ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀតនេះ​ សមត្ថកិច្ចនឹងបញ្ជូន​ជនសង្ស័យគំរាម​សម្លា.ប់លោកបណ្ឌិត្យ ​សុខ ទូច​ ទៅឃុំនៅពន្ឋនាគារព្រៃស

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ ចៅក្រមស៊ើបសួរ ​លោក ភី ឆៃ ​បានសម្រេចឃុំខ្លួន​ជន​សង្ស័យដែលគំរាម​

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ ចៅក្រមស៊ើបសួរ ​លោក ភី ឆៃ ​បានសម្រេចឃុំខ្លួន​ជន​សង្ស័យដែលគំរាម​តាមបណ្តាញទំនាក់ទំនងសង្គម​ (Facebook)​ បាញ់សម្លាប់លោកបណ្ឌិត្យ ​សុខ ទូច ​ប្រធានក្រុមស្រាវជ្រាវផែនទី​ព្រំដែនកម្ពុជាដាក់ពន្ឋនាគារ​ព្រៃសហើយ​ក្រោយការ​សាក​សួរជិត៣ម៉ោង​នោះរួចមក ។

សេចក្តីរាយការណ៍បន្តថា ​មកដល់ម៉ោង៥និង៥៩នាទីនេះ​ សមត្ថកិច្ច​កំពុងរៀបចំរថយន្ត​ដើម្បីដឹកជនសង្ស័យឈ្មោះ​ ផង់ សីហា ​ទៅកាន់ពន្ឋនាគារព្រៃស ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕