ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​លុយ​បាត​ថៃ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ​បន្តិច​បើ​ធៀបទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ​បន្តិច​បើ​ធៀបទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១ បាត​ថៃ ទិញ​ចូល​ត្រឹមតែ ១៣១ រៀល ហើយ​លក់​ចេញ​តែ ១៣២ រៀល​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​ម្សិលមិ​ញ ទិញ​ចូល ១៣២ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ១៣៣ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​តាមដាន​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត គឺ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល ហើយ ១ អឺ​រ៉ូ ទិញ​ចូល ៤៨២៦ រៀល លក់​ចេញ ៤៨៧៤ រៀល ខណៈ ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤០ រៀល លក់​ចេញ ៣១៧១ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ យន់​ចិន ទិញ​ចូល ៦២៣ រៀល លក់​ចេញ ៦២៩ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៧១៥ រៀល លក់​ចេញ ៣៧៥២ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៥៨ រៀល លក់​ចេញ ៣៦២ រៀល ។ ចំពោះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០១១ រៀល លក់​ចេញ ៣០៤១ រៀល ខណៈ ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល និង​លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ