ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជីវករ​ ​រិះគន់​​ម្ចាស់​ផ្សារ​ចក្រី​ថា​​​ ​«ទា​រលុយ​លឿន​ ​ប្រមូល​សំរាម​​យឿ​ត»​

8 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ផ្សារ​ចក្រី​​ស្ថិត​ស្រុក​ព្រះនេត្រព្រះ​ ត្រូវ​បាន​អាជីវករ​រិះគន់​​ម្ចាស់​​ក្រុម​ហ៊ុន​ផ្សារ​ថា​ ​​​ពេល​យក​លុយ​លឿន ​តែ​​ពេល​ប្រមូល​​សំរាម​​យឿ​ត ​​ទុក​សំរាម​ឱ្យ​​ស្អុយរលួយ​​​ជះ​ក្លិន​​​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​​​​សុខភាព និង​បរិស្ថាន​ ​។

អាជីវករ​លក់ដូរ​នៅ​​ក្នុង​ផ្សារ​ចក្រី​ បាន​​និយាយ​ថា​ ​​ដោយ​សារ​តែ​​​រដូវ​នេះ​​ជា​​រដូវវស្សា​​​មាន​​ភ្លៀង​ធ្លាក់​​ជោក​ជាំ​​ ​ហើយ​សំរាម​ត្រូវ​បាន​​គេ​យក​មក​បោះ​ចោល​​​ពាស​វាល​ពាស​ការ​​​ ​និង​ក្នុង​ប្រព័ន្ធ​​លូ​បង្ហូរទឹក​បណ្តាល​ឱ្យ​ស្ទះ​ ​​​មាន​​ក្លិន​ស្អុយ​​​​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​សុខ​ភាព​យ៉ាង​ខ្លាំង ។ ព្រោះតែ​មិន​យកចិត្តទុកដាក់​​ក្នុង​ការ​ប្រមូល​​សំរាម​​​ខាង​លើនេះ ​ទើប​​ប្រជា​​ពលរដ្ឋ​ ​ក៏ដូច​ជា​អាជីវករ​បាន​​រិះគន់​ម្ចាស់​​ក្រុមហ៊ុន​ផ្សារ​ចក្រី​នេះ​​ថា​ «​​​​​​ប្រមូល​លុយ​​លឿន​ តែ​​​ប្រមូល​សំរាម​​​យឿ​ត» ​។

លោក វ៉ា​ត វី​រៈ អភិបាលរង​ស្រុក​ បាន​ប្រាប់​ថា​ ​បញ្ហា​ផ្សារ​ចក្រី​ដែល​អ្នកម៉ៅការ​ផ្សា​រមិន​បាន​យកចិត្តទុកដាក់​ការ​ប្រមូល​សម្រាម​ទុក​រហូត​ដល់​​ស្អុយរលួយ​មាន​ក្លិន​ហើយ​មាន​ដង្កូវ​វារ​ឡើងផ្ទះ​អ្នកស្រុក​នោះ​ គឺ​​អាជ្ញាធរ​ស្រុក​បាន​ណែនាំ​​ដល់​​អ្នកម៉ៅការ​ផ្សារ​ត្រូវ​យកចិត្ត​ទុក​​និង​គិត​គូរ​បញ្ហា​បរិស្ថាន​ និង​​សុខភាព​អ្នកលក់​និង​អ្នកទិញ​ ។​

ក្រុម​អាជីវ​ករ​​បាន​សំណូម​ពរ​ដល់​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ ចុះ​​អើត​​មើល​​ខ្លះៗ​ផង​ ៕