ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ឯក​ម៉ក់ ជី​តូ ឧបត្ថម្ភ​ថវិកា​២​លាន​រៀល​ជូន​នគរបាល​ប៉ុ​ស្តិ៍​ចោម​ចៅ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​ផែន​បង្ក្រាប និង​ប្រឆាំង​គ្រឿងញៀ.ន​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន កាលពី​ល្ងាច​ថ្ងៃ​ទី​០៧

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​ផែន​បង្ក្រាប និង​ប្រឆាំង​គ្រឿងញៀន​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ សីហា ២០១៥ បាន​ពាំនាំ​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ចោម​ចៅ​ម្នាក់​ដែល​រង​គ្រោះ​ដោយសារ​ក្រុម​ជួញដូរ​គ្រឿងញៀន​យក​ដែកឆាប​ចាក់​ចំ​ពីក្រោយ​ខ្នង ខណៈ​ពេល​ចុះ​បំពេញភារកិច្ច បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។

មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ចោម​ចៅ​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ក្រុម​ជួញដូរ​គ្រឿងញៀន​យក​ដែកឆាប​ចាក់​ចំ​ក្រោយខ្នង​នោះ​មានឈ្មោះ​សាយ ចំរើន អាយុ​៣៣​ឆ្នាំ ឋានន្តរ​ស័​ក្គ​អនុសេនីយ៍ត្រី មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ប៉ុ​ស្តិ៍​រដ្ឋបាល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជន​រង​គ្រោះ​បាន​រង​របួស​ក្នុង​ពេល​បំពេញភារកិច្ច​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន កាលពី​យប់​ថ្ងៃអាទិត្យ ស្ថិត​នៅ​ក្រោយ​ផ្សារ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​សែន​ជ័យ ។ ថវិកា​ដែល​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ យក​មក​ប្រគល់​ជូន​ដល់​មន្ត្រី​នគរបាល​រង​របួស​ចំនួន​២​លាន​រៀល​ហើយ ដោយឡែក​នៅ​ល្ងាច​ថ្ងៃ​ដដែល​លោក​ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន និង​មានការ​ចូលរួម​ពី​អធិការ​នគរបាល មេបញ្ជាការ​អាវុធហត្ថ​ពោធិ៍​សែន​ជ័យ​ក៏​បាន​ឧបត្ថម្ភ​ចំនួន​៦​លាន​រៀល ក្នុង​នោះ​សាលា​រាជធានី​ភ្នំពេញ​ឧបត្ថម្ភ​៤​លាន​រៀល​ផង​ដែរ ៕