ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ការ​ការពារ​ពី​ជំងឺឆ្លង​របស់​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ទីប្រជុំជន​២​កន្លែង (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បន្ទាប់​ពី​មាន​ខ្លឹមសារ​ណែនាំ​សំខាន់​ៗ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ក្រុម​អាជីវករ​របស់​អាជ្ញាធរ​ក្រុង​កំពត​នា​ពេល​ថ្មី​ៗ​នេះ អ្នក​សារព័ត៌​មានបាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ផ្សារ​ទីប្រជុំជន​២​កន្លែង ក្នុង​ក្រុង​កំពត​ដូច​ជា ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត និង​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត…

ខេត្តកំពត ៖ បន្ទាប់​ពី​មាន​ខ្លឹមសារ​ណែនាំ​សំខាន់​ៗ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ក្រុម​អាជីវករ​របស់​អាជ្ញាធរ​ក្រុង​កំពត​នា​ពេល​ថ្មី​ៗ​នេះ អ្នក​សារព័ត៌​មានបាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ផ្សារ​ទីប្រជុំជន​២​កន្លែង ក្នុង​ក្រុង​កំពត​ដូច​ជា ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត និង​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

បើ​តាម​ការ​ពិនិត្យ​ឃើញ ជា​រួម​ក្នុង​ការ​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​រីក​រាលដាល​ក្នុង​សហគមន៍​តាម​បណ្តា​រាជធានី និង​តាម​បណ្តា​ខេត្ត​-​ក្រុង​មួយ​ចំនួន បន្ទាប់​ពី​មានការ​ណែនាំ និង​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ស្តី​ពី​ការ​ផាកពិន័យ​ចំពោះ​ពលរដ្ឋ​មិន​គោរព​ការ ការពារ​ជំងឺឆ្លង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​រួច​មក គេ​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ចូល​ក្នុង​ទីប្រជុំជន​ក៏​ដូច​ជា បងប្អូន​ក្រុម​អាជីវករ​ដែរ គឺ​បងប្អូន​មួយ​ចំនួន​ធំ​ប្រហែលជា​៩៥% បានការ​ពារ​យ៉ាង​ខ្ជាប់ខ្ជួន ពាក់​ម៉ាស់ និង​មាន​អាល់កុល​ដាក់​តាម​ខ្លួន​សំរាប់​លាងដៃ​បន្ថែម​ទៀត​ផង​ក៏​មាន ដោយ​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ការពារ​នូវ​ជំងឺឆ្លង​កូ​វី​ដ​១៩​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ លោក លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​ព័ត៌មាន​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ​ថា ក្រោយ​ពី​ការ​ផ្ទុះ​កូ​វី​ដ​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង និង​ក្នុង​សហ​គម​មួយ​ចំនួន​នៅ​ទូ​ទាំង​ប្រទេស ហើយ​មានការ​ដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​នូវ​មេរោគ​ដ៏​កាច​សាហាវ​នោះ​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ចំពោះ​ដែល​មិន​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ពី​វិធាន​ការពារ ការ​ឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វី​ដ​១៩ ក្នុង​នាម​លោក​ជា​អភិបាលក្រុង​លោក​ក៏​បាន​ធ្វើការ​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សហការ​គ្នា​ត្រួតពិនិត្យ​ការ​ណែនាំ និង​វិធានការ ការពារ​នៅ​តាម​ទីប្រជុំជន​ក៏​ដូច​នៅ​តាម​គេហដ្ឋាន គឺ​ប្រជាពលរដ្ឋ​ទាំងអស់​រួម​នឹង​ក្រុម​អាជីវករ​ផង ត្រូវ​តែ​គោរព​តាម​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ទាំង​នៅ​តាម​ផ្ទះ ក៏​ដូច​ជា​នៅ​ក្នុង​ផ្សារ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល ។

ដូច្នេះ​ហើយ​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​គាត់​មានការ​យល់​ដឹង និង​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​បាន​ល្អ ប្រហែលជា​៩៥% ហើយ ចំពោះ​ការ​នៅ​សល់​តិចតួច​នោះ អាជ្ញាធរ​នឹង​ខិតខំ​ជម្រុញ និង​ណែនាំ​បន្ថែម​ទៀត​ឲ្យ​គាត់​យល់​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​នូវ​កូ​វី​ដ​១៩​នេះ ។

លោក​អភិបាលក្រុង​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ទោះបី​ក្រុង​កំពត មិន​ទាន់​មាន​អ្នក​កើត​មេរោគ​កូ​វី​ដ​នេះ​ក្តី ចាប់ពី​ថ្ងៃ​ទ​១៥ ខែមីនា ឆ្នាំ​២០១២​នេះ​តទៅ គ្រប់កន្លែង​ប្រជុំជន ក្លឹ​ប​កំសាន្ត រង្គសាល និង​ការ​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​ត្រូវ​បាន​ប្រកាស​បិទ​មួយ​រយៈ​សិន​តែ​ម្តង​។ ករណី​នេះ អាជ្ញាធរ​ក្រុង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ ភូមិ សង្កាត់​ឲ្យ​បានដឹង និង​អនុវត្ត​នូវ​ការ​ប្រកាស​បិទ​នេះ ជូន​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​ក្លឹ​ប​កំសាន្ត​ទាំងអស់​។ ចំពោះ​បញ្ហា​នេះ ក៏​មាន​បងប្អូន​ដែល​ត្រៀម​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ក្រុង​កំពត​ក៏​ដូច​ជា​នៅ​ទូ​ទាំង​ខេត្ត​ដែរ គឺ​ត្រូវ​លុប​ចោល ឬ​ពន្យា​ពេល​ការ​ប្រារព្ធ​ពិធី​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ