ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ និងវិស័យ​ឯកជន ​សន្យា​រួម​គ្នា​ជម្រុញ​វិស័យ​ទេសចរណ៍​​កាន់តែ​ប្រសើរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រសួងទេសចរណ៍ ​និង​វិស័យ​ឯកជន​បាន​សន្យា​​ថា នឹង​រួម​គ្នា​ជំរុញ​វិស័យ​ទេសចរណ៍ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​និរន្ត​ភាព ខណៈ​ដែល​វិស័យ​នេះ​​កាន់តែ​បង្ហាញ​នូវ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​សេដ្ឋកិច្ច​នៅ​កម្ពុជា ។

ការ​បង្ហាញ​នូវ​ការ​សន្យា​រួម​គ្នា​នោះ ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ក្រសួងទេសចរណ៍ ​និង​វិស័យ​ឯកជន​បាន​បើក​កិច្ចប្រជុំ​មួយ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​​ កញ្ញា​ នេះ ក្រោម​វត្តមាន​​លោកថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង​មាន​​​ថ្នាក់ដឹកនាំ​មក​ពី​ស្ថាប័នរដ្ឋ និង​វិស័យ​​ឯកជន ដែល​ធ្វើ​អាជីវកម្ម​ទេសចរណ៍​​នៅ​កម្ពុជា ។

លោកទិ​ត ច​ន្ថា រដ្ឋ​លេខ​ធិ​ការ​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ ផ្តោត​ជា​សំខាន់​លើ​ការ​សិក្សា​អំពី​ទីផ្សារ​ និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍ ដោយ​ខិតខំ​រក​វិធី​ជម្រុញ​ការ​ទាក់ទាញ​ទេសចរណ៍​មក​កម្ពុជា រួម​ទាំង​យន្តការ​ផ្សេង​ៗ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ គោលដៅ​ទេសចរណ៍សំខាន់​បញ្ហា​សុខ​សន្តិភាពស្ថិរ​ភាពរបស់​កម្ពុជា ដើម្បី​ជា​ការ​ទាក់ទាញ​ទេស​ចរណ៍​​មក​កម្ពុជា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព