ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន Nokia គឺ <> ចូល​ទីផ្សារ​2016

8 ឆ្នាំ មុន

ឆ្លើយ​តប​នឹង​ការ​ប្រកាស​ពី​ក្រុមហ៊ុន Nokia ថា នឹង​ចូល​ប្រកួតប្រជែង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​វិញ​នៅ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​បញ្ចេញ​រូបភាព​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ឈ្មោះ «C1» ។ ជាមួយនឹង​ការ​រចនា​ស្រប​តាម​ស្តង់ដា

ឆ្លើយ​តប​នឹង​ការ​ប្រកាស​ពី​ក្រុមហ៊ុន Nokia ថា នឹង​ចូល​ប្រកួតប្រជែង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​វិញ​នៅ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​បញ្ចេញ​រូបភាព​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ឈ្មោះ «C1» ។ ជាមួយនឹង​ការ​រចនា​ស្រប​តាម​ស្តង់ដា និង​មាន​រាងស្តើង​C1 នឹង​មាន​ទំហំ​៥​អីុញ អេ​ក្រង់ IPS LCD មាន 16 ពណ៌ កម្រិត​ភ្លឺ​ច្បាស់ ៧២០​គុណ​នឹង​១២៨០​ភិ​ច​ស៊ែ​ល ។

ក្រៅពី​នេះ C1 មាន​ទំហំ RAM ចំនួន​២ ជី ភ្ជាប់​ដោយ​បន្ទះ Chip របស់​ក្រុមហ៊ុន Intel និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS Lollipop 5.0 ។ កាមេរ៉ា​មុខ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ពុំ​មាន​ព័ត៌មាន​អះអាង​បញ្ជាក់​ពី​កម្រិត​ថាមពល​ថ្ម និង​តម្លៃ​ទេ ។ ស្មា​ត​ហ្វូ​ន C1 យកឈ្មោះ​តាម Tablet N1 ដែល​បាន​បញ្ចេញ​កាលពីដើម​ឆ្នាំ ២០១៥ ហើយ​បាន​ដាក់​លក់​យ៉ាង​គគ្រឹកគគ្រេង​លើ​ពិភពលោក ៕