ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​សមុទ្រ និង​ត្រី​ថ្ម​មាន​ពិស​ប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម

8 ឆ្នាំ មុន

អ្នកនេសាទ​អូស្ត្រាលី បាន​ប្រទះ​ឃើញ​ឈុត​ឆាក​វាយប្រហារ​គ្នា​រវាង «​ត្រី​ថ្ម​» ដ៏​មាន​ពិស​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ជាមួយ​ពស់​សមុទ្រ​ដែល​មាន​ពិស​សាហា.វ​ដែរ នៅ​ខាងក្រៅ​ឆ្នេរ​ក្រុង​ដា​វី​ន កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៥

អ្នកនេសាទ​អូស្ត្រាលី បាន​ប្រទះ​ឃើញ​ឈុត​ឆាក​វាយប្រហារ​គ្នា​រវាង «​ត្រី​ថ្ម​» ដ៏​មាន​ពិស​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ជាមួយ​ពស់​សមុទ្រ​ដែល​មាន​ពិស​សាហាវ​ដែរ នៅ​ខាងក្រៅ​ឆ្នេរ​ក្រុង​ដា​វី​ន កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៥ និង​បាន​ថត​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។

លោក​រីក ទ្រី​ប​ប៉េ ជា​អ្នកនេសាទ​បញ្ជាក់​ប្រាប់ BBC ថា លោក​បាន​ចេញ​ទូក​ទៅ​មុជទឹក​នៅ​ត្រង់​គ្រោង​នាវា​ដែល​លិច​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ នៅ​ឈូង​សមុទ្រ​ដាវីន​។ នៅ​ទីនោះ លោក​រិ​ក ទ្រី​ប​បេ ដែល​មានបទពិសោធន៍​ប្រើ​ឧបករណ៍​ចាប់​ពស់​សមុទ្រ ប្រទះ​ឃើញ​ពស់​សមុទ្រ និង​ត្រី​ថ្ម​ដែល​មាន​ពិស​ដូច​គ្នា​ប្រយុទ្ធ​គ្នា​យ៉ា​ង​ខ្លាំងក្លា។ លោក​រីក ទ្រី​ប​ប៉េ ចាប់​ទាញ​ពស់ និង​ត្រី​នោះ​ឡើង​លើ​ទឹក រួច​យកដៃ​ចាប់​ក្បាល​ពស់ ។

លោក​រីក ទ្រី​ប​បេ បញ្ជាក់​ថា «​ខ្ញុំ​ជា​អ្នក​ប្រថុយប្រថាន​បំផុត ព្រោះ​ដឹង​ថា​ពួក​វា​ជា​សត្វ​គ្រោះថ្នាក់ ។ ក្រោយ​ពី​បានឮ​សំឡេង​ត្រី​ស្រែក ខ្ញុំ​ក៏​លែង​ពួក​វា​ទៅ​ក្នុង​ទឹក​វិញ ប៉ុន្តែ​ពស់​ក៏​ស្ទុះ​ទៅ​ខាំ​ត្រី​ទៀត ។ ជា​ចុង​ក្រោយ ពស់​ជា​អ្នក​ឈ្នះ ប៉ុន្តែ​ពស់​អាច​ងាប់​ដោយសារ​ពិស​របស់​ត្រី​» ។

ពិស​ពី​ព្រុយ​ទាំង​១៣​នៅ​លើ​ខ្នង​ត្រី​នោះ​អាច​សម្លាប់​មនុស្ស​បាន​ក្នុង​រយៈពេល​តែ​២​ម៉ោង​ក្រោយ​ប៉ុណ្ណោះ ប្រសិនបើ​ព្យាបាល​មិន​ទាន់​ពេល ។

កន្លង​មក​លោក​រីក ទ្រី​ប​ប៉េ ធ្លាប់​ប្រទះ​ឃើញ​រឿង ប្លែក​ៗ​នៅ​ក្នុង​ឈូង​សមុទ្រ​ដា​វី​ន​ជា​ច្រើន​មក​ហើយ ជាក់ស្តែង​លោក​ធ្លាប់​ជួយ «​សេះ​» មួយ​ក្បាល​ដែល​បង្ហាញខ្លួន​នៅ​កណ្តាល​ឈូង​សមុទ្រ​៕