ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ៖​ ដំណោះស្រាយ​​ព្រំ​ដែន ​កំពុង​ដំណើរ​​ការ​រលូន ហើយវា​នឹង​​វិលត្រឡប់​ទៅរក​​ប្រក្រតីភាព​​ដូច​មុន​ថ្ងៃ​ទី​​១៥ កក្កដា ​២០០៨

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន បានមាន​ប្រសាសន៍​​ថា បញ្ហា​​ព្រំដែន​​នៅ​​ភាគ​ខាង​លិច​ជាមួយ​​ប្រទេស​ថៃ ដែល​តាន​តឹង​​កន្លងមក ​កំពុង​ត្រូវ​បាន​ដោះស្រាយ​​ឱ្យ​ធូរ​ស្រាល​​ជា​បណ្តើរៗ​ហើយ​…​ពោលគឺ​ទាំង​ បញ្ហា​​​ចំរូង​ចំរាស​​ផ្នែក​​យោធា​​ និងខ្សែ​​បន្ទាត់ព្រំ​ដែន​​​កំពុងតែ​​​កែ​សំរួល និង​បន្ធូរ​បន្ថយ​​ភាព​ស្មុគ​ស្មាញ​​​បានជា​អតិ​បរមា​ហើយ ។​
​សម្តេច​តេជោ​ហ៊ុន សែន បានលើកឡើង​បែប​នេះ ខណៈអញ្ជើញ​​ជា​អធិបតីក្នុង​ពិធីប្រគល់​សញ្ញា​បត្រ​​​ដល់និស្សិត​​​បញ្ចប់​​ ថ្នាក់បរិញ្ញា​​បត្រ​ និង​ថ្នាក់​​បណ្ឌិត​នៅវិទ្យាស្ថាន​​ជាតិអប់រំ​ កាល​ពី​ព្រឹក​​ថ្ងៃទី​​៦ ធ្នូ ​២០១០ ​ដោយ​មានក្រុម​​មន្ត្រីជាន់​ខ្ពស់​​​​រដ្ឋាភិបាល ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ និង​តំណាង​​ស្ថានទូត​ជាច្រើន​កុះករ​ចូលរួម ។

រាជធានីភ្នំពេញ ៖ សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន បានមាន​ប្រសាសន៍​​ថា បញ្ហា​​ព្រំដែន​​នៅ​​ភាគ​ខាង​លិច​ជាមួយ​​ប្រទេស​ថៃ ដែល​តាន​តឹង​​កន្លងមក ​កំពុង​ត្រូវ​បាន​ដោះស្រាយ​​ឱ្យ​ធូរ​ស្រាល​​ជា​បណ្តើរៗ​ហើយ​…​ពោលគឺ​ទាំង​បញ្ហា​​​ចំរូង​ចំរាស​​ផ្នែក​​យោធា​​ និងខ្សែ​​បន្ទាត់ព្រំ​ដែន​​​កំពុងតែ​​​កែ​សំរួល និង​បន្ធូរ​បន្ថយ​​ភាព​ស្មុគ​ស្មាញ​​​បានជា​អតិ​បរមា​ហើយ ។​
សម្តេច​តេជោ​ហ៊ុន សែន បានលើកឡើង​បែប​នេះ ខណៈអញ្ជើញ​​ជា​អធិបតីក្នុង​ពិធីប្រគល់​សញ្ញា​បត្រ​​​ដល់និស្សិត​​​បញ្ចប់​​ថ្នាក់បរិញ្ញា​​បត្រ​ និង​ថ្នាក់​​បណ្ឌិត​នៅវិទ្យាស្ថាន​​ជាតិអប់រំ​ កាល​ពី​ព្រឹក​​ថ្ងៃទី​​៦ ធ្នូ ​២០១០ ​ដោយ​មានក្រុម​​មន្ត្រីជាន់​ខ្ពស់​​​​រដ្ឋាភិបាល ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ និង​តំណាង​​ស្ថានទូត​ជាច្រើន​កុះករ​ចូលរួម ។​
សម្តេច​​តេជោ​​នាយករដ្ឋ​មន្ត្រី​​បាន​បញ្ជាក់​ថា ការ​កែ​សំរួល​កង​កំលាំង​​យោធា​នៅ​តាមព្រំដែន​​​ និង​​ការដោះ​​ស្រាយ​វិបត្តិ​​ខ្សែ​បន្ទាត់​​ព្រំដែន​​រវាង​ភាគី​​ទាំង​ពីរ​កម្ពុជា​-ថៃ ​កំពុង​តែដំណើរការ​​រលូន​ ហើយ​វា​នឹង​ឈាន​ទៅ​រកប្រក្រតី​ភាព​ និង​ភាពល្អ​​ប្រសើរ​​ដូច​មុនថ្ងៃទី​១៥ កក្កដា ​២០០៨ យ៉ាង​ដូច្នេះ​​ដែរ​…​និយាយប៉ុណ្ណឹង​​ល្មមស្តាប់​​បាន
ហើយ… ។