ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច សាយ ឈុំ ឧបត្ថម្ភ​ថវិកា​សម្រាប់​ព្យាបាល​ជូន​មន្ត្រី​នគរបាល​រង​គ្រោះ​ពេល​បំពេញភារកិច្ច

8 ឆ្នាំ មុន

រាជ​ធា​និ​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ថ្លៃ​ព្យាបាលចំនួន​១២៤០​ដុល្លារ ជូន​លោក សាយ ចំរើន មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ទទួល​រង​គ្រោះ​ក្នុង​ពេល​បំពេញភារកិច្ច

រាជ​ធា​និ​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ថ្លៃ​ព្យាបាលចំនួន​១២៤០​ដុល្លារ ជូន​លោក សាយ ចំរើន មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ទទួល​រង​គ្រោះ​ក្នុង​ពេល​បំពេញភារកិច្ច ដោយសារ​ជនល្មើសចាក់​មួយ​ដែកឆាប​ចំ​កណ្តាល​ខ្នង ។ លើ​ពី​នេះ​ទៅ​ទៀត សម្តេច​វិបុល​សេនា​ភក្តី នឹង​បន្ត​ឧបត្ថម្ភ​ចេញថ្លៃ​ព្យាបាល​រហូត​មុខរបួស​ជា​សះស្បើយ និង​ថ្លៃ​បន្ទប់​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ទាំងស្រុង ។

សូម​រំលឹក​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ហើយ តែ​កំពុង​សង្គ្រោះ​បន្ទាន់​នៅឡើយ

លោក ហែម ដា​រិ​ទ្ធិ ជួសមុខ​អោយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​បាន​ឧបត្ថម្ភ​ថ្លៃ​វះកាត់​ និងព្យាបាល ទាំងអស់។

សូម​សម្តេច​វិបុល​សេនា​ភក្តី​ទទួល​បាន​នូវ​សុខភាព​ល្អ បញ្ញា​ឈ្លាសវៃ មាន​ជ័យ​ជំនះ​គ្រប់​ភារកិច្ច ឈ្នះ​អស់​មារ​សត្រូវ និង​ជួប​តែ​ពុទ្ធិ​ពរ​ទាំង​បួន​ប្រការ​គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕