ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​កិន​ថ្ម​បំពុលបរិស្ថាន​កណ្ដាល​ក្រុង​បាន​លុង

14 ឆ្នាំ មុន

ខេត្ដ​រតនគីរី ៖ កោះសន្ដិភាព​បាន​ទទួល លិខិត​មួយ​ច្បាប់​ពី​អ្នក​អាន​របស់​ខ្លួន​ដែល​បាន​ត្អូញត្អែរ​ពី​បញ្ហា​ បរិស្ថាន​ក្នុង​ក្រុង​បាន​លុង ដែល​កំពុង​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ យើង​បាន​គិត​ថា ទោះបី​ការ​បង្ក​ទាំងឡាយ​មាន​ទិដ្ឋភាព​ជា អ​ចេតនា​ក្ដី តែ​ការ​រង​ផល​ប៉ះពាល់ គឺ​ធ្ងន់ធ្ងរ ដែល​បង្ហាញ​ថា រាល់​ការ​ដំឡើង​គ្រឿងចក្រ នៅ​ចំណុច​ទីប្រជុំជន គឺ​មិន​ត្រឹមត្រូវ​តាម លក្ខណៈ​បច្ចេកទេស​នោះ​ទេ ។ យើង​សូម​ចុះ ផ្សាយ​នូវ​ខ្លឹមសារ

ខេត្ដ​រតនគីរី ៖ កោះសន្ដិភាព​បាន​ទទួល លិខិត​មួយ​ច្បាប់​ពី​អ្នក​អាន​របស់​ខ្លួន​ដែល​បាន​ត្អូញត្អែរ​ពី​បញ្ហា​បរិស្ថាន​ក្នុង​ក្រុង​បាន​លុង ដែល​កំពុង​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ យើង​បាន​គិត​ថា ទោះបី​ការ​បង្ក​ទាំងឡាយ​មាន​ទិដ្ឋភាព​ជា អ​ចេតនា​ក្ដី តែ​ការ​រង​ផល​ប៉ះពាល់ គឺ​ធ្ងន់ធ្ងរ ដែល​បង្ហាញ​ថា រាល់​ការ​ដំឡើង​គ្រឿងចក្រ នៅ​ចំណុច​ទីប្រជុំជន គឺ​មិន​ត្រឹមត្រូវ​តាម លក្ខណៈ​បច្ចេកទេស​នោះ​ទេ ។ យើង​សូម​ចុះ ផ្សាយ​នូវ​ខ្លឹមសារ​ដែល​មិត្ដ​អ្នក​អាន​បាន​ផ្ញើ មក​កាលពី​សបា្ដហ៍​មុន ដើម្បី​បង្ហាញ​ថា តើ អ្នក​រង​ផល​ប៉ះពាល់​មាន​បញ្ហា​បែប​ណាខ្លះ? ចាប់ពី​ម៉ោង​៧​ព្រឹក លោក​អ្នក​ដែល​រស់ នៅ​កណ្ដាល​ក្រុង​បាន​លុង អាច​មើលឃើញ ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​លើ​អាកាស​ដែល​មាន ប្រភព​មក​ពីមុខ​មន្ទីរ​បរិស្ថាន​ខេត្ដ និង​ក្រោយ មន្ទីរ​សាធារណការ​ខេត្ដ ហើយ​ជាទី​ប្រជុំជន ក្រុង​តែ​ម្ដង ។

បើ​លោក​អ្នក​នៅ​ចម្ងាយ ប្រមាណ​២០០​ម៉ែត្រ ពី​ប្រភព​នោះ​លោក​អ្នក មិន​អាច​ងាយស្រួល​ក្នុង​ការ​បើកភ្នែក​មើល ចរាចរណ៍ និង​ទីកន្លែង​ជុំវិញ​នោះ​បាន​ច្បាស់​ទេ ព្រោះ​ផង់​ធូលី​កំទេច​ថ្ម​ដែល​គ្រឿងចក្រ​នោះ​កំពុង​កិន​បាន​ហុយ​លុប​លើ​ក្រុង​នេះ​បាត់​ទៅ ហើយ ។នេះ​គ្រាន់តែ​ការ​ដែល​លោក​អ្នក​ធ្វើ​ដំណើរ ឆ្លងកាត់​ប៉ុណ្ណោះ គឺ​ឃើញ​ទិដ្ឋភាព​ដូច្នេះ ។ ចំណែក​អ្នក​ដែល​រងកម្ម​ផ្ទាល់​ពី​ឥទ្ធិពល​នៃ គ្រឿងចក្រ​កិន​ថ្ម​នេះ គឺ​ប្រជាជន​ប្រមាណ ពី​២០០​ទៅ​៣០០​គ្រួសារ ដែល​កំពុង​រស់នៅ ក្នុង​ក្រុង និង​ជា​ពិសេស​សិស្សានុសិស្ស​ដែល កំពុង​សិក្សា​នៅ​ក្បែរ​នោះ ដែល​ជា​អ្នក​រងកម្ម អើយ​កម្ម ។ កូន​របស់ខ្ញុំ​អាយុ​២​ឆ្នាំ ក្អក​ជា រៀងរាល់ថ្ងៃ ។ ទារក​អាយុ​៤​ខែ ក្បែរ​ផ្ទះ​ខ្ញុំ ដកដង្ហើម​ដង្ហក់ ហើយ​ពេល​នេះ​ម្ដាយ​របស់ គេ​បាន​បញ្ជូន​ទៅ​ភ្នំពេញ​ដើម្បី​ព្យាបាល ហើយ​ពេទ្យ​និយាយ​ថា រលាក​ផ្លូវដង្ហើម ។ កម្ម​អើយ​កម្ម​ម្ដាយ​របស់ខ្ញុំ​ក៏​ក្អក​ដែរ ។ វត្ថុ ដែល​មាននៅ​ក្នុងផ្ទះ​របស់ខ្ញុំ​សុទ្ធតែ​ផង់​ធូលី​ថ្ម​ ​ទឹក​ដែល​ខ្ញុំ​បរិភោគ​មាន​ធូលី​អណ្ដែត​ត្រា​ពេញ ទាំង​ធុង​ទឹក ទោះបី​ខ្ញុំ​គ្រប​យ៉ាង​ផ្ចិតផ្ចង់​ក៏ ដោយ ។ ចាន ម្ហូបគោក ទឹក​សម្ល សំលៀក បំពាក់ ស្លាបព្រា ទាំង​អស់នេះ​ប្រកបដោយ ផង់​ធូលី​ថ្ម ដែល​ម៉ាស៊ីន​កិន​ថ្ម​ខាងលើ​បាន បង្ហុយ​ចូល ។

តើ​ឱ្យ​ពួក​ខ្ញុំ​ទ្រាំ​កំទេចផេះ​ថ្ម​មក បំផ្លាញ​សុខភាព​របស់ខ្ញុំ និង​គ្រួសារ​ខ្ញុំ​ដល់ ពេល​ណា​។ តើ​ប្រជាជន និង​កុមារ​ប៉ុន្មាន​នាក់ នឹង​មាន វិបត្ដិ​សុខភាព​ដោយសារ​តែ​ការ​បំផ្លាញ​របៀប នេះ សិស្សានុសិស្ស​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ តើ​វាសនា​សុខភាព​របស់​ពួក​គេ​នឹង ទៅ​ជា​យ៉ាងណា បើ​ពួក​គេ​ទ្រាំ​ឱ្យ​បំផ្លាញ​តទៅ ទៀត​នោះ ។ ពួក​ខ្ញុំ​ទ្រាំ​ជាង​មួយ​ឆ្នាំ​ហើយ ។ សូម​លោក​អភិបាលខេត្ដ លោក​អភិបាលក្រុង សូម​លោក​ម្ចាស់​ម៉ាស៊ីន​កិន​ថ្ម​អាណិត​មេត្ដា ដល់​សុខភាព​ពួក​ខ្ញុំ​ផង​ណា វា​បំផ្លាញ​ធ្ងន់ធ្ងរ ពេក​ណាស់ ពួក​ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ ឬ​ទាល់ តែ​កុមារ​ដេកពេទ្យ​គ្រប់​ប្រាណ ទើប​លោក​ឱ្យ ចម្លើយ​ថា នឹង​ដក​គ្រឿងចក្រ​នេះ​ចេញពី កណ្ដាល​ក្រុង? កាល​លើក​មុន​ធ្លាប់​មាន ចម្លើយ​ថា ឱ្យ​ទ្រាំ​រហូត​ដល់​ដាច់​ខែ​១១ ឆ្នាំ ២០០៩ ហើយ​ម្ដងទៀត​លោក​ថា ដាច់​ខែ​១២ ម្ដងទៀត​លោក​ថា​ពាក់កណ្ដាល​ខែមករា ២០១០ តែ​ឥឡូវ​លោក​ឱ្យ​ពួក​ខ្ញុំ​ទ្រាំ​រហូត​ដល់ ពេល​ណោ ឬ​លោក​ឱ្យ​ពួក​ខ្ញុំ​ជា​រាស្ដ្រ​ទ្រាំ​តាម កម្ម​ប្រាណ ដោយ​បំផ្លាញ​សុខភាព​របៀប នេះ? គួរ​ពុំគួរ​សូម​មេត្ដាប្រោស​សុខភាព​ប្រជា ជន និង​សិស្សានុសិស្ស​ក្រុង​បាន​លុង ដែល កំពុង​រងកម្ម​ដោយ​ម៉ាស៊ីន​កិន​ថ្ម​នេះ​ផង។