ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ Vital Go Green ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន និង​ដេប៉ូ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ Vital Go Green កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ផលិតផល​ទឹក​ពិសា​វី​តា​ល់​ពិតជា​ទទួល​បានការ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន​។

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ Vital Go Green កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ផលិតផល​ទឹក​ពិសា​វី​តា​ល់​ពិតជា​ទទួល​បានការ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន​។ នេះ​បើ​យោង​តាម​ម្ចាស់​ដេប៉ូ​ទូ​ទាំង​រាជធានី ខេត្ត ក្រុង ដែល​ជា​ដៃគូ​សហការ​របស់​វី​តា​ល់​។

ម្ចាស់​ដេប៉ូ​មួយ​ក្នុង​ចំណោម​ដេប៉ូ​រាប់​ម៉ឺន​ដែល​ជា​ដៃគូ​វី​តា​ល់​ទូ​ទាំង​ប្រទេស អ្នកស្រី ប៉ាក់ សិរី​គាវ ម្ចាស់​ដេប៉ូ វិមាន បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​វី​តា​ល់​បាន​ផ្លាស់​ប្តូរ​ថ្មី តាម​រយៈ​ការ​មិន​មាន​ស្រោប​ប្លា​ស្ទិ​កលើ​កដប ក៏​ផលិត​នេះ​នៅ​តែ​លក់ដាច់​ជាងគេ បើ​ប្រៀបធៀប​ជាមួយនឹង​ផលិតផល​ទឹក​សុទ្ធ​ផ្សេង​ៗ​។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា «​មិន​ថា​តែ​អតិថិជន​ទេ សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​ខ្ញុំ​គាំទ្រ​លើ​គម្រោង​ថ្មី​នេះ​ដែរ ព្រោះ​ការ​ដែល​ធ្វើ​បែប​នេះ គឺ​ដើម្បី​បរិស្ថាន ដើម្បី​ប្រជាជន​យើង​។ បើ​ទោះ​វា​ជា​ចំណែក​មួយ តែ​អា​តិច​ៗ​ហ្នឹង គឺជា​ការ​ចាប់ផ្តើម​ល្អ ហើយ​បើ​គ្មាន​អា​តិច​ៗ​ហ្នឹង​ទេ វា​ក៏​គ្មាន​អា​ច្រើន​ដែរ ព្រោះ​យើង​មិន​អាច​ផ្លាស់​ប្តូរ​ពិភពលោក​បាន​ដោយ​មួយ​ថ្ងៃ​ទេ តែ​យើង​អាច​ជា​អ្នក​ចាប់ផ្តើម​មុនគេ​។ ហើយ​ខ្ញុំ​ពិតជា​សរសើរ​វី​តា​ល់​ណាស់ ទាំង​គំនិត ទាំង​ការ​ច្នៃប្រឌិត ដែល​បាន​នឹកឃើញ​គម្រោង​នេះ វា​ពិតជា​ថ្មី​ដំបូង​គេ​នៅ​ស្រុក​យើង​»​។
មិន​ត្រឹមតែ​នៅ​ក្នុង​ភ្នំពេញ​នោះ​ទេ វី​តា​ល់​ក៏​ទទួល​បានការ​បញ្ជាក់​ពី​ដេប៉ូ​នៅ​តាម​ខេត្ត​-​ក្រុង​ជា​ច្រើន​ផង​ដែរ​ថា ពួក​គេ​ពិតជា​ទទួល​បានការ​បញ្ជា​ទិញ និង​ពាក្យ​សរសើរ​ច្រើន ចំពោះ​ផលិតផល​ទឹក​ពិសា​វី​តា​ល់​។ លោក​វ៉ា ពេជ្រ ម្ចាស់​ដេប៉ូ វ៉ា ពេជ្រ ជា​ដេប៉ូ​ធំ​ជាងគេ​នៅ​ផ្សារ​ព្រែក​តា​ម៉ាក់ ក៏​បាន​សាទរ​នូវ​យុទ្ធនាការ Vital Go Green នេះ​ថា មិន​ត្រឹមតែ​គ្រួសារ​លោក​ទេ ដែល​គាំទ្រ​យុទ្ធនាការ​នេះ សូ​ម្បី​តែ​អតិថិជន​របស់​លោក​ដែល​មក​ជាវ​សម្រាប់​ប្រើប្រាស់ ឬ​សម្រាប់​កម្មវិធី​ផ្សេង​ៗ​ក៏​គាំទ្រ​ដែរ​។

បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា «​គេ​មក​រកតែ​វី​តា​ល់​ទេ ឥលូវ​ដាច់​ជាង​មុន​ទៀត កាលពីមុន​មាន​គេ​រក​ទឹក​ផ្សេង​ខ្លះ​ដែរ តែ​ពេល​នេះ​ទាំង​ម៉ូយ​ចាស់ ម៉ូយ​ថ្មី គឺ​នាំ​គ្នា​រកតែ​វី​តា​ល់​ទេ​។ គេ​ថា ចាប់ពី​ពេល​នេះ​ទៅ គេ​នឹង​ជ្រើសរើស​យក​ទឹក​ពិសា​ណា​ដែល​មិន​ត្រឹមតែ​ផ្តល់​នូវ​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចូលរួម​ដល់​ការងារ​បរិស្ថាន និង​ការងារ​សង្គម​ទាំងមូល​ទៀត​ផង​»​។ 

នៅ​ក្នុង​ទ្រឹស្តី​នៃ​ការ​អភិវឌ្ឍ​ជា​និរន្ត​សម្រាប់​សង្គម​មួយ គឺ​ត្រូវ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​កត្តា​សំខាន់​ធំ​ៗ៣ គឺ​កត្តាសេដ្ឋកិច្ច កត្តា​សង្គម និង​កត្តាបរិស្ថាន​។ ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ លោក​ជុន​ហៀ​ង ថាវ​សិទ្ធិ នាយក​ទីផ្សារ​នៃ​ក្រុមហ៊ុន NVC Corporation (​វី​តា​ល់​) បានឱ្យ​ដឹងផង​ដែរ​ថា សម្រាប់​ការ​អភិវឌ្ឍ​ជា​និរន្ត​ភាព​នេះ ក៏​ជា​អ្វី​ដែល​វី​តា​ល់​បាន​និង​កំពុង​អនុវត្ត​ផង​ដែរ​។ ជាក់ស្តែង​ក្រោយ​ពី​បាន​ទទួល​ការ​គាំទ្រ​ផលិត​របស់​ខ្លួន​ពី​សំណាក់​អតិថិជន​លើ​ទីផ្សារ​កម្ពុជា តាំងពី​បង្កើត​ឡើង​វី​តា​ល់ ប៉ុន្តែ​ថែម​ទាំង​យកចិត្តទុកដាក់ គិតគូ និង​ចូលរួម​ជួយ​ដល់​សង្គម តាម​រយៈ​ការ​បង្កើត​គម្រោង​ជា​ច្រើន​ដែល​ធ្វើ​ទៅ​លើ​យុវជន និង​ការ​អភិវឌ្ឍ​។

លោក​ថាវ​សិទ្ធិ បាន​សង្កត់ធ្ងន់​ដែរ​ថា «​ហើយ​ពេល​នេះ វី​តា​ល់​បាន​បោះ​ជំហាន​ថ្មី​មួយទៀត គឺ​ការ​ធ្វើ​ឲ្យ​បរិស្ថាន​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​មិន​ប្រើ​ប្លា​ស្ទិ​ក​នៅ​លើ​គម្រប​ដប​វី​តា​ល់​។ ហើយ​វី​តា​ល់​សន្យា​ថា នឹង​ព្យាយាម​ស្វែងរក​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ទៀត ដើម្បី​បង្កើត​ជា​គម្រោង​ថ្មី​ៗ​បន្ថែម​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​បរិស្ថាន​កាន់​ប្រសើរ​ឡើង​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា យុទ្ធនាការ Vital Go Green សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ សីហា ក្រោម​គណៈអធិបតី​របស់​ដ៏​ខ្ពង់ខ្ពស់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​សាយ សំ​អាល់​។ ក្នុង​ពិធី​សម្ពោធ​លោក​សាយ សំ​អាល់ បាន​ថ្លែង​ថា វី​តា​ល់​គឺជា​ក្រុមហ៊ុន​ដំបូង​នៅ​កម្ពុជា ដែល​បាន​បង្កើត​គម្រោង ដើម្បី​ធ្វើ​ឱ្យ​បរិស្ថាន​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​កលើ​គម្រប​ដប​។ ហើយ​លោក​ក៏​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេង​ៗ​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​បរិស្ថាន ដោយ​យក​វី​តា​ល់​ជា​គំរូ​។

ជា​ចុង​ក្រោយ ឆ្លើយ​តប​នឹង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​យុទ្ធនាការ Vital Go Green លោក​ថាវ​សិទ្ធិ បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​សំណាក់​អតិថិជន ក៏​ដូច​ជា​ម្ចាស់​ដេប៉ូ​ដៃគូ​សហការ​នានា​របស់​វី​តា​ល់ ដែល​មិន​ត្រឹមតែ​បាន​យល់​ពី​ទស្សន​វិជ្ជមាន​របស់​វី​តា​ល់ តែ​ថែម​ទាំង​យល់​ពី​អត្ថប្រយោជន៍​របស់​បរិស្ថាន និង​បាន​បន្ត​ការ​ផ្សព្វ​ផ្សាយ​​នៅ​កាន់​គ្រួសារ មិត្តភក្តិ បងប្អូន​ពី​យុទ្ធនាការ Vital Go Green នេះ​៕