ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​និង​រុក្ខជាតិ​នឹង​ផុត​ពូជ​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​2045

8 ឆ្នាំ មុន

នៅ​អំឡុង​ពី​ឆ្នាំ​២០៤៥ ដល់​ឆ្នាំ​២០៤៩ ពូជ​សត្វ​មួយ​ចំនួន​នឹង​ផុត​ពូជ​ជា​ទ្រង់ទ្រាយ​ធំ ទន្ទឹម​គ្នា​នេះ​ដែរ​រុក្ខជាតិ​ទាំង​លើគោក និង​ក្នុង​ទឹក​ក៏​ចាប់ផ្តើម​ផុត​ពូជ​ជា បណ្តើរ​ៗ ជាក់ស្តែង​ដូច​ជា​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី​

នៅ​អំឡុង​ពី​ឆ្នាំ​២០៤៥ ដល់​ឆ្នាំ​២០៤៩ ពូជ​សត្វ​មួយ​ចំនួន​នឹង​ផុត​ពូជ​ជា​ទ្រង់ទ្រាយ​ធំ ទន្ទឹម​គ្នា​នេះ​ដែរ​រុក្ខជាតិ​ទាំង​លើគោក និង​ក្នុង​ទឹក​ក៏​ចាប់ផ្តើម​ផុត​ពូជ​ជា បណ្តើរ​ៗ ជាក់ស្តែង​ដូច​ជា​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី​ដែល​ជា​សម្បត្តិ​ធម្មជាតិ​អច្ឆរិយ​របស់​ពិភពលោកគឺ the Great Barrier Reef កំពុង​រង​ការ​បំផ្លាញ ពោល​គឺ​ផ្កាថ្ម​នៅ​សល់​តែ​តិច​ជាង​២ភាគរយ​ប៉ុណ្ណោះ ។ ចំណែក​ទឹក​ពោរពេញ​ដោយ​ជាតិ​អាស៊ី​ដ​មិន​អាច​ផ្គត់ផ្គង់​ដល់​ភាវៈ​ក្នុង​ទឹកបាន​ឡើយ ។ 

មិន​ត្រឹមតែ​ប្រទេស​អូស្ត្រាលី​ដែល​ទទួល​រង​ការ​ផុត​ពូជ​ទេ ពោល​គឺ​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សាកលលោក​ក៏​ទទួល​រង​កត្តា​បែប​នេះ​ដែរ​៖
-​អឺរ៉ុប​សត្វ​ដែល​រស់នៅ​លើគោក​ផង និង​ក្នុង​ទឹក​ផង​៥០​ភាគរយ​បាន​ផុត​ពូជ​ដោយសារ​តែ​កត្តា​បំពុលបរិយាកាស ជំងឺ និង​ការ​បាត់បង់​ជម្រក ។ ចំណែកឯ​ពូជ​បក្សី​ច្រើន​ជាង​២០ ភាគរយ​បាន​បាត់បង់ និង​រុក្ខជាតិ​ប្រហែលជា​១៥ ភាគរយ​ក៏​ត្រូវ​បំផ្លាញ​ដែរ ។

-​សួន​ជាតិ Kruger របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង តំបន់​អភិរក្ស​ធំ​បំផុត​ស្ទើរតែ​៦០ ទៅ​ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ការពារ ។ ជាមួយ​គ្នា​នេះ​ដែរ​ផ្កា​តំណាង​ឱ្យ​ប្រទេស​មួយ​នេះ​គឺ King Protea  ក៏​ផុត​ពូជ​ដែរ ។

-​ប្រទេស​ម៉ិ​ក​ស៊ិ​ក ពូជ​សត្វ​ស្ទើរតែ​៣០ ភាគរយ​បាត់បង់ ។
-​អាស៊ី​អាគ្នេយ៍​ពូជ​ដំរី​ឥណ្ឌា​ជិត​ផុត​ពូជ​ហើយ ។

តំបន់​អាក​ទិ​ក ខ្លាឃ្មុំ​ទឹកកក​ស្ទើរតែ​៧០ ភាគរយ​ផុត​ពូជ​ដោយសារ​តែ​ការ​រលាយ​ផ្ទាំង​ទឹកកក​បង្ក​មក​ពី​ការ​កើនឡើង​កម្តៅ​ភព​ផែនដី ។ នៅ​ឆ្នាំ​២០៨០ ពួក​វា​នឹង​ផុត​ពូជ​ទាំង​អស់ពី​កោះ Greenland និង​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​ប្រទេស​កា​ណា​ដា ៕