ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​បើក​គេច​បា​រ៉ា​ស់ ជ្រុល​ទៅ​បុក​គូថ​រថយន្ត​បណ្តាល​ឲ្យ​…

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២៨​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​ខេត្តកំពត​-​ខេត្ត​ព្រះ​សីហ​នុ​) ត្រង់​ចំណុច​គល់​ស្ពាន​ត្រពាំងរ​ពៅ…


ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២៨​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​ខេត្តកំពត​-​ខេត្ត​ព្រះ​សីហ​នុ​) ត្រង់​ចំណុច​គល់​ស្ពាន​ត្រពាំងរ​ពៅ ប៉ែក​ខាងកើត​ព្រំប្រទល់​ខេត្តកំពត​-​ព្រះ​ស៊ី​ហ​នុ ស្ថិត​ក្នុងភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ បង្ក​ឡើង​រវាង​ម៉ូតូ​សេ​១២៥ និង​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្សូ​(FUSO) ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត​។ លោក​វរៈសេនីយទោ សូ ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា​៖ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​តាម​សេចក្តី​រាយ​ការ​ពី​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​ត្រួតពិនិត្យ​នៅ​គល់​ស្ពាន​ត្រពាំងរ​ពៅ​ទាំង​សងខាង​ខេត្ត​ព្រះ​ស៊ី​ហ​នុ និង​ខេត្តកំពត​បាន​រាយការណ៍​មក​ថា​៖

នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្សូ​(FUSO) ពណ៌​បៃតង​ពាក់​ស្លាក​លេខ តាកែវ 3A-1016 រ៉ឺ​ម៉ក​សណ្ដោង​ក្រោយ​ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហន 4A-0068 បាន​បើកបរ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខេត្ត​ព្រះ​ស៊ី​ហ​នុ រួច​ឆ្លងស្ពាន​ត្រពាំងរ​ពៅ​ដោយ​បើកបរ​សន្សឹម​ៗ ដើម្បី​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ក្រែង​មាន​បង្កប់​មនុស្ស​លើស​ពី​ការ​កំណត់ តែ​រថយន្ត​មិន​បាន​ឈប់​នោះ​ទេ​គ្រាន់តែ​បើក​កញ្ចក់​ឲ្យ​សមត្ថកិច្ច​ពិនិត្យ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​សេ​១២៥ បើក​គេច​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខាង​ព្រំប្រទល់​ខេត្ត​ព្រះ​ស៊ី​ហ​នុ ក្នុង​ល្បឿន​លឿន​ឆ្លងកាត់​ស្ពាន​ត្រពាំងរ​ពៅ​ចូល​មក​ដី​ខេត្តកំពត​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្សូ​(FUSO) ដែល​កំពុង​បើក​សន្សឹម​ៗ​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​នោះ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ក្រោយ​ពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់​អ្នកបើកបរ​រថយន្ត​នោះ​ផង​ដែរ​ដើម្បី​នាំ​មក​សាកសួរ​នៅ​អធិការ​ស្រុក អ្នកបើកបរ​រថយន្ត​មានឈ្មោះ ស៊ឹ​ប សំ​អឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​មេលោង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង​។ ចំណែក​អ្នក​ស្លាប់​មានឈ្មោះ ឃុន ប្រុស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត បើក​ម៉ូតូ​ម៉ាក​សេ​១២៥ ផលិត​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ​ពាក់​ផ​ក​លេខ ក្រ​-​ព្រះ​ស៊ី​ហ​នុ 1A-8852​។ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​ក៏​បាន​ប្រគល់​សាកស​.​ព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រព្រៃ​ណី ចំណែក​យានយន្ត​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

សូម​បញ្ជាក់​ថា​៖ ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ បើ​តាម​ការ​អះអាង​ពី​កម្លាំង​សមត្ថកិច្ច​ដែល​នៅ​ប្រការ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំង​សងខាង​ព្រំប្រទល់​ខេត្ត​ទាំង​ពីរ ព្រះ​ស៊ី​ហ​នុ និង​ខេត្តកំពត​បាន​បញ្ជាក់​ថា​៖ អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ ដោយសារ​តែ​បើក​គេច​ពី​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខាង​ដី​ក្រុង​ព្រះ​ស៊ី​ហ​នុ​ឆ្លងកាត់​ស្ពាន​ត្រពាំងរ​ពៅ​ក្នុង​ល្បឿន​លឿន​ដោយ​មិន​បាន​មើល​រថយន្ត​បើក​ពីមុខ​សន្សឹម​ៗ ដើម្បី​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រួតពិនិត្យ​រថយន្ត​ខាង​ដី​ខេត្តកំពត​ព្រមទាំង​ភ្លើង​ម៉ូតូ​មិនសូវ​ភ្លឺ​ផង​ក៏​បាន​បុក​គូថ​រថយន្ត​ដែល​បើក​នៅ​ពីមុខ​ពេញទំហឹង​តែ​ម្តង នេះ​បើ​តាម​ការ​ឃើញ​ហេតុការណ៍ និង​ការ​អះអាង​របស់​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​កន្លែង​កើតហេតុ​៕ ដោយ ៖ ប្រាក់ សា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ