធានីភ្នំពេញ ៖ លោក ថមមី ស្វាមីរបស់តារាចម្រៀងនាង សួស វីហ្សា បានបង្ហាញលទ្ធផលតេស្តលើកទី៣របស់ខ្លួន បន្ទាប់ភរិយាត្រូវបានរកឃើញវិជ្ជមានកូវីដនៅថ្ងៃនេះ។ លោក ថម មី បានបង្ហោះសារតាមហ្វេសប៊ុកថា៖ សូមជម្រាបទៅកាន់បងប្អូនឲ្យបានដឹងថា ពេលនេះលទ្ធផលតេស្តលើកទី៣ចេញមក គឺភរិយារបស់ខ្ញុំទទួលផលវិជ្ជមានមានផ្ទុកមេរោគកូវីដ-១៩ ចំណែកខ្ញុំបាទលទ្ធផលអវិជ្ជមានទេ។
លោកថា ពេលនេះក្រុមគ្រូពេទ្យបាននាំយកភរិយារបស់ខ្ញុំទៅព្យាបាលហើយ ចំណែកខ្ញុំ និងក្រុមគ្រួសារគឺធ្វើការឃុំខ្លួនឯង ធ្វើចត្តាឡីស័កនៅផ្ទះដោយគ្រូពេទ្យបាននាំយកសំណាកពីសមាជិកគ្រួសារខ្ញុំទៅពិនិត្យទាំងអស់ លើកលែងតែខ្ញុំបាទបានយកសំណាក៣លើករួចហើយគឺអវិជ្ជមាន តាំងពីតេស្តលើកទី១ដល់ទី៣ អ្នកផ្ទះខ្ញុំទាំងអស់គឺនៅតែផ្ទះតាមដានរហូតដល់ពេលនេះតែម្តង។
លោកបញ្ជាក់ថា កក្តាដែលខ្ញុំមិនមានមេរោគនេះ ពេទ្យថា អាចមកពីកក្តាសុខភាពរបស់ខ្ញុំល្អខ្លាំងដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវាក់សាំង២ដង រួមផ្សំការហាត់ប្រាណផងដែរ តែខ្ញុំក៍នៅតែចក្តាឡីស័កខ្លួន១៤ថ្ងៃទៀត ក្នុងបន្ទប់តែឯងនៅផ្ទះ។ ចំនែកភរិយាខ្ញុំ គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដំបូងគេដែលយកសំណាក៣លើកទើបពិនិត្យឃើញមានមេរោគនេះ ដូច្នេះពេទ្យក៏អាចពន្យល់បានថា អាចមកពីសុខភាពគាត់ល្អហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញាពេលគាត់ចុះខ្សោយ តែពេទ្យក៏លើកទឹកចិត្តគាត់ថា៖
បើយកសំណាក៣លើកទើបឃើញមានវិជ្ជមានចឹងគាត់អាចព្យាបាលឆាប់ជាបានលឿន។ សូមជូនពរឲ្យអូន ប្រពន្ធសំលាញ់ Sous Visa ឆាប់ជាបានមកផ្ទះយើងវិញ បានជួបកូនយើងជុំគ្នា ចុងក្រោយបងចង់ប្រាប់ឲ្យអូនរឹងមាំឡើងណា មានបងប្អូនក្រុមគ្រួសារយើងគេរងចាំអូនជាហើយជាពិសេសមានបងប្អូនខ្មែរជាច្រើនដែលស្រលាញ់អូន គឺគេគ្រប់គ្នាបារម្ភពីអូនណាស់៕ ដោយ ៖ សុខ វាសនា
ចែករំលែកព័តមាននេះ