ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! បញ្ញា សិទ្ធិ ពេលនេះ ឪពុកម្តាយ និងក្មួយ ឆ្លងកូវីដ១៩ ដែរ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នក​ចម្រៀង លោក បញ្ញា សិទ្ធិ បានបង្ហាញសភាពអាការៈជំងឺរបស់ខ្លួន ដោយសារតែឆ្លងនូវវីរុសកូវីដ១៩។ សម្រាកត្រឹមរយៈពេលប៉ុន្មានថ្ងៃ លោកស្រាប់តែត្រូវរងនូវសម្ពាធអាការៈច្រើន ពិសេសមួយយប់ថ្ងៃទី១៨មីនាកន្លងមក…

ភ្នំពេញ៖ អ្នក​ចម្រៀង លោក បញ្ញា សិទ្ធិ បានបង្ហាញសភាពអាការៈជំងឺរបស់ខ្លួន ដោយសារតែឆ្លងនូវវីរុសកូវីដ១៩។ សម្រាកត្រឹមរយៈពេលប៉ុន្មានថ្ងៃ លោកស្រាប់តែត្រូវរងនូវសម្ពាធអាការៈច្រើន ពិសេសមួយយប់ថ្ងៃទី១៨មីនាកន្លងមក រាគ។ យ៉ាងណាមកដល់ថ្ងៃទី២១មីនានេះ លោក បានធូរបន្តិច ក៏ស្រាប់តែផ្ទុះមេរោគនេះ ឆ្លងដល់សមាជិកគ្រួសារ​បន្តទៀត។

បញ្ញា សិទ្ធិ បានសម្រាកព្យាបាលជំងឺកូវីដ១៩ រយៈពេលប៉ុន្មានថ្ងៃមកហើយ ដោយថ្ងៃដំបូងលោកធ្វើទុក្ខ ធ្វើអោយគេបារម្ភ ហើយក្រោយមក ធូរបន្តិច។

អ្វីដែលកត់សម្គាល់ លោក ក៏បែរបន់អោយលោកឪពុកអ្នកម្តាយរបស់លោករួចផុតពីមេរោគកូវីដ​១៩នេះ ពិសេសម្តាយ ដែលមានជំងឺប្រចាំកាយផង។

ប៉ុន្តែនៅ​ព្រលប់ថ្ងៃទី២១ ខែមីនានេះ​ បញ្ញា សិទ្ធិ បានប្រកាសថា «ពេលនេះ ប៉ាម៉ាក់ និងក្មួយឆ្លងទាំងអស់»។

ការទម្លាយដំណឹងនេះ ធ្វើអោយកាន់តែមានការពុះកញ្ជ្រោល រំជួលពិភព​សិល្បះបន្ថែមទៀតហើយរឿងផ្ទុះកូវីដ​ចំគ្រួសារអ្នកចម្រៀង​ បន្ទាប់ពីករណីដូចគ្នានេះ បានកើតឡើងលើគ្រួសាររបស់អ្នកចម្រៀង វី ឌីណែត ដែលជាកូនស្រីរបស់​អ្នកចម្រៀងជើសចាស់ លោក ហួរ ឡាវី​។ ក្នុងនោះ ម្តាយអ្នកចម្រៀង វី ឌីណែត ទើបតែទទួលមរណភាព ដោយសារជំងឺ​កូវីដ១៩ កាលពីថ្ងៃទី១៩មីនា ក្រោយចូលពេទ្យ​សម្រាកព្យាបាលបាន ៨ថ្ងៃ។

មកដល់ពេលនេះ អ្នកសិល្បៈ ដែលជាអ្នក​ចម្រៀង និងអ្នកកំប្លែងផង​ មិនតិចជាង ១០នាក់នោះទេ ដែលបានឆ្លងជំងឺកូវីដ១៩​៕​ ដោយ៖ ខាត់ សាមឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ