ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​រៀន​ដឹក​គ្នា​ដើរ​លេង ស្រាប់តែ​កើតរឿង​បែប​នេះ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យុវ​សិស្ស​ម្នាក់​ត្រូវ​បាន​មនុស្ស​១​ក្រុម​ជិះ​ម៉ូតូ​តាម​កាប់​ពីក្រោយ បណ្តាល​ឲ្យ​រង​របួស​ដៃ​ដោយ​មិនដឹង​មូលហេតុ ។ ករណី​ខាងលើ​កើតឡើង កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១…

បន្ទាយ​មាន​ជ័យ ៖ យុវ​សិស្ស​ម្នាក់​ត្រូវ​បាន​មនុស្ស​១​ក្រុម​ជិះ​ម៉ូតូ​តាម​កាប់​ពីក្រោយ បណ្តាល​ឲ្យ​រង​របួស​ដៃ​ដោយ​មិនដឹង​មូលហេតុ ។ ករណី​ខាងលើ​កើតឡើង កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​អតីត​ភ្នំ​១០០ ក្នុង​ទឹកដី​កាស៊ីណូ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ណូ​មុន្នីរាជ អាយុ​១៥​ឆ្នាំ ជា​សិស្ស រៀន​នៅ​សាលា​ឯកជន​មួយ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​និង​មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ត្រូវ​គេ​កាប់​រង​របួស​ប្រអប់ដៃ​ខាងឆ្វេង​មួយ​កន្លែង​ដល់​ឆ្អឹង ។ មិត្តភក្តិ​ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ន សិលា ភេទ​ប្រុស ដែល​ស្ថិត​ក្នុង​ហេតុការណ៍​និយាយ​ថា ដំបូង​ខ្លួន​បាន​បើកបរ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ សេរី ឆ្នាំ​២០២០ (​ជា​របស់​ជន​រង​គ្រោះ​) ដឹក​ជន​រង​គ្រោះ​ពី​ត្បូង​ទៅ​ជើង ក្នុង​ទឹកដី​កាស៊ីណូ ដោយ​គោលបំណង​ទៅ​ដើរ​លេង​ចំណុច​អតីត​ភ្នំ​១០០​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​សង់​ពណ៌​ខ្មៅ​១​គ្រឿង គ្នា​៣​នាក់ ជិះ​ស្រប​ទិស​ពីក្រោយ លុះដល់​ទន្ទឹម​គ្នា​មនុស្ស​២​នាក់ ដែល​ជិះ​ម៉ូតូ​នោះ​ទាញ​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​លើ​ជន​រង​គ្រោះ ប៉ុន្តែ​ត្រូវ​តែ​១​កន្លែង បន្ទាប់​មក​ម៉ូតូ​សង្ស័យ​នោះ​បន្ថែម​ល្បឿន​ជិះ​គេច​ទៅ​ទិស​ខាងជើង​បាត់​ស្រមោល ។

ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ដឹក​ទៅ​កាន់​គ្លីនិក​ឈ្នួល ដើម្បី​ព្យាបាល ។ ពេល​សាកសួរ​រក​មូលហេតុ​ជន​រង​គ្រោះ និង​មិត្តភក្តិ​និយាយ​ថា ពួក​ខ្លួន​មិន​ដែល​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់​ឡើយ ។ សាច់ញាតិ​និយាយ​ថា និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​យុត្តិធម៌ ។

គួរ​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​ក៏​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ គឺ​សិស្សសាលា​អនុ​វិទ្យាល័យ​បា​លិ​លេ​យ្យ​មួយ​ក្រុម​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​តាម​កាប់​របួសស្រាល​ម្នាក់ និង​កាប់​បំផ្លាញ​ម៉ូតូ​១​គ្រឿង​ផង​ដែរ ។ ករណី​នេះ​សង្ឃឹមថា សមត្ថកិច្ច និង​វែកមុខ​រក​ជនសង្ស័យ​ពាក់ព័ន្ធ​ប្រើ​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​គេឯង​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​យក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ