ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​កុំឱ្យ​គេ​ឮ​…​ បើ​ស្រុក​ខ្មែរ​​មាន​​​ដូច​មេព្រៃ​ខេត្តក្រចេះ​បែប​នេះ​តែ​ម្នាក់​ទៀត ច្បាស់​ជា​រលាយ​ឆាប់​ហើយ!!

8 ឆ្នាំ មុន

ក្បូន​ឈើហុប​ដ៏​ធំ​មួយ​ ចង់​ស្មើ​មួយ​ចំហៀង​ទន្លេមេគង្គ ដែល​ចាត់​ទុក​ថា​ ជា​ក្បូន​ឈើហុប​ទី​១ ក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ ត្រូវ​បាន​បណ្តែត​តាម​ដង​ទន្លេមេគង្គ​ឆ្លងកាត់​ខេត្តក្រចេះ ត្រូវ​មេព្រៃ​ខេត្ត​ចាប់​ទុក ​មួយ​យប់ ​មួយ​ថ្ងៃ​ ក៏​ដោះ​លែង​វិញ ប្រៀប​ដូច​គ្មាន​អ្នក​ណា​ចេះ​ជាង​អញ​ទេ​…

*ក្បូន​ឈើហុប​ដ៏​ធំ​មួយ​ ចង់​ស្មើ​មួយ​ចំហៀង​ទន្លេមេគង្គ ដែល​ចាត់​ទុក​ថា​ ជា​ក្បូន​ឈើហុប​ទី​១ ក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ ត្រូវ​បាន​បណ្តែត​តាម​ដង​ទន្លេមេគង្គ​ឆ្លងកាត់​ខេត្តក្រចេះ ត្រូវ​មេព្រៃ​ខេត្ត​ចាប់​ទុក ​មួយ​យប់ ​មួយ​ថ្ងៃ​ ក៏​ដោះ​លែង​វិញ ប្រៀប​ដូច​គ្មាន​អ្នក​ណា​ចេះ​ជាង​អញ​ទេ​… ​អញ​ជា​អ្នក​ដោះ​លែង​…​ ក្រៅពី​អញ​មាន​តែ​អញ ។​ល​។

*ក្រោយ​ពី​មេព្រៃ​ខេត្តក្រចេះ ដែល​មជ្ឈដ្ឋាន​នានា ​សង្ស័យ​ថា ការ​ដោះ​លែង «​មាន​ភាព​មិន​ប្រក្រតី​» នេះ​រួច​មក ក្បូន​ឈើហុប​ក៏​ត្រូវ​បណ្តែត​បន្ត​មក​ទៀត​ឡើង​ខ្មៅ​ទន្លេ មក​ដល់​ទឹកដី​ខេត្តកំពង់ចាម ត្រូវ​មេព្រៃ​ខេត្ត​ចាប់​ទុក​មួយ​ជាន់​ទៀត ។ មេព្រៃ​ខេត្ត​ចាប់ផ្តើម​ត្រួតពិនិត្យ​ឃើញជាក់ស្តែង គឺ​ឈើហុប​មូល​កាប់​ថ្មី​ចង​ជា​ក្រសោប​ នៅ​ខាងក្រោម រាប់​សិប​ម៉ែត្រ​គីប ​ដោយ​ដាក់​ឈើ​អុស​ក្រាល​ពីលើ ។

*ក្បូន​ឈើហុប​ ដែល​មេព្រៃ​ខេត្តកំពង់ចាម​ចាប់​ទុក​នេះ អត់​បាន​ដោះ​លែង​ទៅ​វិញ ដូច​លោក​ប្រធាន​មេព្រៃ​ត្បាញ​អាយ​នៅ​ខេត្តក្រចេះ​ទេ ។ ឈើហុប​ច្រើន​បែប​នេះ​អត់​មានច្បាប់​ មិន​ខុស​ពី​ឈើ​ចោរ ​ឬ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ឡើយ ។

*បើ​តាម​សម្តី​មេព្រៃ «​មេ​គេ​» ដែល​ជា​អ្នក​ចាប់ និង​ជា​អ្នក​ដោះ​លែង​ បាន​ប្រាប់​កោះសន្តិភាព​ថា «​ការ​ដោះ​លែង ដោយសារ​តែ​ក្បូន​នេះ​គ្មាន​ឈើ​ទេ មាន​តែ​អុស​ប៉ុណ្ណោះ ហើយ​បើ​នរណា​មិន​ជឿ​ទេ ឱ្យមក​មុជទឹក​រាវរក​ដោយ​ខ្លួនឯង​ទៅ​» ​។ ភាសា​របស់​មន្ត្រី​មេ​ជំនាញ​ខាងលើ​នេះ បើ​ស្តាប់​ទៅ​ដូច​ជា «​កោង​ណាស់​…» ។

*លទ្ធផល​ចុង​ក្រោយ មិនបាច់​អ្នកកាសែត​ម្រៀ​ល​ៗ ​ដែល​គ្នា​មាន​ភារកិច្ច​ត្រឹមតែ «​ឆ្លុះ​កង្កែប ឆ្លុះ​កណ្តុរ​» មុជ​រាវរក​ទេ ព្រោះ​បាន​មន្ត្រី​ជំនាញ​ដែល​មាន​មនសិការ​ ចំពោះ​ជាតិ នៅ​ខេត្តកំពង់ចាម ឆែក​ឃើញ​រួច​ហើយ បាន​រក​ឃើញ​ឈើ​ចោរ​ហើយ​។
សូម​មហាជន​ទាំងឡាយ​រួម​ជាមួយ «​មេព្រៃ​ក្រចេះ​» ពិនិត្យ​មើល តើ​រូបថត​នេះ​មាន​ឈើមូល​បង្កប់​ពីក្រោម​ដែរ​ឬ​អត់ ?

*និយាយ​កុំឱ្យ​គេ​ឮ​…​ បើ​ស្រុក​ខ្មែរ​យើង​មាន​ជំនាញ​មេព្រៃ​ដូច​ប្រធាន​មេព្រៃ​ខេត្តក្រចេះ​បែប​នេះ​តែ​ម្នាក់​ទៀត ច្បាស់​ជា​រលាយ​ឆាប់​ហើយ !!