ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​បវរ​ស្ដ្រី​មាន​ប្ដី​ចក្កវាឡ​កា​ណា​ដា

8 ឆ្នាំ មុន

នាង Ashley Callingbull វ័យ​២៥​ឆ្នាំ ពី​តំបន់ Enoch Cree Nation ខេត្ត Alberta ភាគ​ខាងលិច​ប្រទេស​កា​ណា​ដា បាន​គ្រង​តំណែង​«​បវរ​ស្ដ្រី​មាន​ប្ដី​ចក្កវាឡ​» ឆ្នាំ​២០១៥ (Mrs. Universe) ។

នាង Ashley Callingbull វ័យ​២៥​ឆ្នាំ ពី​តំបន់ Enoch Cree Nation ខេត្ត Alberta ភាគ​ខាងលិច​ប្រទេស​កា​ណា​ដា បាន​គ្រង​តំណែង​«​បវរ​ស្ដ្រី​មាន​ប្ដី​ចក្កវាឡ​» ឆ្នាំ​២០១៥ (Mrs. Universe) ។

នេះ​គឺជា​ព្រឹត្តិការណ៍​ប្រលង​បវរ​ស្ដ្រី​មាន​ប្ដី​ដោយ​មានការ​ចូលរួម​ពី​បេ​ក្ខ​នារី​មាន​ប្តី ខុស​ប្លែក​ពី​ការ​ប្រកួត​ផ្សេង​ទៀត ហើយ​វា​មិន​មានការ​ទាក់ទង​ជាមួយ​ព្រឹត្តិការណ៍​បវរកញ្ញា​បវរកញ្ញា​ចក្កវាឡ (Miss. Universe) ទេ​។ ព្រឹត្តិការណ៍​នេះ​ជ្រើសរើស​តែ​ជ័យ​លា​ភី​ម្នាក់​ប៉ុណ្ណោះ សម្រាប់​ជា​អ្នកតំណាង​ក្រោម​ប្រធានបទ​សំខាន់ គឺ «​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​លើ​កុមារ​» ។

តារា​ម៉ូ​ដែល និង​សម្តែង​រូប​នេះ​និយាយ​ថា «​នាង​ខ្ញុំ​មិន​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​នេះ​ទេ តែ​ខ្ញុំ​បាន​ព្យាយាម​ទាំង​កម្លាំងកាយ ចិត្ត រាល់​ការ​ឆ្លងកាត់​ដំណាក់កាល​ជម្រុះ នីមួយ​ៗ ។ ប្រធានបទ​នេះ​បាន​ចាក់​ដោត​ដល់​បេះដូង​របស់ខ្ញុំ ពោល​គឺ​ខ្ញុំ​ធ្លាប់​រស់នៅ​ក្នុង​ជីវភាព​ក្រខ្សត់ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​អស់​រយៈពេល​ច្រើន​ឆ្នាំ ។ នាង​ខ្ញុំ​យល់​ពី​អារម្មណ៍​អ្នក​ដែល​ត្រូវ​បុរស​ជាន់ឈ្លី​កិត្តិ​យ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់​រូប​ឱ្យ​មាន​ភាពរឹងមាំ និង​សម្លឹង​ឆ្ពោះទៅ​រក​អនាគត​ត្រចះត្រចង់​មួយ ជា​ជាង​គិត​ខ្លី​ឈាន​ទៅ​សម្លាប់​ខ្លួន​» ។

ព្រឹត្តិការណ៍​ប្រលង​បវរ​ស្ដ្រី​មាន​ប្តី «Mrs. Universe» រៀបចំ​ឡើង​ចាប់ពី​ឆ្នាំ ២០០៧ មក​៕