ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Intel ផលិត Processor ថ្មី​សមត្ថភាព​ពិសេស​ជាង​មុន

8 ឆ្នាំ មុន

ក្រុមហ៊ុន Intel កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ណែនាំ Processor ថ្មី គឺ «Skylake» មាន​សម​ត្ថិ​ភាព​ខ្លាំង ។ នេះ​គឺជា Processor ជំនាន់​ទី​៦ ហើយ​ក្នុង​ត្រកូល​គ្រួសារ Core Family​។ ក្រៅពី​នេះ​វា​ផ្តល់​ការ​កម្សាន្ដ​

ក្រុមហ៊ុន Intel កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ណែនាំ Processor ថ្មី គឺ «Skylake» មាន​សម​ត្ថិ​ភាព​ខ្លាំង ។ នេះ​គឺជា Processor ជំនាន់​ទី​៦ ហើយ​ក្នុង​ត្រកូល​គ្រួសារ Core Family​។ ក្រៅពី​នេះ​វា​ផ្តល់​ការ​កម្សាន្ដ​ដូច​ជា​លេង​ហ្គេ​ម និង​ទស្សនា​វី​ដេ​អូ​កម្រិត 4K ច្បាស់​ទៀត​ផង ។

បន្ទះ Processor ជំនាន់​ថ្មី Skylake ដែល​មាន​ទំហំ ១៤ ណា​ណូ​ម៉ែត្រ ។ ផលិតផល​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Intel បាន​បង្ហាញ​ជា​ផ្លូវការ​ក្នុង​ព្រឹ​ត្ត​ការណ៍ IFA ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។  អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់​លោក Gregory Bryant ថ្លែងប្រាប់​សារព័ត៌មាន BBC ក្នុង​ព្រឹត្តិ​កាណ៍​នោះ​ថា បើ​ប្រៀបធៀប​ជាមួយ Processor ជំនាន់​ទី​៥ Skylake មាន​កម្លាំង​ខ្លាំង​ជាង​៦០​ភាគរយ ។ អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់ Skylake គឺ​អាច​ទ្រទ្រង់​វី​ដេ​អូ​ក្នុង​កម្រិត 4K ខណៈ​ពេល​ដែល​ផលិតផល​ស៊េរី មុន​ៗ​ពុំ​អាច​ទ្រទ្រង់​បាន​ទេ ៕