ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ម៉ែ​ន សំ​អន នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជូន​ដល់​អង្គការ​ម្លប់​តា​ប៉ោង

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រតិភូ​សមាគមនារី​មួយ​ក្រុម​ដឹកនាំ​ដោយ​លោកជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង រដ្ឋសភា ព្រឹ​ទ្ឋ​សភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​ជាតិ​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រតិភូ​សមាគមនារី​មួយ​ក្រុម​ដឹកនាំ​ដោយ​លោកជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង រដ្ឋសភា ព្រឹ​ទ្ឋ​សភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​ជាតិ​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្ត​ព្រះ​សីហ​នុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ដោយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​បាន​ពាំនាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ជា​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ​សិក្សា ជូន​ដល់​អង្គការ​ម្លប់​តា​ប៉ា​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ  ។

អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ​សិក្សា​យក​មក​ប្រគល់​ជូន​នា​ពេល​នេះ​មាន អង្ករ​ចំនួន​៥០០​គីឡូក្រាម​, នំ​ធុង​១០​ធុង​, មី​ម៉ា​ម៉ា​២​កេស​ធំ​, មី​ខ្លាឃ្មុំ​៥​កេស​តូច​, ទឹកស៊ីអ៊ីវ​៣​យួរ​, សំលៀក​បំពាក់​សិស្ស​១​កេស និង​សម្ភារ​សិក្សា​មួយ​ចំនួន រួម​ជាមួយ​ថវិការ ចំនួន​៧​លាន​រៀល និង​១០៥០​ដុល្លារ​អា​មេ​រិ​ក ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព