ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​បទល្មើស​នេសាទ៤​ទិស​ដៅ ក្នុងស្រុក​ចំនួន​៣ ​ក្នុង​ខេត្តកំពង់ឆ្នាំង

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំងមាននាយ នាយ​រង​ខ​ណ្ឌបាន​ចែក​ជា​៤​មុខសញ្ញាចុះ​បង្ក្រាប​បទល្មើស​នេសាទដាក់​របាំង​ស្បៃ​មុង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំងមាននាយ នាយ​រង​ខ​ណ្ឌបាន​ចែក​ជា​៤​មុខសញ្ញាចុះ​បង្ក្រាប​បទល្មើស​នេសាទដាក់​របាំង​ស្បៃ​មុង របាំង​សាច់​អួនខុសច្បាប់ក្នុងស្រុក​ចំនួន​៣ ក្នុង​ខេត្តកំពង់ឆ្នាំង ។ កិច្ច​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី០៣ ​កញ្ញា ​​២០១៥ នៅស្រុក​ជល​គី​រី ស្រុក​កំពង់លែង និង​ស្រុក​បរិបូរ​ណ៌ ។

លោក សោម ភិ​រុណ នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​និយាយឱ្យ​ដឹង​ថា ដោយទទួល​បានការ​ណែនាំ​ពី​លោក យុ​ទ្ឋ ប៊ូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ ក៏​ដូចជា​លោក អេ​ង ជា​សាន ប្រតិភូ​រាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុករដ្ឋបាល​ជលផលស្តី​ពី​ការ​បង្ក្រាប​បទល្មើសនេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន​នេះ ។

ថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចេញ​បង្ក្រាប​បទល្មើសនេសាទ​ដោយចែកចេញ​ជា​៤មុខសញ្ញា ក្នុង​នោះនៅ​ភូមិសាស្ត្រ​ស្រុក​ជល​គី​រី​២​មុខសញ្ញា ដែល​មុខសញ្ញា​ទី​១ ដឹកនាំ​ដោយ​លោក​ផ្ទាល់ មុខសញ្ញា​ទី​២ ដឹកនាំ​ដោយ​លោក ប្រាក់ លាង​ហួរ ទី​៣​នៅ​ភូមិសាស្ត្រ ស្រុក​កំពង់លែង ដឹកនាំ​ដោយ​លោក ម៉ប់ សា​ម៉ុ​ន និង​ទី​៤ នៅ​ភូមិសាស្ត្រ ស្រុកបរិបូរ​ណ៌​ដឹកនាំ​ដោយ​លោក លី ឡា ដែល​ទាំង​៣​នាក់​ជា​នាយ​រង​ខ​ណ្ឌ​រដ្ឋបាល​ជលផល និង​មានការសហការជាមួយកងកម្លាំងប្រដាប់អាវុធតាម​ស្រុក ព្រមទាំង​សហគម​ន៍នេសាទ​ផង​ដែរ ។

ជាល​ទ្ឋផល​សរុប​ក្នុង​ការ​បង្ក្រាប​ក្នុង​ថ្ងៃ​នោះ​មានរបាំង​សាច់​អួន៩កន្លែង មាន​ប្រវែង១.៥០០​ម៉ែត្រ របាំង​ស្បៃ​មុង​មាន២១​កន្លែង ប្រវែង៤៥០​ម៉ែត្រ លប​លូ​ស្បៃ​មុង២១​លប បង្គោល​៨៥០ដើម ចាក់​លែង​កូន​ត្រី និង​ត្រី​សរុប៤២៥​គីឡូក្រាម ។ ឧ​បករ​ណ៏​ល្មើសច្បាប់​ទាំងនោះ​ត្រូវ​បាន​កាប់ និង​ដុត​បំផ្លាញ​ចោល​នៅ​និង​កន្លែងតែ​ម្តង ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
    ​