ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​តម្រូវ​ឱ្យ​អ្នកទេសចរ​ឡើង​ភ្នំហ្វូ​៊​ជី​ពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព

8 ឆ្នាំ មុន

មន្ទីរ​បរិស្ថាន​របស់​ខេត្ត​យ៉ាម៉ាណា​ស៊ី និង​ខេត្ត​ស៊ី​ស៊ូ​អូ​កេ ដែល​ជាទី​តាំង​នៃ​ច្រក​ឡើង​ទស្សនា​ភ្នំភ្លើង​ហ្វូ​៊​ជី (Fuji) កំពុង​ផ្សព្វផ្សាយ​បញ្ចុះបញ្ចូល​អ្នកទេសចរ​ដែល​ឡើង​ភ្នំភ្លើង​ហ៊្វូ​ជី ត្រូវ​ពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ចំនួន​៣​ប្រភេទ

មន្ទីរ​បរិស្ថាន​របស់​ខេត្ត​យ៉ាម៉ាណា​ស៊ី និង​ខេត្ត​ស៊ី​ស៊ូ​អូ​កេ ដែល​ជាទី​តាំង​នៃ​ច្រក​ឡើង​ទស្សនា​ភ្នំភ្លើង​ហ្វូ​៊​ជី (Fuji) កំពុង​ផ្សព្វផ្សាយ​បញ្ចុះបញ្ចូល​អ្នកទេសចរ​ដែល​ឡើង​ភ្នំភ្លើង​ហ៊្វូ​ជី ត្រូវ​ពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ចំនួន​៣​ប្រភេទ រួម​មាន​មួក​ការពារ​សុវត្ថិភាព វ៉ែនតា និង​មា​៉​ស់ការ​ពារ​ធូលី ដើម្បី​ការពារ​ខ្លាច​ដុំ​ថ្ម​ធ្លាក់​លើ និង​ការ​ហុយ​ផេះ​ពី​ភ្នំភ្លើង ដែល​អាច​កើតឡើង​ជាយថាហេតុ ។

អង្គភាព​ផ្នែក​សុវត្ថិភាព​នៅ​ភ្នំភ្លើង​ហ៊្វូ​ជី​ចាប់ផ្តើម​បំផុសបំផុល​ពី​បទដ្ឋាន​សុវត្ថិភាព​ដល់​អ្នក​ឡើង​ភ្នំ គឺ​ត្រូវ​ពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព តាំងពី​ដើមរដូវ​ក្តៅ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៥​នេះ ប៉ុន្តែ​មាន​អ្នក​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​តិចតួច​បំផុត ។

ក្នុង​រយៈពេល​៩​ថ្ងៃ​ដំបូង ខេត្ត​ទាំង​២​បាន​បើក​ច្រក​ឱ្យ​ភ្ញៀវ​ឡើង​ភ្នំ​ហ៊្វូ​ជី បាន​ប្រហែល​៥៦៨៣​នាក់ ប៉ុន្តែ​មាន​អ្នក​ពាក់មួក​ត្រឹមតែ​២០​នាក់​ប៉ុណ្ណោះ ខណៈ​ពេល​អ្នកទេសចរ​ជា​ច្រើន​រូប​និយាយ​ថា ពួក​គេ​មិនដឹង​ព័ត៌មាន​ឱ្យ​ពាក់​ឧបករណ៍​សម្រាប់​ការពារ​នោះ​ទេ ។ ចំណែក​មួយ​ចំនួន​ទៀត​ប្រាប់​ថា «​បានដឹង​» ប៉ុន្តែ​មិន​ចង់​ប្រើ​ឧបករណ៍​ច្រើន​នៅ​តាម​ខ្លួន ព្រោះ​ជា​បន្ទុក ។

ចៅហ្វាយ​ក្រុង​ហ៊្វូ​ជី​យ៉ូ​ស៊ី​ដា ខេត្ត​យ៉ា​ម៉ា​ណា​ស៊ី ជា​ច្រក​ឡើង​ភ្នំ​ដ៏​សំខាន់​បាន​បញ្ជាក់​ថា លោក​ព្រួយបារម្ភ​ព្រោះ​ស្ទើរតែ​គ្មាន​អ្នកទេសចរ​ណា​ម្នាក់​ពាក់​ឧបករណ៍​ការពារ​ទេ ទោះបី​មួក​សុវត្ថិភាព​បច្ចុប្បន្ន​មាន​ទម្ងន់​ស្រាល និង​អាច​ផ្លាស់​ប្តូរ​ខ្យល់អាកាស​បាន​ល្អ​ក្តី ។ អង្គភាព​ផ្នែក​សុវត្ថិភាព​នឹង​បង្កើន​ការ​ទាក់ទង​ជាមួយ​អ្នកទេសចរ​ថែម​ទៀត រួម​ទាំង​ពិចារណា​ឱ្យ​ពួក​គេ​ឡើង​ភ្នំ​គួរ​ពាក់មួក​សុវត្ថិភាព​ចាប់ពី​ឆ្នាំ​ក្រោយ​តទៅ ៕