ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែ​ល ថៃ ម្ចាស់​ពាន The voice Cambodia រ​ដូ​ល​កាល​ទី​១ មាន​វិជ្ជមាន​កូ​វី​ដ​១៩​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​ការ​អះអាង​ពី អ៊ឹ​ម ជីវ៉ា បានអោយ​ដឹង​ថា ថែ​ល ថៃ តារា​ហង្ស​មាស បាន​កើតវិជ្ជមាន​កូ​វី​ដ​១៩…

រាជធានីភ្នំពេញ ៖ តាម​ការ​អះអាង​ពី អ៊ឹ​ម ជីវ៉ា បានអោយ​ដឹង​ថា ថែ​ល ថៃ តារា​ហង្ស​មាស បាន​កើតវិជ្ជមាន​កូ​វី​ដ​១៩ ម្នាក់​ទៀត​ហើយ ។ នេះ​កាន់តែ​បង្ហាញ​នូវ​ភាព​រំជើបរំជួល មិន​ទាន់​ស្ងប់​ក្នុង​សង្គម​សិល្បៈ ​។

អ៊ឹ​ម ជីវ៉ា បាន​សរសេរបង្ហោះ​មុន​នេះ​ថា « តារាចម្រៀង ថែ​ល ថៃ​(​វិជ្ជមាន​កូ​វី​ដ ១៩) ធ្លាប់​មក​ពិនិត្យកំ​ដៅនៅមន្ទីរ​សំរាក​ព្យាបាល និង សម្ព​ព សុខា​បញ្ញា  ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៩ មីនា​២០២១»​។  

ព្រឹក​ថ្ងៃ​ទី​២២ ​មីនា ​ឆ្នាំ​២០២១ នេះ អាជ្ញាធរ រួម និងអនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបានបិទទីតាំង និង​កំពុងសួរនាំបុគ្គលិក​ពេទ្យ​ដែល​នៅ​ប្រចាំការ ។

បញ្ហា កូ​វី​ដនេះ​បាន​ក្លាយជា​រឿង​ក្តៅ នៅ​ក្នុង​សង្គម​តារា និង​សង្គម​ទាំងមូល​ ។ បញ្ហា​មួយ​នេះ បាន​បង្អាក់ការងារ​ខ្លះ​របស់​ពលរដ្ឋ មិន​ហ៊ាន​ចេញ​ទៅ​ណា ខណៈ​ខ្លះ​ធ្វើការ​តាម អនឡាញ​ ។ ចូរ​គោរព​តាម ការ​បញ្ជា រាល់​ដំណឹង​ផ្សេង​ៗ របស់រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ។ ត្រូវ​រក្សា​គម្លាត និង​មាន​អនាម័យ​ល្អ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ