ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ដាក់​បា​រ៉ា​ស់​បិទ​ឃុំ​ចំនួន​៤ ក្នុងស្រុក​ពាមរ​ក៌ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គិត​ត្រឹម​យប់​អធ្រាត្រ​ថ្ងៃ​ទី​១៣ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​ស្រុក​ពាមរ​ក៌ បាន​ដាក់​បា​រ៉ា​ស់​បិទផ្លូវ​ចំនួន​៤​គោលដៅ ដោយ​ហាមឃាត់​មិន​អោយ​មានការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ឡើយ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។…

ខេត្តព្រៃវែង ៖ គិត​ត្រឹម​យប់​អធ្រាត្រ​ថ្ងៃ​ទី​១៣ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​ស្រុក​ពាមរ​ក៌ បាន​ដាក់​បា​រ៉ា​ស់​បិទផ្លូវ​ចំនួន​៤​គោលដៅ ដោយ​ហាមឃាត់​មិន​អោយ​មានការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ឡើយ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា ដោយ​មានការ​ឯកភាព​ពី​ឯក​ឧត្តម​អភិបាលខេត្ត ឃុំ​ចំនួន​៤​នៅ​ក្នុងស្រុក​ពាមរ​ក៌ ត្រូវ​បាន​សំរេច​បិទ​មិន​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទេ គឺ​អ្នក​ខាងក្រៅ​មិន​អោយ​ចូល​មក​ក្នុង ហើយ​អ្នក​ខាងក្នុង​ក៏​មិន​អោយ​ចេញ​ទៅ​ក្រៅ​។ ប៉ុន្តែ​សំរាប់​រថយន្ត​ដឹក​ទំនិញ​ផ្សេង​ៗ គឺ​នៅ​អនុញ្ញាតិ​អោយធ្វើ​ចរាចរណ៍​ឆ្លងកាត់​បានជា​ធម្មតា​។

លោកស្រី​អភិបាលស្រុក​បាន​បន្ត​ថា ឃុំ​ទាំង​៤ ដែល​ត្រូវ​បាន​បិទ​រួម​មាន ឃុំ​អ្នក​លឿង ឃុំ​ព្រែក​ខ្សាយ​(​ខ​) ឃុំ​ព្រែក​ខ្សាយ​(​ក​) និង​ឃុំ​ពាមរ​ក៌ ចំណែក​គោលដៅ​ដែល​ត្រូវ​បាន​ដាក់​បា​រ៉ា​ស់​បិទផ្លូវ​នោះ​មាន​៤​ទីតាំង់ គឺ ៖

ទី​១- គឺ​នៅ​ចំណុច​ផ្លូវ​កោង​មុខ​ខ្លោងទ្វា​វត្ត​ទួល លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ចាក់​ខ្លាញ់​។
ទី​២- នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ត្រង់​ចំណុច​ព្រំ​ព្រ​ទល់​ស្រុក​ពាមរ​ក៌ និង​ស្រុក​ពាម​ជរ ។
ទី​៣- នៅ​ចំណុច​ខ្លោងទ្វា​វត្ត​ទួល​សមាធិ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង
ទី​៤- គឺ​នៅ​ចំណុច​រង្វង់​មូល​ត្រីកោណ ផ្លូវបំបែក​ចូល​ទីប្រជុំជន​អ្នក​លឿង​។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បាន​បញ្ជាក់​ថា ការ​សំរេច​បិទ​ឃុំ​ទាំង​៤​មិន​អោយ​មាន​ប្រជាពលរដ្ឋ​ឆ្លងកាត់ គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ព្រោះ​នៅ​ក្នុង​ឃុំ​ទាំង​៤​នេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជា​ច្រើន​នាក់ ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិ​កា៍ណ៌​ឆ្លង​សហ​គម​ន៌​២០​កុម្ភៈ ហើយ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៣ ខែមីនា​នេះ ក្រសួងសុខា​ភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​នៅ​ក្នុងស្រុក​ពាមរ​ក៌ សរុប​៣៦​នាក់​ហើយ ខណៈ​នៅ​ទូ​ទាំង​ខេត្ត​មាន​អ្នក​ឆ្លង​សរុប​ចំនួន​៤៥​នាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ