ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រាប់រយគ្រឿង ក្រោយសមត្ថកិច្ច​២ខេត្តសហការគ្នា​ចាប់បាន​​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ តាម​សេចក្តី​រាយ​ការ​ណ៍​ពី​កំលាំង​សមត្ថកិច្ច​ក្រុម​អន្តរា​គម​ន៍​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​និង​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​៖ មុខសញ្ញាជនសង្ស័័យ​ម្នាក់​​ដែល​ធ្វើ​សកម្មភាព​គាស់​​ហាងលក់ទូរស័ព្ទ​​យ៉ាង​សកម្ម​លួច​យក​​បាន​ទូរ​សព្ទ័​ដៃ​រាប់រយ​គ្រឿង​នៅ​ក្នុង​ខេត្តកំពត​កាលពី​កំឡុង​ខែ​មករា និង​កុ​ម្ភៈ ឆ្នាំ​២០២១​ កន្លង​​ទៅ​​នេះ ​ត្រូវ​បាន​កំលាំង​នគរបាល​ខេត្តកំពតសហការជាមួយកម្លាំងនគរបាល​ខេត្តបាត់ដំបង​ចាប់ឃាត់ខ្លួន​បាន​​កាលពី​វេលា​ម៉ោង​១​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មិ​នា ឆ្នាំ​២០២១​…

ខេត្តកំពត​ ៖ តាម​សេចក្តី​រាយ​ការ​ណ៍​ពី​កំលាំង​សមត្ថកិច្ច​ក្រុម​អន្តរា​គម​ន៍​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​និង​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​៖ មុខសញ្ញាជនសង្ស័័យ​ម្នាក់​​ដែល​ធ្វើ​សកម្មភាព​គាស់​​ហាងលក់ទូរស័ព្ទ​​យ៉ាង​សកម្ម​លួច​យក​​បាន​ទូរ​សព្ទ័​ដៃ​រាប់រយ​គ្រឿង​នៅ​ក្នុង​ខេត្តកំពត​កាលពី​កំឡុង​ខែ​មករា និង​កុ​ម្ភៈ ឆ្នាំ​២០២១​ កន្លង​​ទៅ​​នេះ ​ត្រូវ​បាន​កំលាំង​នគរបាល​ខេត្តកំពតសហការជាមួយកម្លាំងនគរបាល​ខេត្តបាត់ដំបង​ចាប់ឃាត់ខ្លួន​បាន​​កាលពី​វេលា​ម៉ោង​១​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មិ​នា ឆ្នាំ​២០២១​ នៅ​ចំណុច​ក្រុម​ទី​៥ ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ។​

ជនសង្ស័យ​​​ម្នាក់ខាងលើ​ឈ្មោះ​ហែម ហ៊ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ។

វត្ថុតាងដែលសមត្ថកិច្ច​​​ដកហូត​បាន​រួម​មាន​ ទូរ​សព្ទ័​ចំនួន​៥​គ្រឿង, កាបូបស្ពាយ ពណ៌​ខ្មៅ​ចំនួន​១, អាវ​ក្រណាត់​ដៃ​វែង​ពណ៌​ឈាម​ជ្រូក​ចំនួន​១, ខោ​ខូ​វ​ប៊​យ​ជើងវែង​ពណ៌​ខៀវ​ចំនួន​១ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​លួច​យក​ទូរ​សព្ទ័​ដៃ​បាន​ចំនួន​២​លើក​នា​ពេល​កន្លង​មក​នៅ​ក្នុង​ខេត្តកំពត​ ដោយលើក​ទី​១-​​កាលពី​​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ មិន​ចាំ​ម៉ោង ​ខ្លួន​លួច​នៅ​ហាង​ទូរ​សព្ទ័​ដៃ​យីហោ​ទូក​មាស​ថ្មី ស្ថិត​ក្នុងភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត យក​បាន​ទូរ​សព្ទ័​ដៃ​ចំនួន​៨០​គ្រឿង​។

ជនសង្ស័យបានសារភាពបន្ត​ថា លើក​ទី​២-នៅ​ថ្ងៃ​ទី​២៧ ខែ​កុ​ម្ភៈ ឆ្នាំ ២០២១ ខ្លួន​បាន​ចូល​លួច​នៅ​ហាង​លក់​ទូរ​សព្ទ័​ដៃ​យីហោ​(​ធី​បញ្ញា​ពេជ្រ​) ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត យក​បាន​ទូរ​សព្ទ័​ដៃគ្រប់ម៉ាក​​ចំនួន២៩៧​គ្រឿង​​។

ក្រោយពេលធ្វើការ​សាកសួររួច នៅ​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ ២០២១ ជនសង្ស័យ​​ម្នាក់ខាងលើ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​សហការ​ចម្រុះ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​និង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ប្រគល់​ជូន​កំលាំង​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពតដើម្បី​​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ