ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យអ្នក​ចាក់ដីលុបសមុទ្របានរួចខ្លួន មក​កម្មអាជ្ញាធរស្រុកកាយចេញ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាសែត​កោះសន្តិភាព​បាន​ចេញផ្សាយ​មួយ​ឈុត​កន្លង​មក​ថ្មី​ៗ​កន្លង​មកនេះ ក្រោម​ចំណងជើង​ថា អ្នក​ណា​ថ្លើមពាសមេឃ​ចាក់​ដី​លុប​សមុទ្រ​ទៀត​ហើយ ។ ជុំវិញ​ព័ត៌មាន​ដ៏​រសើប​នេះ រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២…

ខេត្តព្រះសីហនុ ៖ កាសែត​កោះសន្តិភាព​បាន​ចេញផ្សាយ​មួយ​ឈុត​កន្លង​មក​ថ្មី​ៗ​កន្លង​មកនេះ ក្រោម​ចំណងជើង​ថា អ្នក​ណា​ថ្លើមពាសមេឃ​ចាក់​ដី​លុប​សមុទ្រ​ទៀត​ហើយ ។ ជុំវិញ​ព័ត៌មាន​ដ៏​រសើប​នេះ រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា នេះ​ថា អត្តសញ្ញាណ​ជន​ទុច្ចរិត​ខិលខូច និង​អ្នក​ពាក់ព័ន្ធ ថ្ល​ម​ធំ​ហ៊ាន​ផ្សំ​គំនិត​ក្នុង​ការ​ចាក់​ដី​និង​ថ្ម​រំលោភ​យក​ឆ្នេរសមុទ្រ តាម​បណ្តោយ​តិ​រវិ​ថី​សម្តេច ហ៊ុន សែន ត្រង់​ចំណុច​ទល់មុខ​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ នៅ​តែ​ស្ថិត​ក្នុង​វាំងនន​ខ្មៅ​ភាព​អាថ៌​កំបាំង​ដដែល ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​ដែល​ដឹកនាំ​ដោយ​លោក អ៊ុ​ង ឆា​លី អភិបាលរង​ស្រុក បាន​បន្ត​ដឹកនាំ​កម្លាំង​ចម្រុះ ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ បាន​យក​គ្រឿងចក្រ​និង​រថយន្ត​មក​បន្ត​កាយ​ដី និង​ថ្ម​ដឹក​ជញ្ជូន​យក​ចេញពី​ឆ្នេរសមុទ្រ​ដែល​រង​ការ​រំលោភ​ពី​ក្រុម​ជន​ទុច្ចរិត​នា​ពេល​កន្លង​មក ដើម្បី​រក្សា​ស្ថានភាព​ឆ្នេរ​ពី​ធម្មជាតិ​ឡើងវិញ​។

មន្ត្រី​មក​ពី​ការិយាល័យ​ជំនាញ​ពាក់​ព​ន្ធ័ ចំណុះ​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេលវេលា​ខាងលើ​នេះ អ្នក​ផ្សំ​គំនិត​និង​ជនខិលខូច​ដែល​លួច​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ដឹក​ដី​និង​ថ្មយក​មក​ចាក់​លុប​ចូល​ទៅ​ក្នុង​ឆ្នេរសមុទ្រ ដែល​មា​នទី​តាំងនៅ​ចំណុច​ខាងលើ​នេះ កំពុង​តែ​ស្ថិត​ក្នុង​ភាព​ងងឹត​នៅ​ខាងក្រោយ​វ៉ាំ​ង​ន​ន​ខ្មៅ​ដដែល​បើ​ទោះជា​រដ្ឋបាល​ស្រុក​បាន​ចេញ​លិខិត​ជូនដំណឹង​(​ស​.​ជ​.​ណ )​ឲ្យ​ចេញ​មុខ​មក​ទទួលខុសត្រូវ​អំពី​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​និង​ផ្លូវច្បាប់​ ។

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មក​ទល់​ពេលវេលា​ខាងលើ រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ ដោយ​មានការ​ចូលរួម​សហការ​ពី​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​តិ​រៈវិ​ថី​សម្តេច​ហ៊ុន​សែន បាន​បន្ត​កាយ​យក​ដី​និង​ថ្ម​ចេញពី​ក្នុង​ឆ្នេរសមុទ្រ​ដោយ​ប្រើប្រាស់​អេ​ស្ការ​វ៉ា​ទ​រ័​មួយ​គ្រឿង​និង​រថយន្ត​ចំនួន​០៣​គ្រឿង​ដើម្បី​កាយ​និង​ដឹក​ជញ្ជូន​ចេញពី​ឆ្នេរសមុទ្រ​វិញ ដែល​មាន​បណ្តោយ​តាម​ឆ្នេរ​ប្រវែង​១២០​ម៉ែត្រ និង​ទទឹង​ចូល​សមុទ្រ​ជាង​៥០​ម៉ែត្រ ។

នៅ​ក្នុង​បណ្តាញ​ព័​ត៏​មាន​សង្គម​ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ី​វិល​បាន​ធ្វើការ​រិះគន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ថា មិន​ហ៊ាន​បើក​វ៉ាំ​ង​ន​ន​ខ្មៅ​ដើម្បី​បង្ហាញ​អត្តសញ្ញាណ​អ្នក​ផ្សំ​គំនិត​និង​ជនខិលខូច​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ដោយសារ​ខ្លាច​ជាប់​ពាក់​ព​ន្ធ័​ទើប​ឆ្លើយ​ថា​មិនដឹង ព្រោះ​សង្ស័យ​ជា​មនុស្ស​មិនធម្មតា បើ​ហ៊ាន​ថា ស្គាល់​ខ្លាច​វ័ន​.​ក​ទេ​
ដឹង ?

មួយវិញទៀត​សកម្មភាព​ដឹកនាំ​ចុះ​មក​កាយ​ដី​ចំណុច​ទីតាំង​ខាងលើ​មិនដឹង​ថា​តើ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ប៉ុន្មាន​ខែ​ទើប​ហើយ​ទេ​បើ​ម្ចាស់​គ្រឿងចក្រ​ម៉ោង​០៩-១០​ទើប​មក​ដល់ មួយ​ព្រឹក​កាយ​បាន​តែ​ពីរ​ទៅ​បី​ឡាន​ក៍​ដល់​ម៉ោង​សម្រាក វា​ខុស​ពី​ជនខិលខូច​លួច​ចាក់​តែ​មួយ​យប់​លប់​ឆ្នេរ​បាន​រាប់រយ​ម៉ែត្រ​។ គួរ​រំលឹក​ឲ្យ​ដឹង​ឡើង​វិញ​ដែរ​ថា​សកម្មភាព​ជនខិលខូច​លួច​ធ្វើ​សកម្មភាព​ចាក់​ដី​និង​ថ្ម​រំលោភ​យក​ឆ្នេរសមុទ្រ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣-១៤ ខែ​មិ​នា ឆ្នាំ​២០២១​នៅ​ចំណុច​ទល់មុខ​ឃ្លាំង​ស្តុក​ប្រេង​ឥន្ទ​នៈ​កម្ពុជា​តេ​លា​តាម​បណ្តោយ​តិ​រៈវិ​ថី​សម្តេច​ហ៊ុន សែន​ស្ថិត​ក្នុងភូមិ​០៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

អត្ថបទសរសេរ ដោយ