ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សង់​ស្ថានីយ​អវកាស​ដំបូង​រួចរាល់​ឆ្នាំ​2022

8 ឆ្នាំ មុន

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​បង្កើត​ស្ថានីយ​អវកាស​ស្ថិត​ក្នុង​គន្លង​ផែនដី​កម្រិត​ទាប​ដែល​នឹង​ចាប់ផ្តើម​ជាមួយនឹង​ដំណាក់កាល​មន្ទីរពិសោធន៍​អវកាស​ដោយ​រួម​មាន​ម៉ូឌុល​អវកាស​ចំនួន​៣ គឺ Tiangong បង្កើត​ក្នុង​ឆ្នាំ​២០១១,

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​បង្កើត​ស្ថានីយ​អវកាស​ស្ថិត​ក្នុង​គន្លង​ផែនដី​កម្រិត​ទាប​ដែល​នឹង​ចាប់ផ្តើម​ជាមួយនឹង​ដំណាក់កាល​មន្ទីរពិសោធន៍​អវកាស​ដោយ​រួម​មាន​ម៉ូឌុល​អវកាស​ចំនួន​៣ គឺ Tiangong បង្កើត​ក្នុង​ឆ្នាំ​២០១១, ២០១៣ និង​២០១៥ ។ ម៉ូឌុល​អស់ទាំង​នេះ​មាន​ទំហំ​តូច និង​ស្ថិត​ក្នុង​ការ​ពិសោធន៍​នៅឡើយ​។ ពួក​វា​រចនា​ឡើង​សម្រាប់​ប្រតិបត្តិការ​រយៈពេល​ខ្លី​ដែល​មាន​នាវិក​ចំនួន​៣​នាក់​ប៉ុណ្ណោះ ។

ស្ថានីយ​អ​វ​កា​ម៉ូឌុល​ធំ​នឹង​ចាប់ផ្តើម​បង្ហាញ​រាង​នៅ​ឆ្នាំ​២០២២ ប្រើប្រាស់​សមាស​ភាគ ពី​មុន​ៗ​ដាច់​ដោយឡែក​ពី​គ្នា ។ វា​នឹង​មាន​ទម្ងន់​ប្រហែលជា​៦០.០០០​គីឡូក្រាម និង​ប្រតិបត្តិការ​រយៈពេល​១០​ឆ្នាំ​ឯណោះ ហើយ​វា​នឹង​គាំទ្រ​ដល់​អ្នក​អវកាស​ចំនួន​៣​នាក់​ក្នុង​ការ​រស់នៅ​ដ៏​យូរអង្វែង ។ សំណង់​ស្ថានីយ​អវកាស​ដំបូង​របស់​ចិន​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២២ ៕