ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​ថា​មិន​ជួយ​ប្រាប់​…

8 ឆ្នាំ មុន

អ្នកជំងឺ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ប្រមាណ​ឈាន​ដល់​ម៉ឺន​នាក់​ទៅ​ហើយ បាន​លើកគ្នា​ទៅ​តាម​ជំនឿ​របស់​ខ្លួន អត់​មាន​អ្នក​ណា​បង្ខំ​ទេ មក​ស្វែងរក​ព្យាបាល​ជំងឺ ពី​នារី​ក្រមុំ​ម្នាក់​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ អា​ឡេវ ក្នុង​នាម​អ្នក​សង្កេតការណ៍​បាន​តាមដាន​ករណី​នេះ​ច្រើន​ថ្ងៃ​ហើយ

អ្នកជំងឺ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ប្រមាណ​ឈាន​ដល់​ម៉ឺន​នាក់​ទៅ​ហើយ បាន​លើកគ្នា​ទៅ​តាម​ជំនឿ​របស់​ខ្លួន អត់​មាន​អ្នក​ណា​បង្ខំ​ទេ មក​ស្វែងរក​ព្យាបាល​ជំងឺ ពី​នារី​ក្រមុំ​ម្នាក់​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ អា​ឡេវ ក្នុង​នាម​អ្នក​សង្កេតការណ៍​បាន​តាមដាន​ករណី​នេះ​ច្រើន​ថ្ងៃ​ហើយ ។

អ្នក​មក​រក​ការ​ព្យាបាល​និយាយ​ដូច​គ្នា​ថា ពួក​គេ​ជឿ​ថា គ្រូ​ក្រមុំ​រូប​នេះ​មាន​បារមី មាន​អច្ឆរិយៈ​…​ ព្យាបាល​អត់​ទារប្រាក់​ទេ​…​ អត់​សោះ! គ្រាន់តែ​មើល​មុខ​ក៏​បញ្ជា​ឱ្យទៅ​រក​ថ្នាំ​ដោយ​ខ្លួនឯង​… ​ជា​ថ្នាំខ្មែរ​ដុះ​តាម​ភូមិ​…​ ងាយ​រក​… ​គាត់​អត់​មាន​ថ្នាំលក់​ទេ​… ​ខុស​ពី​គ្រូ​បោក​ឬ​គ្រូ​ប៉ោក​… ​ដែល​យក​ស្មៅ​ទាំង​បាវ​ៗ​ទៅ​លក់​… ​បោកប្រាស់​គេ ដូច​គ្រូ​មួយ​នៅ​ខេត្តកំពង់ឆ្នាំង ។​ល​។ ​អត់​បាច់​ចេញ​មុខ​ឃោសនា​…​ អត់​មាន​អ្នក​ណា​ស្វែងរក​លាភ​ទេ​… ​។

អ្នកជំងឺ​ខ្លះ​ថា ទៅ​ពេទ្យ​ព្យាបាល​អស់​លទ្ធភាព​ហើយ​… ​អស់ទាំង​លុយ​… ​ទើប​សម្រេច​ចុង​ក្រោយមក​រក​គ្រូ​ក្រមុំ​ទៅ​ចុះ​…​ ទោះ​មិនជា​ ក៏​អស់ចិត្ត​ដែរ ។

​និយាយ​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ​… ​គួរ​ណាស់​… ​ស្វែងរក​បទ​ពិសោធន៍​…​ គួរ​ណាស់​អាណិត​អ្នកជំងឺ​រាប់​ពាន់ រាប់​ម៉ឺ​ន​នាក់ ​ដែល​មក​ដេក​ក្រាញ​ចាំ​សុំ​ថ្នាំ​ព្យាបាល​…​ គួរ​ណាស់​ទៅ​ជួយ​សម្រួល​…​ ។​ល​។

ផ្ទុយ​ទៅ​វិញ​… ​បែរជា​ចោទ​គ្រូ​ក្រមុំ​ថា មិន​ព្រម​សហការ​ជាមួយ​គាត់​… ​ហើយ​មាន​បំណង​ ចង់ឱ្យ​សមត្ថកិច្ច​ចាត់ការ​… ​ដោយ​ចោទ​ថា ខុសច្បាប់ ។​ល​។​

ចុ​ម​កណ្តុំឆែប! អី​ក៏​មាន​អំណាច​ធំ​ល្វឹងល្វើយ​ម្ល៉េះ? ​យើង​គិត​ថា បើ​មន្ទីរ​សុខាភិបាល​ខេត្ត​ ធ្វើ​ឱ្យ​គេ​ជឿជាក់​លើ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​… ​ប្រហែលជា​គេ​គ្រប់​គ្នា​ដែល​ឈឺ​…​ មិន​មក​រក​អ្នក​ក្រៅ​ផ្តេសផ្តាស់​បែប​នេះ​ទេ ។ ក្រែង​មក​ពី​យើង​អន់​ពេក​ទេ​ដឹង? ​រដ្ឋអំណាច​ខេត្ត ប្រសិនបើ​ត្រចៀកស​ ធ្វើ​តាម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ប្រយ័ត្ន​ពួក​គេ​ខឹង​… ​យក​ល្អ ពេល​នេះ​គួរ​ទៅ​ជួយ​សម្រួល​… ​គួរ​ជួយ​ផ្តល់​ទឹក ផ្តល់​ចំណី​…​ ដល់​អ្នកជំងឺ​មក​ពី​ឆ្ងាយ​ទាំងឡាយ​… ​ពេលវេលា​នេះ​ អំណោយផល​ល្អ​ណាស់ សម្រាប់​រដ្ឋអំណាច​ល្អ​… ​ប្រសិនបើ​ប្រព្រឹត្តិ​អាក្រក់​…​​ ប្រយ័ត្ន​បាត់​សន្លឹក​ឆ្នោត​…​ តិច​ថា​មិន​ជួយ​ប្រាប់​…                    

អា​ឡេវ