ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​១៣​គ្រួសារ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ទទួល​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ថេ​ង សុ​ថុ​ល ប្រធាន​គណៈកម្មការ​អនុ​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខណ្ឌ និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ និង​លោក​ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ២០១៥ នេះ បាន​នាំ​អំណោយ​ពី​អនុ​សាខា​កាក​បាទក្រហមកម្ពុជា​ខណ្ឌ ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៣​គ្រួសារ មក​ពី​៦​ភូមិ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ។

ជាមួយ​គ្នា​នោះ គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​បាន​ឧបត្ថម្ភ​ជា​ថវិកា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​៤៤.០០០​រៀល ក្នុង​នោះ​ថវិកា​របស់​កាកបាទក្រហម ៣០.០០០​រៀល​, លោកស្រី​អភិបាលរង​ខណ្ឌ​១០.០០០​រៀល និង​កុមារី​លី
ឈុ​ន​លី ៤​ពាន់​រៀល ។

គួរ​បញ្ជាក់​ថា ​​​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ បាន​ចែក​ជូន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ចំនួន​៥​លើក​មក​ហើយ ។ ជា​ពិសេស លោក​ថេ​ង សុ​ថុ​ល ក៏​បាន​ពាំនាំ​នូវ​ការ​សាកសួរ​សុខទុក្ខ​គ្រួសារ​ទី​ទាលក្រ​ទាំងអស់ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។