ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗស្លន់ស្លោរក​ផ្លូវ​រត់​ចេញពីផ្ទះមិន​រួច ក្រោយឮសំឡេងផ្ទុះ បែកផ្កាភ្លើងព្រាកៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ មានករណី​ទុ​ស្សេ​ខ្សែ​​ភ្លើង​បង្កជា​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និងមាន​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ល​​ខ្មាញ់​ឡើង​លើ​​​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ចុះ​មក​ជួយ​អន្តរាគ​មន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។​ ​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២២៣…

​រាជធានីភ្នំពេញ​ ៖ មានករណី​ទុ​ស្សេ​ខ្សែ​​ភ្លើង​បង្កជា​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និងមាន​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ល​​ខ្មាញ់​ឡើង​លើ​​​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ចុះ​មក​ជួយ​អន្តរាគ​មន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។​

​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២២៣ ផ្លូវ​លេខ ១៩៩ កែង​ផ្លូវ ៤៣០ (​ម្តុំ​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា​) ស្ថិត​ក្នុង​សង្កាត់​ទំ​នប់​ទឹក ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើ​ហេតុ អ្នក​រស់​នៅ​ក្បែរ​ខាង​កន្លែងកើតហេតុ​​ខាងលើ​បានឮសំឡេង​ផ្ទុះ និងបែក​ផ្កាភ្លើង​ចេញពី​ប្រអប់​ភ្លើង​មួយ​នៅ​លើ​បង្គោល​ភ្លើង​ថ្ម​មួយ​ដែល​មាន​ខ្សែភ្លើង និង​បណ្តាញ​ខ្សែ​កា​ប្លិ៍យ៉ាងច្រើន ដែល​គេ​ចង​ផ្តុំ​គ្នា​មួយ​សំណុំ​ធំ ហើយ​ក៏​មាន​ខ្សែ​មួយ​ចំនួន​នៅ​រាយ​ប៉ាយ​ក្បែរ​គ្នា​នោះ​ផង​ដែរ​។​ ស្រប​ពេល​ដែល​មាន​សំឡេង​ទុស្សេ​ខ្សែភ្លើង និង​បែក​ផ្កាភ្លើង​ព្រាក​​ៗ​ចេញពី​ប្រអប់​​ភ្លើងមួយ​ខាងលើ​ភ្លាម​នោះ ក៏​ស្រាប់តែ​មាន​អណ្តាត​ភ្លើង​ចាប់ផ្តើម​ឆាបឆេះ​លើ​បង្គោល​ភ្លើង​ ហើយ​អ្នក​រស់នៅ​ក្បែរ​ខាង​ក៏​បាន​នាំ​គ្នារ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់​ដែរ​ តែ​មិន​រលត់​ឡើយ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេលនោះ ភ្លើង​ក៏​បាន​ឆាបឆេះ​ខ្សែភ្លើង​នៅ​លើ​បង្គោលភ្លើង​កាន់តែ​ខ្លាំង​ឡើង​ៗ និង​រាលដាល​ជាប​បន្តបន្ទាប់ ធ្វើ​អោយ​ខ្សែ​​ភ្លើង និង​ខ្សែ​កា​ប្លិ៍​​មួយ​ចំនួន​ត្រូវ​បាន​ដាច់​ធ្លាក់​មក​ដី ហើយ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ខ្មៅ​ហុយឃ្មួល​ខ្មាញ់​ ​បាន​ធ្វើ​អោយ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ក្បែរកន្លែងកើតហេតុ​​នោះជា​ច្រើន​នាក់​នាំ​គ្នា​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ដោយសារ​តែ​រក​ផ្លូវ​រត់​ចេញពី​ក្នុងផ្ទះមក​ខាងក្រៅ​មិន​រួច​។​

តាម​ប្រភព​​ដដែលបានបន្តទៀត​ថា ខ​ណៈ​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​បង្គោល​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​នោះ​ ក៏មាន​កម្លាំង​​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន២​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរា​គន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗផងដែរ​ ។ (សូមប​ញ្ជាក់ថា បង្គោល​ភ្លើង​មួយនៅចំណុចកើតហេតុ​ខាងលើនេះ កាលពី​ពេល​កន្លង​​​ទៅ​ក៏​ធ្លាប់​កើតមានករណីអគ្គិភ័យ​ឆាបឆេះ​យ៉ាង​ខ្លាំង​បែប​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ​​ដែរ​)។

ពាក់ព័ន្ធ​និង​ករណី​អគ្គិភ័យ​ឆាបឆេះខ្សែភ្លើងលើ​​បង្គោល​ភ្លើងខាងលើ​​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ទុ​ស្សេខ្សែរ​ភ្លើង ​​ហើយ​បណ្តាល​ឱ្យ​​ខ្សែ​​ភ្លើង និង​ខ្សែ​រកាប្លិ៍​ជា​ច្រើន​ខ្សែរ​ត្រូវ​បាន​ភ្លើង​ឆេះ​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី​រង​ការ​ខូចខាត ​ដោយឡែក​​កម្លាំង​មាន​សមត្ថ​កិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​អស់​ចំនួន២​គ្រឿង ​ទើប​ភ្លើង​រលត់ទៅវិញ​ និង​មិនបាន​​ឆេះ​រាលដាល​ដល់ផ្ទះ​នៅ​ក្បែរ​ខាង និង​មិន​បង្ករ​អោយ​​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ