ជិវិតអ្នកនេសាទ



ហត្ថាទាំងទ្វេរេរាំឥតឈប់ លើទូកកំសត់ព្រលប់ទឹកនាច
លើផ្ទៃជលសាដីទន្លេសាប នាមអ្នកនេសាទសង្វាតរកត្រី។

ហត្ថាប្រឹងអុំតម្រង់ទៅមុខ សុរិយារលត់ចាកចោលផែនដី
ស្រណោះទ្រូព្រៀងរនាបឬស្សី ក្រងយ៉ាងឃ្មាតខ្មីដើម្បីត្រីរ៉ស់។

ទ្រូព្រៀងកំសត់លត់ដំក្នុងទឹក មិនគិតនឿយហត់ជួយធ្វើការម្ចាស់
មិនថាត្រីឆ្តោឬក៍ត្រីរ៉ស់ អាចជាប់ទាំងអស់អោយតែហ៊ានអួត។

ខ្ញុំលើកហត្ថាត្រងផ្កាអញ្ចាញ អណ្តែតជាប់មងតោងតាមផ្ទៃទូក
អញ្ចាញពណ៌លឿងល្អគួរស្រង់ស្រូប តែមិនក្រអូបដួចផ្ការំដួល។

ឃើញផ្កាអញ្ចាញប៉ើងតាមរលក ដួងចិត្តនឹកគួចគិតដល់និមល
តើអូនបានសុខឬមួយអូនខ្វល់ ដឹងទេរំដួលថាបងនឹកណាស់?

ទ្រូព្រៀងបាក់ប្រើសត្រីរ៉ស់ប្រឹងរើ បេះដួងបងឈឺបាត់រូបវរល័ក្ខ
ត្រីរ៉ស់រួចបាត់បងបាត់ស្នេហ៍ស្មោះ មងរហែកអស់គ្មានអូនជួយជួស។

កាលអូននៅខ្ទមអូនដាំបាយចាំ ល្ងាចបងវិលវិញអូនអ្នកជួយដួស
ម្ជូម្រះព្រៅជួយបងអោយរស់ ខ្ទមស្នេហ៍ដ៍ស្មោះរស់បាត់រូបថ្លៃ។

មងបងរហែកទ្រូព្រៀងបែកវ៉ល់ ទូកតូចសំណល់បាក់បែកកន្សៃ
នាមអ្នកនេសាទរស់លើផែនដី ជិវិតក្រក្រីជិវិតផ្សងព្រេង។

<!– /* Font Definitions */ @font-face {font-family:”Cambria Math”; panose-1:2 4 5 3 5 4 6 3 2 4; mso-font-charset:1; mso-generic-font-family:roman; mso-font-format:other; mso-font-pitch:variable; mso-font-signature:0 0 0 0 0 0;} @font-face {font-family:”Arial Unicode MS”; panose-1:2 11 6 4 2 2 2 2 2 4; mso-font-charset:128; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:-134238209 -371195905 63 0 4129279 0;} @font-face {font-family:”Khmer OS System”; panose-1:2 0 5 0 0 0 0 2 0 4; mso-font-charset:0; mso-generic-font-family:auto; mso-font-pitch:variable; mso-font-signature:-1610612497 1342185546 65536 0 273 0;} @font-face {font-family:”@Arial Unicode MS”; panose-1:2 11 6 4 2 2 2 2 2 4; mso-font-charset:128; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:-134238209 -371195905 63 0 4129279 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-unhide:no; mso-style-qformat:yes; mso-style-parent:””; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:”Times New Roman”,”serif”; mso-fareast-font-family:”Times New Roman”; mso-bidi-font-family:”Arial Unicode MS”; mso-ansi-language:EN-GB; mso-fareast-language:EN-GB;} .MsoChpDefault {mso-style-type:export-only; mso-default-props:yes; font-size:10.0pt; mso-ansi-font-size:10.0pt; mso-bidi-font-size:10.0pt;} @page Section1 {size:8.5in 11.0in; margin:1.0in 1.0in 1.0in 1.0in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –>

Wolf Hunter!!!…….29 May 2010

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ