ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ចាញ់​កណ្តាប់ដៃ​ដុល្លារ​អូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ចាញ់​ប្រៀប​ប្រាក់​ដុល្លារ​អូស្ត្រាលី នេះ​បើ ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨​ខែមីនា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ចាញ់​ប្រៀប​ប្រាក់​ដុល្លារ​អូស្ត្រាលី នេះ​បើ ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨​ខែមីនា ឆ្នាំ ២០២១​នេះ ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៦៥ រៀល ហើយ​លក់​ចេញ​រហូត​ដល់ ៣១៩៧ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣១៣៣ រៀល និង​លក់​ចេញ​តែ ៣១៦៤ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ក្នុង​នោះ​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល ហើយ ១ អឺ​រ៉ូ ទិញ​ចូល ៤៨១៩ រៀល លក់​ចេញ ៤៨៦៧ រៀល និង ១ យន់​ចិន ទិញ​ចូល ៦២៣ រៀល លក់​ចេញ ៦២៩ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន គឺ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៧១២ រៀល លក់​ចេញ ៣៧៤៩ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល ៣៥៨ រៀល លក់​ចេញ ៣៦១ រៀល និង ១ ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០០៨ រៀល លក់​ចេញ ៣០៣៨ រៀល ។

ចំពោះ​ប្រាក់​បាត​ថៃ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ បាត​ថៃ ទិញ​ចូល ១៣២ រៀល លក់​ចេញ ១៣៣ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល និង​លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ