ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​តម្លៃ​ប្រេង​ធ្លាក់​ចុះ នៅ​តាម​ហាង​លក់ទំនិញ​ទទូច​ឱ្យ​បញ្ចុះតម្លៃ

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កំពុង​កោះ​ប្រជុំ​ជាមួយ​បណ្តា​ប្រតិបត្តិ​ករ​លក់រាយ និង​ផលិតកម្ម​នានា​នៅ​ស​ប្តា​ហ៍​នេះ ដើម្បី​ពិភាក្សា​រក​លទ្ធភាព​បញ្ចុះតម្លៃ​ទំនិញ ឲ្យ​ស្រប​ទៅ​តាម​ហាងឆេង​ប្រេង​ដែល​បន្ត​ធ្លាក់​ចុះ ។

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កំពុង​កោះ​ប្រជុំ​ជាមួយ​បណ្តា​ប្រតិបត្តិ​ករ​លក់រាយ និង​ផលិតកម្ម​នានា​នៅ​ស​ប្តា​ហ៍​នេះ ដើម្បី​ពិភាក្សា​រក​លទ្ធភាព​បញ្ចុះតម្លៃ​ទំនិញ ឲ្យ​ស្រប​ទៅ​តាម​ហាងឆេង​ប្រេង​ដែល​បន្ត​ធ្លាក់​ចុះ ។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​ថៃ លោក Boonyarit Kalayanamit បាន​ថ្លែង​ថា បណ្តា​មន្ត្រី​ពាក់ព័ន្ធ​បាន​ពិនិត្យ​យ៉ាង​ដិត​ដល់ និង​វិភាគ​ទៅ​លើ​រចនាសម្ព័ន្ធ​តម្លៃ​សរុប​ទាំងអស់​នៃ​ទំនិញប្រើប្រាស់ ហើយ​ថែម​ទាំង​បាន​ស្នើ​អ្នក​លក់រាយ​ឲ្យ​បញ្ចុះតម្លៃ​ទៀត​ផង ។

លោក​បាន​លើក​ឡើង​ថា « នៅ​ក្នុង​កិច្ចប្រជុំ យើង​នឹង​មើលឃើញ​ថា តើ​វា​មាន​កម្រិត​ដាច់​ឆ្ងាយ​យ៉ាងណា រវាង​អ្នក​ផលិត​និង​អ្នក​លក់រាយ​ដែល​អាច​បញ្ចុះតម្លៃ ជា​ពិសេស​ចំពោះ​ផលិតផល​ដែល​បាន​ផ្តល់​គុណប្រយោជន៍​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​តម្លៃ​ទាប​ជាង​មុន​នៃ​វត្ថុ​ធាតុ ដើម​»​។ លោក​បាន​បន្ត​ទៀត​ថា « តាម​ដែល​យើង​សង្កេត​ឃើញ​តម្លៃ​ផលិតផល​ភាគច្រើន​នៅ​ទូ​ទាំង​ប្រទេស​ថៃ​នៅ​តែ​ដូច​មុន មិន​ប្រែប្រួល បើ​ទោះជា​តម្លៃ​ប្រេង​នៅ​តែ​បន្ត​ធ្លាក់​ថ្លៃ​ក៏​ដោយ » ។

ផលិតផល​ពាក់ព័ន្ធ​នឹង​ប្រេង​ត្រូវ​បាន​គេ​រក​ឃើញ​ថា នឹង​មាន​តម្លៃ​ទាប​ជាង​មុន​រួម​មាន ប្រេងរំអិល ដែក​សន្លឹក ដែក​ដើម និង​ស៊ីម៉ងត៍ ជាដើម ។

ប៉ុន្តែ​ដោយ​ផ្អែក​តាម​ការ​ពិនិត្យពិច័យ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ តម្លៃ​ទំនិញប្រើប្រាស់​ទូទៅ​នៅ​តែ​មិន​ប្រែប្រួល​ដដែល នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លេខា​អចិន្ត្រៃយ៍​ពាណិជ្ជកម្ម លោក Chutima Bunyapraphasara ។

នៅ​ក្នុង​ផ្នែក​អាហារ​ដែល​ជា​ទិស​ដៅ​ដ៏​មាន​ប្រជាប្រិយភាព​មួយ និង​ជា​មុខទំនិញ​ដែល​គេ​ច្រើន​ត្អូញត្អែ​អំពី​តម្លៃ​ខ្ពស់​នោះ ក្រសួងពាណិជ្ជកម្ម​នឹង​ពង្រីក​គោលការណ៍​អាហារ​ដែល​មាន​តម្លៃ​ទាប​របស់​ខ្លួន​ដើម្បី​គ្របដណ្តប់​លើ​ផ្សារ​លក់​ចំនួន​៥​ពាន់​ផ្សារ​នៅ​ឆ្នាំ​នេះ និង​១​ម៉ឺន​ផ្សារ​នៅ​ក្រោយ​កើន​៣​ពាន់​ផ្សារ​ធៀប​នឹង​បច្ចុប្បន្ន ។

ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​ដឹកនាំ​ផ្ទាល់​កាលពី​ស​ប្តា​ហ៍​មុន​តាម​រយៈ​លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak នៅ​ក្នុង​ការ​កែប្រែ​ថ្មី​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​ផលិតផល​ប្រើប្រាស់​និង​តម្លៃ​អាហារ តម្លៃ​ផលិតផល​នេសាទ​បាន​កម្រិត​ធូរ​ថ្លៃ ដើម្បី​លើកទឹកចិត្ត​ការ​នាំ​ចេញ និង​ផ្សព្វផ្សាយ​ដល់​បណ្តា​សហគ្រាស​តាម​សហ​គម​នានា ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លើ​បញ្ហា​សេដ្ឋកិច្ច​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ខំចិត្ត​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រ៉ឹ​ង​ផង​ដែរ​។

លោក Somkid បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ជំរុញ​តម្លៃ​ផលិតផល​កសិកម្ម​ជា​ពិសេស​សម្រាប់​អង្ករ កៅស៊ូ និង​ដូងប្រេង​ជាដើម ។

ដើម្បី​ជំរុញ​ការ​នាំ​ចេញ ក្រសួង​បាន​បង្គាប់​ឲ្យ​បង្កើត​ក្រុមការងារ​ស្វិតស្វាញ​មួយ​ដើម្បី​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​ឯកជន ក្រសួងការបរទេស ទេសចរណ៍​និង​កីឡា ដើម្បី​បង្កើន​ការ​នាំ ចេញ​ទៅ​កាន់​ទីផ្សារ​មី​យ៉ា​ន់​ម៉ា ប៉ា​គី​ស្ថាន រុ​ស្ស៊ី ចិន និង​ជប៉ុន ។

បណ្តា​ក្រុមហ៊ុន​ទាំងឡាយ​ដែល​មក​ពី​វិស័យ​ឯកជន​ទាំងអស់​នឹង​ត្រូវ​បាន​ជំរុញ​ក្នុង​ការ​រាយ​កាណ៍​បញ្ហា​និង​ឧបសគ្គ​នានា​ដោយ​ផ្ទាល់​ដល់​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ការ​រំពឹង​ទុក​ពី​ការ​ដោះស្រាយ​បញ្ហា​បាន​កាន់តែ​ឆាប់ ។

លោក Somkid បាន​បេ្ត​ជ្ញា នឹង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​សេវាកម្ម​ដូច​ជា​ទេសចរណ៍ មន្ទីរពេទ្យ មជ្ឈមណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន និង​ការ​ធ្វើ​អាជីវកម្ម​តាម​បណ្តាញ​អីុន​ធើ​រ​ណេ​ត​ជាដើម ៕​