ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀម​ពនេចរ​បង្កើត​ឯតទគ្គ​កម្ម​មាន​រោម​ក្រាស់​បំផុត

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រុក​ប្រទះ​ឃើញ​ចៀម​ឈ្មោល​រស់នៅ​ឯកា​នា​ជាយក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី ។ ចៀម​នោះ​មាន​រោម​ក្រាស់​គ្របដណ្តប់​លើ​ដងខ្លួន ដូច្នេះ​ផ្តល់​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​វា ។

សមាគម​ការពារ​សត្វ​របស់​អូស្ត្រាលី (RSPCA) បាន​បញ្ជូន​ក្រុមការងារ​៥​នាក់​ទៅ​ជួយ​សង្គ្រោះ​ចៀម​នោះ​ដែល​ដឹកនាំ​ដោយ​លោក​អៀន  អេ​ល​គី​ន ។  លោក​អេ​ល​គី​ន រួម​ទាំង​ក្រុមការងារ​៤​នាក់​ទៀត​បាន​កាត់​រោម​ចេញពី​ដងខ្លួន​ចៀម​នោះ​បាន​ទម្ងន់​៤០,៤៥​គីឡូក្រាម ។ ការ​កាត់​រោមចៀម​នោះ​ចំណាយពេល​ដល់​ទៅ​៤២​នាទី ជា​រយៈពេល​យូរ ព្រោះ​រយៈពេល​មធ្យម​នៃ​ការ​កាត់​រោមចៀម​ទូទៅ​ប្រហែល​៣​នាទី​ប៉ុណ្ណោះ ។ ត្រង់​ចំណុច​នេះ​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា សត្វ​ចៀម​ដែល​ក្រុមការងារ​ដាក់​ឈ្មោះ​ថា «​គ្រី​ស​» នោះ​រស់នៅ​ដោយ​ឯកា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​ចាត់​ទុក​ថា​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​លើ​ការ​កាត់​រោមចៀម​មួយ​ក្បាលមាន​ទម្ងន់​២៩​គីឡូក្រាម​កាលពី​ឆ្នាំ​២០១៤ ។

«​គ្រី​ស​» ស្ថិត​ក្រោម​ថែទាំ​របស់​សមាគម RSPCA ហើយ​អំពាវនាវ​រក​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​ទូទៅ ។ នៅ​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា​តើ​អាយុ​របស់​គ្រី​ស និង​ម្ចាស់​ដើម​របស់​វា​ជា​នរណា​ទេ ៕