ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ច្រើន​ប្រភេទ​នៅ​អង់គ្លេស​នឹង​ផុត​ពូជ​ឆ្នាំ​2025

8 ឆ្នាំ មុន

ក្នុង​អំឡុង​ពី​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០៣០ សត្វព្រៃ​មួយ​ចំនួន​ធំ​នៅ​អង់គ្លេស​នឹង​ផុត​ពូជ​ដោយសារ​តែ​ការ​បាត់បង់​ជម្រក​ពី​ធម្មជាតិ ប្រពលវប្បកម្ម​កសិកម្ម ថ្នាំ​សម្លា.ប់​សត្វល្អិត ការ​បំពុលបរិយាកាស និង​កត្តា​ជ្រៀតជ្រែក

ក្នុង​អំឡុង​ពី​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០៣០ សត្វព្រៃ​មួយ​ចំនួន​ធំ​នៅ​អង់គ្លេស​នឹង​ផុត​ពូជ​ដោយសារ​តែ​ការ​បាត់បង់​ជម្រក​ពី​ធម្មជាតិ ប្រពលវប្បកម្ម​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត ការ​បំពុលបរិយាកាស និង​កត្តា​ជ្រៀតជ្រែក​ពី​មនុស្ស​មួយ​ចំនួន​ទៀត ។ សត្វព្រៃ​ទាំង​អស់នោះ​រួម​មាន​ប្រមា កំប្រុក​ក្រហម ទន្សាយ​ត្នោត ពូជ​ឆ្មាព្រៃ​ស្កុ​តលែ​ន គីង្គក់​ដីខ្សាច់ និង​ដី​ក្តៅ បក្សី​ក​ក្រហម អណ្តើក ព្រាប និង​ពូជ​មេអំបៅ​មួយ​ចំនួន​ទៀត​នឹង​ផុត​ពូជ​ផង​ដែរ ។

បើ​សត្វព្រៃ​ទាំង​អស់នោះ​នឹង​បាត់បង់​នោះ ចំនួន​អ្នកទេសចរ​ក៏​នឹង​ធ្លាក់​ចុះ​ទន្ទឹម​គ្នា​ដែរ ។ ក្រៅពី​កត្តា​ប៉ះពាល់​ទាំងនោះ ក៏​នៅ​មាន​កត្តា​គ្រោះថ្នាក់​វិទ្យាសាស្ត្រ​ដែល​មនុស្ស​នឹក​ស្មាន​មិន​ដល់ ដូច​ជា​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដែល​បាន​ជះ​វិទ្យុសកម្ម​របស់​វា ពោល​គឺ​រលក​ម៉ាញេទិក​ដែល​ជះ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​ជាដើម ។

អ្នក​វិទ្យាសាស្ត្រ​មាន​ជំនឿ​ថា​សត្វ​ទាំងនោះអាច​នឹង​បាត់បង់​មុន​ឆ្នាំ​២០២០ ហើយ​អាច​នឹងងាប់​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​ទៀត​អាស្រ័យ​លើការ​កើនឡើង​កម្តៅ​ភព​ផែនដី ខណៈ​ពេល​ប​ច្ចុប្បន្ន​សីតុណ្ហភាព​មានការ​កើនឡើង​ជាង​មុន​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​រាប់រយ​នាក់ ៕