ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​អវកាស​អង់គ្លេស​កើនឡើង​4​ដង​នៅ​ឆ្នាំ​2030

8 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១០ រដ្ឋាភិបាល​អង់គ្លេស​បាន បង្កើត​ទីភ្នាក់ងារ​អវកាស​អង់គ្លេស​ហៅ​កាត់​ថា UKSA ដើម្បី​ជំនួស​មជ្ឈមណ្ឌល​អវកាស​ជាតិ​អង់គ្លេស និង​ចាប់ផ្តើម​ត្រួតពិនិត្យ​ទំនួល​ខុស​ត្រូវ​ថវិកា​គោល និង​គោលនយោបាយ​លើ

កាលពី​ឆ្នាំ​២០១០ រដ្ឋាភិបាល​អង់គ្លេស​បាន បង្កើត​ទីភ្នាក់ងារ​អវកាស​អង់គ្លេស​ហៅ​កាត់​ថា UKSA ដើម្បី​ជំនួស​មជ្ឈមណ្ឌល​អវកាស​ជាតិ​អង់គ្លេស និង​ចាប់ផ្តើម​ត្រួតពិនិត្យ​ទំនួល​ខុស​ត្រូវ​ថវិកា​គោល និង​គោលនយោបាយ​លើ​ការ​ស្រាវជ្រាវ​លំហ​អាកាស ។ ទីភ្នាក់ងារ UKSA តំណាង​ឱ្យ​ប្រទេស​ក្នុង​ការ​ចរចា​រាល់​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​លំហ​អាកាស និង​ឈាន​ទៅ​រក​សកម្មភាព​រុករក​ដោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​តែ​មួយ ។

ក្នុង​ឆ្នាំ​២០១៤ វិស័យ​អវកាស​លូតលាស់​របស់​អង់គ្លេស​បាន​ចូលរួម​ចំណែក​ច្រើន​ជាង ១៥,២​ពាន់​លាន​ដុល្លារ ចំពោះ​សេដ្ឋកិច្ច​ជា​រៀង​រាល់​ឆ្នាំ និង​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​២៩.០០០​នាក់​ផង​ដែរ ។ ជាមួយនឹង​អត្រា​រីក​ចម្រើន​គិត​ជា​មធ្យមភាគ​នៅ​៧,៦​ភាគរយ បាន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​លើ​សាកលលោក​ទទួលស្គាល់​ពី​កិត្តិយស និង​សក្តានុពល​ដ៏​ខ្លាំង​របស់​ថ្នាក់ដឹកនាំ ។ នៅ​ឆ្នាំ​២០៣០ រដ្ឋាភិបាល​នឹង​ពង្រីក​គម្រោង​៤​ដង​ទៀត​ក្នុង​ឧស្សាហកម្ម​អវកាស ហើយ​ប្រទេស​នេះ​នឹង​គ្រោង​បង្កើត​ទីលាន​អវកាស​ដំបូង​គេ​ទៀត​ផង​។ នៅ​ឆ្នាំ​នោះ​ដែរ​ទីផ្សា​ភាគហ៊ុន​លើ​ពិភពលោក​របស់​ឧស្សាហកម្ម​អវកាស​របស់​អង់គ្លេស​នឹង​មាន​ចំនួន​១០​ភាគរយ ពោល​គឺ​មានការ​រីក​ចម្រើន​៤​ដង ហើយនឹង​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ​៦៧​ពាន់​លាន​ដុល្លារ​ឯណោះ ។

ទីភ្នាក់ងារ​អវកាស​អង់គ្លេស UKSA នឹង​បង្ហាញ​ពី​ឧបករណ៍​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ពេលវេលា​ពិត​ពី​ប្រព័ន្ធ​ការ​រុករក​ផ្កាយ​រណប Galileo ថ្មី​របស់​អឺរ៉ុប ៕