ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ចាប់ផ្តើម​​​ធ្វើ​ទស្សនកិច្ច​​រយៈ​ពេល​​5ថ្ងៃ​នៅ​ប្រទេស​អាមេរិក​​ឡាទីន

15 ឆ្នាំ មុន

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​បានអញ្ជើញ​​​ទៅកាន់​ប្រទេស​ប្រេស៊ីល​​ កាលពីថ្ងៃទី​​១៩ មីនា ​កន្លង​មក ​ដោយ​ចាប់​ផ្តើម​​​ដំណើរទស្សន​​កិច្ចរយៈ​ពេល​​៥​ថ្ងៃ​​​របស់​លោក​​នៅ​អាមេរិក​ឡាទីន ​សំដៅ​បង្កើត​​ និង​បង្កើន​​ទីផ្សារ​​សម្រាប់ការ​​នាំចេញរបស់​អាេមរិក​ និង​ពង្រីក​​ឥទ្ធិ​ពល​របស់អាមេរិក ។​
លោក​​អូបាម៉ា ​បានចាប់ផ្តើម​​​ទស្សនកិច្ច​​នោះ​​ដោយ​ទៅកាន់​​ប្រទេស​​ប្រេស៊ីល​​​​ដំបូងគេ ព្រោះប្រេស៊ីល​​ជាទីផ្សារ​​​ដ៏​សំខាន់​​សម្រាប់​​ទំនិញ​​អាមេរិក​ ហើយ​​​លោកអូបាម៉ា ​សង្ឃឹម​ថា ​​អាមេ​រិកនឹង​លើក​កម្ពស់​​ទំនាក់ទំនង​ជាមួយ​ប្រេស៊ីល​​ ដែលស្ថិត​ក្រោមការ​ដឹកនាំ​​របស់​ប្រធានាធិបតី​​ថ្មី លោក​​ស្រីឌីល​ម៉ា រ៉ូស​សែហ្វ ។ ​ក្រោយ​​ពី​​បំពេញ​ទស្សនកិច្ច​​នៅប្រទេស​​ប្រេស៊ីល​ លោកប្រធានា​ធិបតី​​អូបាម៉ា ​នឹង​អញ្ជើញ​​ទៅកាន់ប្រទេស​​ស៊ី​លី និង​ប្រទេស​អែល​សាល់​វ៉ា​ឌ័រ ។
សេត​វិមាន​​​បានចាត់ទុក​​​ដំណើរ​​​ទស្សនកិច្ច​​​​របស់​លោក​​អូបាម៉ា​ថា ​​ជាមធ្យោបាយ​​​មួយ​ដើម្បី​បង្កើត​ការ​ងារ​សម្រាប់​​​ពលរដ្ឋ​​​​អាមេរិក​​ ដោយ​ការ​ពង្រឹង​​ និងពង្រីក​ទំនាក់ទំនង​​ផ្នែក​សេដ្ឋ​កិច្ច​​​​ជា​មួយ​ប្រទេស​​​អាេមរិក​ឡាទីន ។​ ក្នុងដំណើរ​
ទស្ស​នកិច្ច​​​​នៅប្រទេស​​​ប្រេស៊ីល​​ អាជ្ញាធរ​​ប្រេ​ស៊ីល​​បានរឹត​បន្តឹង​​​សន្តិសុខ​​យ៉ាង​ខ្លាំង​សម្រាប់​​​លោក​អូបាម៉ា ហើយ​ផ្លូវ​​​​ជាច្រើន​​​​នៅ​ក្នុង​ទីក្រុង​​​​រី​យ៉ូ​​ឌីហ្សា ​ណេរ៉ូ ត្រូវបាន​បិទ​​​មិន​ឱ្យ​​​​​ធ្វើ​ចរា​
ចរណ៍ ។ ដោយឡែក​​នៅថ្ងៃ​​ទស្សនកិច្ច​​​របស់​​លោកអូបាម៉ា នោះ ​បាតុករ​ប្រឆាំង​​​​អាេមរិក​ប្រមាណ​​​៣០០នាក់ ​បានធ្វើ​​បាតុ​កម្មប្រឆាំង​​​លោក​​​​​អូបាម៉ា ​នៅស្ថាន​​កុង​ស៊ុល​​អាេមរិក ​នៅ​ក្នុង​ទីក្រុង​​រីយ៉ូ ប៉ុន្តែ​​ត្រូវប៉ូលិស​​​​ប្រើ​​​ឧស្ម័ន​​បង្ហូរ​​ទឹក​​​​ភ្នែក​​បំបែក ។
នៅក្នុង​​​ជំនួប​ពិភាក្សា​​​​ជាមួយ​​លោកអូបាម៉ា ​​លោកស្រី​​ប្រធានាធិបតី​ឌីល​ម៉ា រូសសែហ្វ ​​ថ្លែង​​​សន្យា​ថា នឹង​មាន​​​ឱកាស​​​សម្រាប់​​អាមេរិក​​​ និង​ប្រេ​ស៊ីល​​​សហការ​គ្នា​ក្នុងវិស័យ​​មួយ​ចំនួន​​​ដូច​ជា​ផ្នែក​សេនេទិក ​បច្ចេក​វិទ្យា​​​ជីវ​ចម្រុះ ​និង​ការ​​រុក​រក​ប្រេង​ក្នុង​សមុទ្រជា​ដើម ។​
លោកស្រី​​ឌីលម៉ា រូសសែហ្វ ថ្លែង​ថា តាម​រយៈ​​ការ​លាយបញ្ចូល​គ្នា​​នូវសមត្ថ​ភាព​ជាន់ខ្ពស់​​​របស់​យើង​​​ក្នុងវិស័យ​​ស្រាវជ្រាវ ​​​នឹង​ផ្តល់​​​​ផល​ប្រយោជន៍​​ផ្លែ​ផ្កា​​សម្រាប់​ប្រទេសទាំង​​​២ ។​
លោកអូបាម៉ា ​ថ្លែង​​​ថា រូបលោក​ និង​មេ​ដឹក​នាំ​​ប្រេស៊ីល​​​បានចាត់ទុក​​​ទស្សនកិច្ច​​​របស់លោក​ជា​​​ឱកាស​​​ប្រវត្តិ​សាស្ត្រ​​ ដើម្បីធ្វើ​​ឱ្យ​​​អាមេរិក​​​និង​ប្រេស៊ីល​​​ស្ថិត​​លើ​ផ្លូវ​​ឆ្ពោះទៅ​​រក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​កាន់តែធំ​ទូលាយ​​ជាង​មុន ៕