ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​បុរស​ណា​ថ្លើមពាសមេឃ ហ៊ាន​ចាក់​ដី​លុប​សមុទ្រ?

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដាក់​បទបញ្ជា​ឲ្យ​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ ប្រើ​កណ្តាប់ដៃ​ដែក​កាយ​យក​ថ្ម​និង​ដី ដែល​ជន​ទុ​ច្ចរិច ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​បន្ត​ស្វែង​រកមុខ​អ្នក​រំលោភ​មក​អនុវត្ត​វិធានការ​ច្បាប់​…! ព្រឹក​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០២១…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដាក់​បទបញ្ជា​ឲ្យ​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ ប្រើ​កណ្តាប់ដៃ​ដែក​កាយ​យក​ថ្ម​និង​ដី ដែល​ជន​ទុ​ច្ចរិច ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​បន្ត​ស្វែង​រកមុខ​អ្នក​រំលោភ​មក​អនុវត្ត​វិធានការ​ច្បាប់​…!

ព្រឹក​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០២១ លោក អ៊ុ​ង ឆា​លី អភិបាលរង ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន ភូមិ​.​ឃុំ មន្ត្រី​កា​រិ​យា​ល​យ័​ជំនាញ​ចំណុះ​សាលាស្រុក កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​និង​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្ទឹង​ហាវ​បាន​ចុះ​អនុវត្ត​លិខិត​ជូនដំណឹង​(​ស​.​ជ​.​ណ )​លេខ​០១៨ ចុះ​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០២១ ដែល​បាន​ជម្រាប​មក ម្ចាស់​ជា​អ្នក​ចាក់​ដី​និង​ថ្ម​រំលោភ​យក​ដី​ឆ្នេរសមុទ្រ​ដែល​ជា​ដី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​បំរើ​ប្រយោជន៍​សាធារណៈ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​តិ​រៈវិ​ថី​សម្តេច​ហ៊ុន សែន​ទល់មុខ​ឃ្លាំង​ស្តុក​ប្រេង​ឥន្ទៈ​ក្រុមហ៊ុន​កម្ពុជា​តេ​លា ស្ថិត​ក្នុងភូមិ​0៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​តែ​មួយ​យប់​ចាក់​ដី​រាប់​ពាន់​ឡាន​ចូល​ក្នុង​សមុទ្រ ។

លោក អ៊ុ​ង ឆា​លី អភិបាលរង ស្រុក​ស្ទឹង​ហាវ ដែល​ទទួល​កិច្ចការ​ដឹកនាំ​កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ចុះ​មក​អនុវត្ត​លិខិត​ជូនដំណឹង​ខាងលើ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​បទបញ្ជា​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​រដ្ឋបាល​ស្រុក​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​រដ្ឋបាល​ខេត្ត​អំពី​សកម្មភាព​ជន​មិន​ស្គាល់​អត្តសញ្ញាណ ឆ្លៀតឱកាស​ទុច្ចរិត​បាន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​លួច​ចាក់​ដី​និង​ថ្ម​រំលោភ​យក​ដី​ឆ្នេរសមុទ្រ នៅ​ចំណុច​ខាងលើ​នេះ​មាន​ប្រវែង​បណ្តោយ​១២០​ម៉ែត្រ​×៥០​ម៉ែត្រ​ជម្រៅ​ចូល​ក្នុង​សមុទ្រ នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ខណៈ​ដែល​រដ្ឋបាល​ស្រុក​និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​កំពុង​មមាញឹក​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់ទល់​និង​ជម្ងឺ​កូ​វី​ឌ​១៩​នៅ​ក្នុង​សហគមន៍​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​នៅ​ក្នុង​សកម្មភាព​ចុះ​អនុវត្ត​ការងារ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ប្រើប្រាស់​គ្រឿងចក្រ អេ​ស្ការ​វ៉ា​ទរ​មួយ​គ្រឿង​និង​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង ដើម្បី​កាយ​ដី​និង​ថ្ម​ដែល​ជន​ទុច្ចរិត​ចាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ដឹក​ជញ្ជូន​យក​ចេញ​វិញ​ដើម្បី​រក្សា​ភាព​ដើម​របស់​ឆ្នេរសមុទ្រ​។

លោក​អភិបាលរង​ស្រុក​ស្ទឹង​ហាវ​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​សកម្មភាព​ខាងលើ​នេះ​ជន​ទុច្ចរិត​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​លួច​ធ្វើ​សកម្មភាព​ចាក់​ដី​និង​ថ្ម​រំលោភ​យក​ដី​ឆ្នេរសមុទ្រ​តែ​មួយ​យប់​ប៉ុណ្ណោះ ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធ​នៅ​តែ​បន្ត​គេចវេះ​មិន​ព្រម​ចូលខ្លួន​មក​ទទួលខុសត្រូវ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ ។ ហើយ​សកម្មភាព​កាយ​ដី​នា​ពេល​នេះ​គឺជា​លើក​ទី​០២​ដែល​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រើ​កណ្តាប់ដៃ​ដែក​ចាត់វិធានការ​ឲ្យ​ជន​ទុច្ចរិត​ដែល​ចូល​ចិត្ត​រំលោភ​យក​ដី​ឆ្នេរសមុទ្រ​យក​ទៅ​ធ្វើ​ជា​កម្ម​សិទ្ធ​។

អត្ថបទសរសេរ ដោយ