ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​នឹង​ពូថៅ​ប្លន់​យក​ម៉ូតូ​សេ​១២៥​ពី​បុរស​អ្នក​រត់​ម៉ូតូឌុប​

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បុស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ចោរ​ល្បួង​ឱ្យ​ឌុ​ប​ទៅ​កន្លែង​ស្ងាត់​រួច​ប្រើ​ពួ​ថៅ​កា.ប់​ពីក្រោយ​ត្រូវ​ចំ​ក​ញ្ចឹ​ង​.​ក និង​ដៃ​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ មួយ​គ្រឿង

ខេត្តស្ទឹងត្រែង ៖ បុស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ចោរ​ល្បួង​ឱ្យ​ឌុ​ប​ទៅ​កន្លែង​ស្ងាត់​រួច​ប្រើ​ពួ​ថៅ​កាប់​ពីក្រោយ​ត្រូវ​ចំ​ក​ញ្ចឹ​ង​.​ក និង​ដៃ​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ មួយ​គ្រឿង​​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ​ចូល​ទៅ​ភូមិ​ស្តៅ ចម្ងាយ​ប្រមាណ​ជា​ជាង​៣​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ ស្ថិត​ក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ហេតុការណ៍​ខាងលើ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧ ខណៈ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់​ប្រជែង​គ្នា​ចុះ​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​កើតហេតុ ក្រោយ​ពី​មានការ​ប្តឹង​ទៅ​សមត្ថកិច្ច​ទាំងនោះ​អំពី​ករណី​ប្លន់​ម៉ូតូ​នេះ ។ កម្លាំងប្រដាប់អាវុធ​ទាំង​២​ប្រភេទ​បាន​ចែក​គោលដៅ​ទៅ​តាម​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​ទាក់ទង​ករណី​ប្លន់​នេះ រហូត​បាន​ជួប​ជាមួយ​ជន​រង​គ្រោះ និង​រៀបរាប់​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឆ​យ ឆើត ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ល្បួង​យក​ទៅ​ប្លន់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ នៅ​ចំណុច​ផ្លូវលំ​ចូល​ទៅ​ភូមិ​ស្តៅ ចម្ងាយ​ពី​ផ្លូវជាតិ​ប្រមាណ​ជា​ជាង​៣​គីឡូម៉ែត្រ ។ សមត្ថកិច្ច​បាន​បន្ថែម​ថា ជនសង្ស័យ​ប្រដាប់​ដោយ​ពូថៅ​កាប់​ជន​រង​គ្រោះ​ពីក្រោយ​ចំ​កញ្ចឹងក និង​ដៃ​ខាងឆ្វេង​បណ្តាល​ឲ្យ​របួស ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជួល​ឲ្យ​ឌុ​ប​រូបគេ​ពី​ក្រុង​ស្ទឹង​ត្រែង​ទៅ​ភូមិ​ស្តៅ រហូត​មក​ដល់​ផ្លូវបំបែក​ចូល​ភូមិ​ស្តៅ ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​បត់​ពី​ផ្លូវជាតិ​ទៅ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម​រហូត​ទៅ​ដល់​ចំណុច​ទីតាំង​មួយ​ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ខ្លួន​បើក​កាត់​វាស​ស្មៅ​សំដៅ​ទៅ​ខ្ទម​មួយ ខណៈ​បត់​ម៉ូតូ​ចូល​ទៅ​ខ្ទម​នោះ​ម៉ូតូ​របស់​គាត់​ក៏​ជាប់ផុង ជា​ឱកាស​មួយ​ដែល​ជនសង្ស័យ​ទាញ​ពូថៅ​ពី​ចង្កេះ​កាប់​ពីក្រោយ គ្រានោះ​ខ្លួន​បាន​ប្រវាយប្រតប និង​រត់គេច​ខ្លួន​ទៅ​ពួន​សម្ងំ​ក្នុង​គ​ម្ពោ​ធ​ព្រៃ​ហើយ​ព្យាយាម​ទូរស័ព្ទ​ទៅ​អ្នក​ស្គាល់​ឲ្យ​ប្តឹង​សមត្ថកិច្ច ទើប​មានការ​អន្តរាគមន៍​ភ្លាម​ៗ ចំណែក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

គួរ​បញ្ជាក់​ថា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ជា​ផ្លូវជាតិ​តែ​មួយ​ខ្សែ​ដែល​មាន​គោលដៅ​ពី​ក្រុង​ស្ទឹង​ត្រែង​ឆ្ពោះទៅ​កាន់​ព្រំដែន​ប្រទេស​ឡាវ ហើយ​នៅ​ចំណុច​ភូមិសាស្ត្រ​កើតហេតុ​មាន​ផ្លូវលំ​ចំនួន​២​ខ្សែ​ដែល​ត្រូវ​បត់​ចូល​ទៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សេ​សាន ហើយពី​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ទៅ​ដល់​ភូមិ​ស្តៅ​នោះ​ជា​ទន្លេ តែ​ក្រោយ​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​នោះ​នៅ​តែ​មិន​ទាន់​មាន​តម្រុយ​លើ​មុខសញ្ញា​ពាក់ព័ន្ធ​ករណី​ខាងលើ​នោះ​នៅឡើយ តែ​ទោះបីជា​យ៉ាង​កម្លាំងប្រដាប់អាវុធ​ទាំង​២​ប្រភេទ​នៅ​តែ​បន្ត​ការ​តាមដាន​នៅឡើយ ៕